
Saturday, July 22, 2017
ប្រាសាទបាណន់
ប្រាសាទបាណន់ស្ថិតនៅលើ ភ្នំបាណន់ បច្ចុប្បន្នជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយនៅក្នុងខេត្ត បាត់ដំបង នាទិសពាយ័ព្យនៃ ប្រទេសកម្ពុជា ។ ប្រាសាទនេះនៅខាងត្បូងទីរួមខេត្តបាត់ដំបងចម្ងាយ ២៥គីឡូម៉ែត្រដោយធ្វើដំណើរ
ប្របតាមមាត់ស្ទឹងសងែ្កជាប់រហូតដល់ភូមិកន្ទឺ ឃុំកន្ទឺ ស្រុកបាណន់ ប្រាសាទបាណន់ត្រូវបានកសាងឡើងក្នុងសតវត្សទី១១ ដែលតួប្រាសាទលើកំពូលភ្នំនេះ មានកំពូល៥ គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តាលប្រាសាទដែល នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែកដែល ពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ ហើយចោរលួចយកចេញតែត្រូវប៉ូលិសចាប់បានក្នុង ឆ្នាំ២០០១។ កំពូលប្រាសាទ ទី២ នាទិសខាងត្បូងឈ្មោះ ប្រាសាទទម្លាក់ដូងដែលចាស់ៗ បានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមក ក្រោមតែពុំមានមនុស្ស ណាហ៊ានចុះទេ មានតែពិសោធន៍មើល ពេលបុណ្យទានដែលគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃ មាត់ស្ទឹងសងែ្កដែលមានរូងមួយ ក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង ។
រ៉ាន់ ចាន់រិទ្ធិ

0 comments:
Post a Comment