ព័ត៌មានផ្លូវការដែលសារព័ត៌មានថៃ The Nations សារព័ត៌មាន BBC និងសារព័ត៌មាន
CNN ចេញផ្សាយនៅមុននេះបន្តិច នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦
ដែលទទួលបានពីការិយាល័យនៃព្រះបរមរាជវាំងថៃ បានឲ្យដឹងថា ព្រះមហាក្សត្រថៃ
ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បាន
សោយទិវង្គតហើយ នៅម៉ោង៣៖៥២នាទីរសៀលថ្ងៃនេះ
ហើយព័ត៌មាននៃការសោយទិវង្គតជាផ្លូវការនេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ
បន្ទាប់ពីពាក្យចចាមអារ៉ាមថា មហាក្សត្រដែលបានសោយរាជ្យយូរជាងគេលើលោកនេះ
បានទទួលមរណភាព និងបានបង្កភាពរង្គោះរង្គើយ៉ាងខ្លាំងក្នុងសង្គមថៃ។--------------------------------------------------------------------------------------------------------------------------
_________________________________________________________________________________
0 comments:
Post a Comment