១.តើរ៉ែជាអ្វី?
រ៉ែជាសារធាតុគីមីធម្មជាតិមាននៅក្នុងដី ឬក្នុងសិលាដែលអាចឲ្យគេធ្វើអាជីវកម្មបាន។
២. តើគេអាចសម្គាល់រ៉ែតាមរយៈអត្តសញ្ញាណអ្វីខ្លៈ?
គេអាចសម្គាល់រ៉ែតាមរយៈអត្តសញ្ញាណដូចជា ពណ៌ ផ្លេកលោហៈ ដងស៊ីតេ។
៣. តើរ៉ែកើតឡើងនៅកន្លែងណា?
រ៉ែកើតឡើងនៅលើផ្ទៃដី ក្នុងស្រទាប់សិលា ក្នុងទឹក ក្នុងដី....។
៤. តើរ៉ែមានកំណកំណើតដូចម្តេចខ្លៈ?
-រ៉ែកើតពីម៉ាក់ម៉ា និងកំអែភ្នំភ្លើងចុះត្រជាក់កករឹងនៅក្នុងសម្បកផែនដី និងលើផ្ទៃដី។
-រ៉ែបានពី សូលុយស្យុង
-រ៉ែបានពីសិលាប្រែកំណើត។
៥. តើភាពរឹងរបស់រ៉ែកំណត់យកមាត្រដ្ឋានអ្វីខ្លៈ?កំណត់យកសំណាក
នៃភាពរឹងប៉ុន្មាន? លើរ៉ែអ្វីខ្លៈ?
មាត្រដ្ឋានម៉ូល(Mohas hardness scale) កំណត់យកសំណាកពី១ដល់១០
-ថក ជារ៉ែទន់ជាងគេអាចឆ្កូតក្រចកបាន
-កាល់ស៊ីតអាចឆ្កូតកាត់ទង់ដែង
-អាប៉ាទិតអាចឆ្កូតកាំបិតដែកថែប
-ពេជ្រ ពណ៌លឿងអាចឆ្កូតក្វាត
-ពេជ្រ ជារ៉ែរឹងជាងគេអាចឆ្កូតគ្រប់សារធាតុទាំងអស់
-ផែលស្ប៉ាតមិនអាចឆ្កូតកាំបិតដែកថែបតែអាចឆ្កូតនិងកញ្ចក់បង្អូច
-ម្នាងសិលា ងាយឆ្កូតនឹងក្រចក
-ភ្លុយអរីតងាយឆ្កូតកាំបិតដែកថែប
-ក្វាត អាចឆ្កូតដែកថែបនិងកញ្ចក់រឹង
-កូរានដិម អាចឆ្កូតពិជ្រពណ៌លឿង។
៦.តោះពំនូករ៉ែកើតឡើងតាមមធ្យោបាយអ្វីខ្លៈ?
ពំនូករ៉ែកើតឡើងតាមមធ្យោបាយផ្សេងៗដូចជា៖
-កើតពីការចុះត្រជាក់នៃម៉ាក់ម៉ា
-សំណល់នៃសត្វ រុក្ខជាតិដែលកប់ក្នុងដីរាប់លានឆ្នាំ
-កើតឡើងពីទឹកក្ដៅ ឬឧស្ម័នបានរំលាយសិលាម៉ាក់ម៉ាតាមស្នាមប្រេះនៃសិលាហើយហូរនាំ ទាំងរ៉ែមកជាមួយផង
-ចលនាទឹកក្រោមដីក៏បង្កើតបានជាការប្រមូលផ្ដុំនៃរ៉ែដែរ
-ទឹកលើផ្ទៃដីក៏អាចប្រមូលផ្ដុំនៃរ៉ែដែរ
-រ៉ែខ្លៈទៀតដូចជា រ៉ែអំបិល ម្នាងសិលាដែលកប់ក្នុងដីកើតឡើងនៅពេលមានបម្រែបម្រួលផ្ទៃដី និងរំហួតទឹកសមុទ្រក្រោមកំទេចកំណជាច្រើនស្រទាប់។
៧.តើសិលាកើតឡើងពីអ្វីខ្លៈ?
សិលាកើតឡើងពីម៉ាក់ម៉ា និងកំអែលភ្នំភ្លើងនៅពេលវាចុះត្រជាក់ឬកករឹង។
៨. តើរ៉ែដែលកើតឡើងពីសូលុយស្យុងមានប៉ុន្មានបែប? អ្វីខ្លៈ?
រ៉ែដែលកើតឡើងពីសូលុយស្យុងមានពីរបែប គឺ រ៉ែកើតពីរំហួតសូលុយស្យុង និងរ៉ែកើតពីសូលុយស្យុងទឹកក្ដៅ។
៩. ដូចម្ដេចដែលហៅថារ៉ែកើតពីសូលុយស្យុង ? ចូរឲ្យឧទាហរណ៍។
គេយកអំបិលដាក់ក្នុងទឹក អំបិលរលាយជាមួយទឹក។ពេលទឹកហួតអស់នៅសល់ក្រាមអំបិល។
Ex. រ៉ែអំបិល ម្នាងសិលា និងកាល់ស៊ីត។
១០. ចូរនិយាយពីរ៉ែដែលកើតឡើងពីសូលុយស្យុងទឹកក្ដៅ។
ម៉ាក់ម៉ា ធ្វើឲ្យទឹកឡើងកំដៅនាំឲ្យអង្គធាតុ និងសមាសធាតុរ៉ែរលាយក្នុងទឹកក្ដៅ។ នៅពេលទឹកចុះត្រជាក់ រ៉ែបានកករឹងក្លាយជាក្រាមរ៉ែ។
១១. ចូរនិយាយពីរ៉ែដែលកើតពីសិលាប៉ែកំណើត។
សម្ពាធនិងសីតុណ្ហភាពបានធ្វើឲ្យសិលារងការប្រែកំណើត។ សិលាប្រែកំណើតមានដូចជា រ៉ែកាណេត ក្រាភីត មីកា ហេម៉ាទិត ម៉ាញេទិតនិងថក។
0 comments:
Post a Comment