យោងតាមប្រតិទិនចេញ ផ្សាយជាផ្លូវការ
ពីគណកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិ
បានឲ្យដឹងថា
ក្នុងឆ្នាំ២០១៦នេះ កម្ពុជានឹងប្រារព្ឋពិធីបុណ្យ
ចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣, ១៤, ១៥
និង១៦ខែមេសា។
នៅចំថ្ងៃទី១៣ វេលាម៉ោង៨យប់ ជាវេលាចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋសក
ពស២៥៦០។ ចំណែកថ្ងៃទី១៤ និង១៥មេសា ជាថ្ងៃវារៈវ័នបទ២ដង។ ឯថ្ងៃទី១៦មេសា ជាថ្ងៃវារៈឡើងស័ក្ក។
យើងពិតជាកម្របានឃើញពិធីបុណ្យចូលឆ្នាំខ្មែរ មានរយៈពេល៤ថ្ងៃដូចឆ្នាំនេះណាស់ គឺធ្លាប់តែដឹងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
មានតែ៣ថ្ងៃ។
បុណ្យចូលឆ្នាំ៤ថ្ងៃ មិនមែនជារឿងចំឡែកទេ
នេះគឺជាលទ្ឋផលចេញពីការគណនាតាម បែបវិជ្ជាសាស្ត្រគណិតវិទ្យា។
មុនសម័យពុលពត និងក្រោយឆ្នាំ១៩៧៩
កម្ពុជាក៏ធ្លាប់ប្រារព្ឋពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃដែរ។
ចំពោះថ្ងៃវារៈប័នបទ២ដងវិញ ក៏មានសេចក្តីថា
នាំសេចក្តីសុខដល់ ប្រជាជនពុំមានអ្វី សៅហ្មងឡើយ។
យោងតាមសៀវភៅមហាសង្ក្រានឆ្នាំវក អដ្ឋសកខាងមុខនេះ
គឺមានទេវតាព្រះនាម មណ្ឌាទេវី។ ព្រះហស្ថស្តាំទ្រង់កាន់ម្ជុល
(អញ្ជុល)។ ព្រះហស្ថឆ្វេងទ្រង់កាន់ឈើច្រត់។
សៀតផ្កាចំប៉ានៅព្រះកា និងទទួលទានទឹកដោះ ឬសោយទឹកដោះគោ៕
រ៉ាន់ ចាន់រិទ្ធិ
Sunday, April 3, 2016
Home »
ព័ត៌មានសង្គម
» តោះអានចង់ដឹងថាឆ្នាំនេះចូលឆ្នាំប៉ុន្មានថ្ងៃ ទេវតានាមអ្វី សោយអ្វី?
0 comments:
Post a Comment