Sponsor

Wednesday, February 8, 2017

លោក ម៉ា សេរី ទទួមរណភាពហើយ កាលពីព្រឹកថ្ងៃទី៨នេះ នៅមន្ទីរ​ពេទ្យរុស្ស៊ី



 អ្នក​ផលិត​កម្មវិធី​​កីឡា​​ដ៏​ល្បី​ល្បាញ​​ប្រចាំ​ក្រុម​ហ៊ុន​ CBS លោក​ ម៉ា សេរី បាន​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង​៥:៥៤​នាទី​ព្រឹក​នេះ​​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ-សូវៀត​ បន្ទាប់​ពី​ជំងឺ​មហារីក​ថ្លើម​របស់​លោក​​ធ្វើ​ទុក្ខ​អស់​រយៈ​ពេល​ជា​យូរ​មក។



អ្នក​ផលិត​កម្មវិធី​​កីឡា​​ដ៏​ល្បី​ល្បាញ​​ប្រចាំ​ក្រុម​ហ៊ុន​ CBS លោក​ ម៉ា សេរី បាន​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង​៥:៥៤​នាទី​ព្រឹក​នេះ​​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ-សូវៀត​ បន្ទាប់​ពី​ជំងឺ​មហារីក​ថ្លើម​របស់​លោក​​ធ្វើ​ទុក្ខ​អស់​រយៈ​ពេល​ជា​យូរ​មក។ មួយ​រយៈ​ពេល​ចុង​​ក្រោយ​នេះ អាការៈ​ជំងឺ​របស់​លោក​បាន​ធ្វើ​ទុក្ខ​ខ្លាំង​រហូត​ដល់​បញ្ជូន​មក​មន្ទីរ​ពេទ្យ​​មួយ​លើក​ជា​ពីរលើក​​ និង​យក​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ចុង​ក្រោយ​យកមក​មន្ទីរ​​ពេទ្យ​ទៀត ក៏​ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​នេះ។ ​សពរបស់​លោក ម៉ា សេរី ត្រូវ​បាន​តម្កល់ទុក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​នៅ​ផ្ទះ​របស់​លោក​ ម្តុំអូបែកក្អម ជិតកាកបាទក្រហមកម្ពុជា។ មួយ​ជីវិត​របស់​លោក​បម្រើ​ក្នុង​វិស័យ​កីឡា​រហូត។
លោក​ ​ម៉ា​ សេរី​ ជា​​អ្នក​​ផលិត​​កម្មវិធី​​កីឡា​​ពោរ​ពេញ​​​ដោយ​​បទ​ពិសោធន៍ ​និង​គំនិត​​ច្នៃ​ប្រឌិត​​ ព្រម​ទាំង​​ជា​ពិធីករ​​ជើង​​ចាស់​​ដ៏​​ល្បី​ល្បាញ​​ប្រកប​​ដោយ​​វោហារ​សាស្ត្រ​ផ្នែក​​​កីឡា​​ប្រចាំ​​ស្ថានីយ​​ទូរទស្សន៍​​កម្ពុជា ស៊ីធីអិន​​ដែល​​ទទួល​​បាន​​ការ​​គាំទ្រ​​យ៉ាង​​ខ្លាំង​​ពី​​សំណាក់​​មហាជន​​ អ្នក​ស្នេហា ​វិស័យ​កីឡា។ លោក​​​​ប្រសូត​នៅ​ថ្ងៃ​ទី១០ ខែ​​មេសា ​ឆ្នាំ​១៩៦០​ ក្នុង​​ត្រកូល​​កសិករ​​មួយ​​ស្ថិត​​ក្នុង​​ភូមិ​ខ្នុរ​ ឃុំ​ ស្វាយអង្គ​ ស្រុក​​ស្វាយរៀង ខេត្ត​ស្វាយរៀង៕

0 comments: