Sponsor

Tuesday, March 8, 2016

សម្តេចតេជោ ប្រកាសបង្កើន​ប្រាក់បៀវត្សរ៍របស់​ភរិយា ​និងកូន របស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់​អាវុធ ចាប់ពីឆ្នាំ២០១៧


            សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល  នឹងបង្កើន ប្រាក់បៀវត្សរ៍ជូនភរិយា និង កូនៗរបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់​អាវុធនៅឆ្នាំ​២០១៧នេះ។ ការដំឡើងប្រាក់បៀវត្សរ៍ជូនភរិយា និងកូនៗរបស់មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធនេះ បានធ្វើឡើងតាមសំណើររបស់នារីម្នាក់ ដែលបានស្នើសុំគិតគូរបញ្ហានេះ
តាមរយៈ Facebook របស់សម្តេច។ពីក្នុងពិធីអបអរសាទរ ទិវាសិទ្ធិនារី ៨ មីនា ខួប ១០៥ឆ្នាំ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែង ថា បន្ទាប់ពីសម្តេចបានទទួល​សំណូមពរនេះភ្លាម សម្តេចក៏បានទាក់ទងទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក អូន​ ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្រ្តីមុខងារសាធារណៈដើម្បីពិភាក្សាទៅលើបញ្ហានេះ។
«មតិក្មួយពិតជាត្រឹមត្រូវ ខ្ញុំគាំទ្រ។ ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីមុខងារសាធារណះពិភាក្សាគ្នារក ដំណោះស្រាយលើការ​បង្កើនប្រាក់ឧបត្ថម្ភចំពោះភរិយាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ បើមិនបានឆ្នាំនេះ​ ឆ្នាំ២០១៧ និងត្រូវបាន។ ឆ្នាំនេះយើងបានគ្រោង​ចំណាយរួចទៅ​ហើយ​រាប់​ទាំង​ការតម្លើងបៀវត្សរ៍​ផងដែរ»​នេះជាប្រសាសន៍របស់សម្ដេច៕

0 comments: