- នៅក្នុងនគរ សុង មានកសិករម្នាក់ឃើញដើមស្រូវសាលីក្នុងចម្ការរបស់ខ្លួនលួតលាស់យឺតពេក ទើបគាត់ចូលក្នុងចម្ការ ដើរដកបង្ហើបវាគ្រប់ដើមដើម្បីឱ្យវាឡើងខ្ពស់បន្តិច។
ពេលល្ងាចឡើង គាត់ក៏ត្រឡប់ទៅដល់ផ្ទះវិញ។ដោយសារតែនឿយហត់ពេកគាត់ក៏ពោលតិចៗថា
ហ៉ឺុស!!ថ្ងៃនេះនឿយហត់ខ្លាំងណាស់ ព្រោះរវល់តែដើរដកបង្ហើបដើមសាលី គ្រប់ៗដើមឱ្យវាឡើងខ្ពស់បាន ពីរ បី ធ្នាប់ដែរ។
កូនបានឮឳពុកនិយាយដូចច្នោះក៏ប្រញាប់ប្រញាល់ចេញទៅមើល។អ្វីដែល ឃើញយ៉ាងប្រត្យក្សនឹងភ្នែកគឺ ដើមសាលី ទាំងនោះស្វិតស្រពោនអស់រលីង។
(((ច្បាប់សភាវៈនៃធម្មជាតិមិនអាចផ្លាស់ប្តូទៅតាមចិត្តចង់របស់មនុស្សបានឡឡើយ។ បំណងរបស់ កសិករចង់ឱ្យស្រូវសាលី លូតលាស់ឱ្យបានលឿនតាមចិត្តរបស់ខ្លួនតែអ្វីដែលគេធ្វើវាខុសពីបែបបទធម្មជាតិ របស់ដើមសាលី ទើបគេបានលទ្ធផលផ្ទុយពីចិត្របស់ខ្លួនទៅវិញ។)))
0 comments:
Post a Comment