Aum ជាកំពូលតារាសម្ដែងប្រចាំប៉ុស្ត៍លេខ៧របស់ប្រទេសថៃ។ នាងមានឈ្មោះពេញ Aum Patcharapa Chaichue កើតថ្ងៃទី ០៥ខែធ្នូឆ្នាំ ១៩៧៨ នៅទីក្រុង បាំងកក។ គិតមកទល់សព្វថ្ងៃនាងមានអាយុ ៣៨ ឆ្នាំ។ នាង មានកំពស់ ១.៦៨ម៉ែត្រ និង ទម្ងន់ ៤៨គីឡូក្រាម។
Aum ជាកូនទោលក្នុងគ្រួសារ។ សម្រាប់ចំណង់ចំណូលចិត្តផ្ទាល់ខ្លួនលើមុខម្ហូប នាងចូលចិត្ត មាន់បំពង និង បុកល្ហុង។ សម្រាប់ពណ៌គឺចូលចិត្តពណ៌ ខ្មៅ និង ផ្កាឈូក សម្រាប់សត្វចញ្ចឹមវិញគឺកូនឆ្កែ។ ពេលទំនេរនាងចូលចិត្ត ស្ដាប់តន្ត្រី និង ដើរផ្សារ ចំណែកឯកីឡាវិញនាងចូលចិត្ត កីឡាហែលទឹក។
ប្រវត្តិការសិក្សា នាងបានចូលរៀនដំបូងនៅសាលា Stree Woranad School និងថ្នាក់វិទ្យាល័យនៅសាលា Duddarunee School។ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ័នៅសាកលវិទ្យាល័យ Rangsit ផ្នែកទំនាក់ទំនងសិល្បៈ។
Aum បានចាប់អាជីពសម្ដែងក្នុងអំឡុងឆ្នាំ ១៩៩៧។ មកទល់សព្វថ្ងៃ នាងបានចូលសម្ដែងរឿងភាគប្រមាណជា ៤០រឿងហើយ និងរឿងដុំមួយចំនួនទៀត។ កាលពីឆ្នាំ ២០១៤ Aum បានឈ្នះពានរង្វាន់តារាស្រីឆ្នើមប្រចាំឆ្នាំ និងពានរង្វាន់ផ្សេងៗទៀតប្រមាណជា២០ពាន៕
0 comments:
Post a Comment