Sponsor

Monday, May 1, 2017

អ្នកកាសែត AP ចង់បះសក់ ពេលសួរត្រាំថា "ប៊ូតុងក្រហម" លើតុជាប៊ូតុងបញ្ជាគ្រាប់នុយក្លេអ៊ែរ? ត្រាំចុចប្រឹប ស្រាប់តែហោះមកវិញជា...

លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ តែង​ចុច "​ប៊ូ​តុង​ក្រហម​" នៅ​ការិយាល័យ​ពងក្រពើ ប៉ុន្តែ​ចុច​ដើម្បី​កុ​ម្ម៉ុ​ង​ភេសជ្ជៈ​ប៉ុណ្ណោះ មិនមែន​បញ្ជា​វាយប្រហារ​អាវុធ​នុយក្លេអ៊ែ​រ​ឡើយ​។​


​    ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន Associated Press លោក​ត្រាំ​បាន​លាតត្រដាង​ពី​បំណង "​ប៊ូ​តុង​ក្រហម​" នៅលើ​តុ​របស់គាត់ ដែល​ជាក់ស្ដែង​វា​ត្រូវ​ប្រើប្រាស់​ដើម្បី​ប្រាប់​អ្នកបម្រើ​ឱ្យ​លើក​ទឹកក្រូច​សម្រាប់​លោក​ប្រធានាធិបតី​ប៉ុណ្ណោះ​។​
 
   ​AP បាន​រាយការណ៍​ថា "​ជាមួយ​ការ​ចុច​ប៊ូ​តុង​ក្រហម​នៅលើ​តុ​ឈ្មោះ Resolute ដែល​ប្រធានាធិបតី​បាន​ប្រើ​អស់​ជាច្រើន​ទសវត្សរ៍​នោះ អ្នកបម្រើ​នៅ​សេត​វិមាន​នឹង​មកដល់​ជាមួយ​ទឹកក្រូច​សម្រាប់​ប្រធានាធិបតី​"​។
          ការ​លាតត្រដាង​នេះ​ចៃដន្យ​ជាមួយនឹង​ការ​សើចចម្អក​នៅលើ​បណ្ដាញ​សង្គម​និង​ទូរទស្សន៍​។ លោក Stephen Colbert ដែល​គ្រប់គ្រង​កម្មវិធី​កម្សាន្ត "The Late Show" របស់​ទូរទស្សន៍ CBS បាន​លេងសើច​ថា លោក​ត្រាំ​បាន​កែប្រែ​ការិយាល័យ​ពងក្រពើ​ទៅ​គំនូរ​ផ្ទះ​ដើមឈើ​របស់​ក្មេង​អាយុ ៨ ឆ្នាំ​។ លោក​ត្រាំ​ក៏បាន​និយាយ​អំពី​ប៊ូ​តុង​នេះ​អំឡុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត Financial Times នៅ​ការិយាល័យ​ពងក្រពើ​ដែរ​។​

  ​នៅពេល​អ្នកកាសែត​សួរ​លោក​ត្រាំ​ថា​តើ​ប៊ូ​តុង​នេះ​ជា​ប៊ូ​តុង​នុយក្លេអ៊ែរ លោក​បាន​ចុច​ប៊ូ​តុង​នេះ​ដើម្បី​កុ​ម្ម៉ុ​ង​ទឹកក្រូច ហើយ​បន្ទាប់មក​គាត់​បាន​លេងសើច​ថា "​អ្នក​រាល់គ្នា​ភ័យរន្ធត់​នៅពេល​ខ្ញុំ​ចុច​ប៊ូ​តុង​នេះ​"៕


0 comments: