ម្ចាស់ហាងបានបញ្ជាក់ប្រាប់អតិថិជនថា ទោះបីជាវាមានរូបរាងដូចកូនឆ្កែក៏ពិតមែន តែវាមិនបានប្រើប្រាស់សាច់ឆ្កែលាយឡំក្នុងបង្អែមទេ ផ្ទុយទៅវិញវាជាសង់ខ្យាដូងធម្មតាដែលជាទូទៅមានរាងជារូបផ្កា។
បើតាមប្រភពគេហទំព័រថៃ Coconut ផ្សាយថា ហាងខាងលើស្ថិតនៅខេត្តបៈធុមថានី ដែលជាការច្នៃថ្មីមិនធ្លាប់មាន និងគួរឲ្យចាប់អារម្មណ៍ផងដែរ។ អ្នកខ្លះប្រាប់ថា ពួកគេមិនហ៊ានហូបទេ ព្រោះវាដូចកូនឆ្កែពេក និងមានអារម្មណ៍ថាដូចហូបកូនឆ្កែរបស់ខ្លួនកំពុងចិញ្ចឹមអីចឹង។ សង់ខ្យាកូនឆ្កែនេះមួយតម្លៃ ២៥បាត ឬ ៣០០០រៀល៕
ប្រភព៖ Coconut
0 comments:
Post a Comment