មនុស្ស គ្រប់រូបត្រូវតែមានសំណុំមួយនៃស្នាមម្រាមដៃ។ Dermatoglyphics គឺជាការស្រាវជ្រាវតាមរបៀបវិទ្យាសាស្ត្រនៃស្នាមម្រាមដៃ, ជាទូទៅមនុស្សគ្រប់រូបមានស្នាមម្រាមដៃចូលទៅក្នុងលក្ខខ័ណ្ឌនៃរូបរាង ទាំងបីនេះ។ ដោយហេតុថា មនុស្សម្នាក់គឺមានស្នាមម្រាមដៃតែមួយគត់, យើងអាចយល់ពីសក្ដានុពល, បុគ្គលិកលក្ខណៈ, និងចំណង់ចំណូលចិត្តខាងក្នុងរបស់គេបាន ដោយការវិភាគទៅលើស្នាមម្រាមដៃរបស់ពួកគេ។
ស្នាមម្រាមដៃនឹងបង្កើតនៅក្នុងទំហំពីកុមារភាពរហូតទៅជាមនុស្សពេញវ័យ, ប៉ុន្តែវានឹងមិនមានការផ្លាស់ប្ដូរទេ, លើកលែងតែអ្នកត្រូវទទួលរងរបួសធ្ងន់ធ្ងរ។ ប្រសិនបើស្បែកមិនត្រូវបានរងរបួសទេ, ស្នាមម្រាមដៃនឹងចាប់ផ្ដើមបង្ហាញជាថ្មីម្ដងទៀត នៅពេលមុខរបួសជាសះស្បើយ។ សូមអានអំពីអ្វីដែលអ្នកវិទ្យាសាស្ត្រខាងលើ បានរកឃើញនៅលើការសិក្សាអស់រយៈពេលយូរមកហើយ៖
១. ស្នាមម្រាមដៃរាងឡើងកោង
មនុស្សដែលមានស្នាមម្រាមដៃឡើងកោង គឺជាមនុស្សដែលមានថាមពលខ្លាំង និងមានទំនុកចិត្តខ្ពស់ អាចធ្វើឱ្យពួកគេមានចិត្តរឹងរូសខ្លាំងបំផុត។ ពួកគេអាចទទួលយកគោលជំហររបស់មេដឹកនាំ និងមិនមែនជានុស្សទន់ជ្រាយ ហើយចូលចិត្តការថ្នាក់ថ្នមផងដែរ។
២. ស្នាមម្រាមដៃរាងឡើងរង្វង់
មនុស្សដែលមានស្នាមរាងឡើងរង្វង់ គឺមានការទទួលខុសត្រូវខ្ពស់ដើម្បីភាពស្ងប់ស្ងាត់ និងតុល្យភាពរបស់ពួកគេ។ លើសពីនេះទៀតមនុស្សទាំងនេះ ឆាប់មានការអន់ចិត្ត ឬស្រពោចិត្ត និងមានភាពរួសរាយ, រាក់ទាក់, មានទំនាក់ទំនងល្អជាមួយអ្នកឯទៀត។
ដោយសារតែការបើកចំហរបស់ពួកគេ, ភាគច្រើននៃមនុស្សដែលមានស្នាមរាងឡើងរង្វង់ គឺងាយស្រួលក្នុងការប្រមើល, ប៉ាន់ស្មាន ឬអាចទាយទុកមុនបាន និងការមានទំនោរដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេដោយបើកចំហ និងជាទម្លាប់មួយដែលប្រសើរជាងការទុកឱ្យពួកគេនៅម្នាក់ឯង។ ដូចគ្នានេះផងដែរ ពួកគេពិបាកក្នុងការផ្គាប់ចិត្តខ្លាំងណាស់, មិនចូលចិត្តធ្វើការងារណាសុំាញុាំច្រើនទេ ប្រសិនបើអាច។ ការមានស្នាមរាងឡើងរង្វង់នៅលើទាំងអស់នៃម្រាមដៃរបស់អ្នក មានន័យថា ការស្រមើលស្រម៉ៃរបស់អ្នក គឺមានសកម្មជាងប្រភេទស្នាមរាងដទៃទៀតនៃស្នាមម្រាមដៃ។
៣. ស្នាមម្រាមដៃរាងឡើងកួច
មនុស្សដែលមានស្នាមម្រាមដៃរាងឡើងកួច ជាប្រភេទមនុស្សដែលមានទេពកោសល្យពីធម្មជាតិ និងជាអ្នកគិតរហ័ស ប៉ុន្តែមានការឆេវឆាវ។ ពួកគេអាចក្លាយជាមេដឹងនាំ ព្រោះតែភាពវៃឆ្លាត និងចិត្តដ៏មុតស្រួចរបស់ពួគគេ។ ដូចគ្នានេះផងដែរ ពួកគេមិនអាចប៉ាន់ស្មាន ឬទាយទុកមុនបានផងដែរ។ មនុស្សប្រភេទនេះ នៅពេលដែលពួកគេបានកំណត់ដើម្បីសម្រេចអ្វីមួយហើយ គឺស្ទើរតែគ្មាននរណាម្នាក់អាចបញ្ឈប់ពួកគេបានឡើយ៕
0 comments:
Post a Comment