នៅចុងសតវត្សទី១៩ លទ្ធិមូលធននិយមានការរីកចម្រេីនយ៉ាងច្រេីន នៅលេីពិភពលោក
ពិសេសនៅសហរដ្ឋអាមេរិច និងបណ្ដាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រេីន។
ពេលនោះនារីនិង កុមារត្រូវបានគេបង្ខំធ្វេីការយ៉ាងទម្ងន់ ដោយពំុគិតពីសុខភាព
គឺក្នុង១ថ្ងៃ ធ្វេីការ១២ម៉ោង ដោយទទួលប្រាក់បៀរវត្សយ៉ាងទាបំផុត ។
ដោយមានការរេីបម្រាស់ ចំពោះ
ការគាបសង្កត់កេងប្រវ័ញ្ចនេះ ទេីបនៅថ្ងៃទី៨
មីនា ១៨៩៩ កម្មការនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុង Chicago និង
New York នៅសហរដ្ឋអាមេរិច បានក្រោកឈរឡេីងតស៊ូយ៉ាងប្ដូរផ្ដាច់ ទាមទារឲ្យមានការកាត់បន្ថយម៉ោងធ្វេីការ និងតម្លេីងប្រាក់បៀរវត្ស ។
ចលនាតស៊ូនេះរីករាលដាលដល់ប្រទេសអាឡឺម៉ង់ដែលជាប្រទេសឧស្សាហកម្មមួយនាសម័យនោះ
បានលេចឡេីងនូវនារី២រូបគឺនាង ក្លារ៉ាសេតគីន (Clara Zetkin)
ជនជាតិអាឡឺម៉ង់ និងនាង រ៉ូហ្សាលុចសំបួរ (Rosa Luxemburg)
បានរួមគ្នាជាមួយអ្នកស្រី N.Krupskaya ដែលជាភរិយារបស់លោក #លេនីន តស៊ូបំផុសបំផុល បង្កេីតចលនាគណៈលេខាធិកា
រអន្តរជាតិ ដេីម្បីដឹកនាំនារី៕
នៅឆ្នាំ ១៩១០ សន្និសិទអន្តរជាតិនៃនារី ដែលមានចំនួន ១០០នាក់
មកពីបណ្ដាប្រទេស
ចំនួន ១៧ ចូលរួមធ្វេីនៅទីក្រុង Copenhagen #រាជធានី Danemark បានសម្រេចយកថ្ងៃទី ៨ មីនា ជាទិវានារីអន្តរជាតិ ដែលជាមហាសាមគ្គីតស៊ូ របស់នារីពលករទូទាំងសកលលោក
ដេីម្បីសិទ្ធិសេរីភាព ប្រជាធិបតិយ្យ និងវឌ្ឍនភាពសង្គម ភ្ជាប់ជាមួយពាក្យស្លោកថា :
* មួយថ្ងៃធ្វេីការ ៨ម៉ោង
* ធ្វេីការស្មេីគ្នា បៀរវត្សស្មេីគ្នា
* ការពារសុខភាពមាតា និងទារក ៕
ចាប់តាំងពីពេលនោះមក ថ្ងៃទី៨ មីនា បានក្លាយជាថ្ងៃបុណ្យ តស៊ូរបស់នារីទូទាំងពិភពលោក សាមគ្គីគ្នាដេីម្បីរំដោះខ្លួនឯង ដេីម្បីអនុវត្តសិទ្ធិស្មេីភាព រវាងបុរស និងនារី ៕
0 comments:
Post a Comment