1/ តើមានព្រះរាជាប៉ុន្មានអង្គដែលគ្រប់គ្រងនគរនៅសម័យចតុមុខ? មានព្រះនាមអ្វីខ្លះ?
ចម្លើយ (មាន 5 អង្គ គឺ ព្រះបាទពញ្ញាយ៉ាត , ព្រះបាទនរាយណ៍, ព្រះបាទ ស្រីរាជា, ព្រះបាទធម្មរាជា
និងព្រះបាទសុគន្ធបទ)។
2/ តើក្រុងឧដុង្គត្រូវបានកសាងឡើងនៅឆ្នាំណា? ដោយស្តេចអង្គណា? ចម្លើយ ( ឆ្នាំ 1620នៃ គ.ស ដោយ ព្រះបាទ ជ័យជេដ្ឋាទី២)។
3/ តើស្តេចអង្គណាដែលអនុញ្ញាតឱ្យជនជាតិយួនមកតាំងលំនៅលើទឹកដីខ្មែរភាគខាងត្បូង? នៅឆ្នាំណា?
ចម្លើយ ( ព្រះបាទ ជ័យជេដ្ឋាទី២ ក្នុងឆ្នាំ 1623)។
4/ តើព្រះបាទស្រីរាជាជាព្រះរាជបុត្រស្តេចអង្គណា? ចម្លើយ (បុត្ររបស់ ព្រះបាទពញ្ញាយ៉ាត)។
5/ តើព្រះបរមរាជវាំងត្រូវាបានសាងសង់ឡើងប៉ុន្មានលើក? ដោយស្តេចអង្គណាខ្លះ?
ចម្លើយ
សាងសង់ ចំនួន២លើក លើកទី១ ឆ្នាំ1434 ដោយព្រះបាទពញ្ញាយ៉ាត លើកទី២ ឆ្នាំ1866
ដោយព្រះបាទនរោត្តម។
6/ តើកំពែងដែលព័ទ្ធជំវិញព្រះបរមរាជវាំងមានទ្វាប៉ុន្មាន? ចម្លើយ ( មានទ្វា ៥ )
7/ តើសារមន្ទីររោងដំរី កាលដើមឡើយមានឈ្មោះអ្វី? ចម្លើយ ( រោងដំរី )។
8/ តើនៅសម័យបុរាណមនុស្សប្រភេទណាដែលអាចសង់ផ្ទះកឹងបាន?ចម្លើយ(មនុស្សមានឋានៈខ្ពង់ខ្ពស់)
9/ ព្រះបាទមហិន្ទ្រវរ្ម័ន ជាស្តេចសោយរាជនៅសម័យណា? ពីឆ្នាំណាដល់ឆ្នាំណា?
ចម្លើយ សម័យចេនឡា ក្នុងឆ្នាំ 600 – 615 នៃ គ.ស។
10/ ដើម្បីជៀងវាងទំនាស់សាសនាមនុស្សម័យចេនឡាបានបង្កើតទេវៈមួយអង្គ។ តើទេវនោះព្រះនាមអ្វី?
ចម្លើយ ព្រះនាម ហរិហរៈ។
11/ តើទេវៈហរិហរៈ តំណាងឱ្យអ្វី? ចម្លើយ តំណាងព្រះវិស្ណុ នៅភាគខាងឆ្វេង តំណាង ព្រះសិវៈ នៅភាគខាងស្តាំ។
12/ តើព្រះរាជាអង្គណាដែលផ្តើមកសាងក្រុងអង្គរដំបូងគេបង្អស់? ចម្លើយ ព្រះបាទជ័យវរ្ម័នទី២។
13/ តើព្រះមហាក្សត្រអង្គណាដែលបានសាងសង់ប្រាសាទអង្គរវត្ត? ចម្លើយ ព្រះបាទសូរ្យវរ្ម័នទី២។
14/ ព្រះបាទសូរ្យវរ្ម័នទី២ សោយរាជ្យពីឆ្នាំណាដល់ឆ្នាំណា? ចម្លើយ ពីឆ្នាំ 1113 – 1150 នៃ គ.ស។
15/ ព្រះបាទជ័យវរ្ម័នទី៧ សោយរាជពីឆ្នាំណាដល់ឆ្នាំណា? ចម្លើយ ពីឆ្នាំ 1181- 1218 នៃ គ.ស។
0 comments:
Post a Comment