![]() |
កូនទើបកើត និងភរិយារបស់លោក កែម ឡី គឺលោកស្រី ប៊ូ រចនា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦។ RFA/Cheu Sideth |
បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងស្រាវជ្រាវបញ្ហាសង្គម ត្រូវបានឃាតកសម្លាប់នៅកណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា នៅក្នុងស្តារម៉ាត (Star Mart) កាល់តិច (Caltex) ស្ដុប បូកគោ។ មកទល់ពេលនេះមានរយៈពេលជិតបីខែហើយ អាជ្ញាធរមិនទាន់បង្ហាញកាមេរ៉ាសុវត្ថិភាពនៅក្នុងម៉ាតនៅឡើយ។ ចំពោះជនជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះវិញ អាជ្ញាធរក៏មិនទាន់បង្ហាញក្រៅពីឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលកំពុងជាប់ឃុំនោះដែរ។
បុណ្យសពគម្រប់ ១០០ថ្ងៃជូនបណ្ឌិត កែម ឡី នឹងធ្វើរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ខាងមុខ។
ភរិយារបស់បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា និងកូនៗទាំងបួននាក់ បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ សីហា ទៅក្រៅប្រទេស ដែលជាទីមានសុវត្ថិភាព ដើម្បីរង់ចាំបន្តទៅរស់នៅប្រទេសទីបី៕
0 comments:
Post a Comment