Sponsor

Monday, May 23, 2016

ដឹង​អត់​ថា​គូ​ដណ្ដឹង នីឡា ធ្វើ​ការងារ​អ្វី?

13239937_1768927750004327_5425997346928255903_n

ទាំងតារាកំប្លែង នីឡា និងគូដណ្ដឹង​របស់នាងបានក្លាយជាទី​ចាប់​អារម្មណ៍​ពីសំណាក់មហាជន។ប្រិយមិត្តជាច្រើនបានលើកឡើង​ដោយដឹងថា តើគូដណ្ដឹង​កូនស្រី​តែមួយរបស់តា វ៉ិចទ័ ធ្វើការងារ ឬរកស៊ីអ្វី ទើបមានលទ្ធភាពផ្ដល់​ថ្លៃបណ្ណាការដល់ទៅ ៣ម៉ឺនដុល្លារទាំងវ័យក្មេងដូច្នេះ?ឆ្លើយតបទៅនឹងបញ្ហានេះ លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ បានឲ្យដឹងថា អនាគតកូនប្រសាលោក ក៏ស្ថិតនៅក្នុងរង្វង់អ្នកសិល្បៈដែរ។ “ផន រង្សី គាត់ក៏នៅមិនឆ្ងាយពីសិល្បៈដែរ ដោយគាត់គឺជាអ្នកទទួលរៀបចំកម្មវិធីឲ្យផលិតកម្ម វង់ល្ខោន និងវង់តន្ត្រីរបស់ឪពុកម្ដាយគាត់។”លោកតាវ៉ិចទ័របានបញ្ជាក់បន្ថែមទៀតដែរថា គូដណ្ដឹងរបស់ នីឡា គឺជាកូនប្រុសរបស់ម្ចាស់ផលិតកម្ម ភី សុគន្ធធី ហើយក៏ជាអ្នកទទួលបន្ទុកជំនួសឪពុកម្ដាយលើកិច្ចការរកស៊ីទាំងអស់។ ដោយការងាររកស៊ីទាំងនោះ សុទ្ធសឹងតែទាក់ទងជាមួយសិល្បៈ ទើបលោកអះអាងថា អនាគតកូនប្រសាររបស់ ក៏ស្ថិតនៅក្នុងរង្វង់សិល្បៈដែរ៕ប្រភព sabay
អានបន្ត ៖
ពាក្យថាអាពាហ៍ពិពាហ៍ មានន័យយ៉ាងណា?


13256184_1768927653337670_9112049661707490100_n1











0 comments: