Sponsor

Saturday, May 28, 2016

យុវជនម្នាក់ ចេះតែឈឺពោះ តាមពិតរស់នៅស្ពាយសាកសព បងប្អូនភ្លោះ នៅក្នុងពោះ អស់១៥ឆ្នាំ

ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ រឿងហេតុដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនគួរឲ្យជឿមួយ បានកើតឡើង ចំពោះយុវជនម្នាក់បន្ទាប់ពីរូបគេ ចេះតែត្អូញត្អែរឈឺពោះ មិនបាត់សោះ រហូតទាល់តែទៅជួបគ្រូពេទ្យ និងពិនិត្យមើលទើបដឹងពីការពិត។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនរូបនេះ មានឈ្មោះថា Mohd Zul Shahril Saidin
អាយុ១៥ឆ្នាំ បានទទួលការវះកាត់ បន្ទាប់ពីក្រុមគ្រូពេទ្យ រកឃើញសាកសពគត៌ ដែលត្រូវជាបងប្អូនភ្លោះរបស់គេ នៅក្នុងពោះ។ ជាមួយគ្នានេះ បានឲ្យដឹងទៀតថា យុវជនរូបនេះ បានរស់នៅដោយស្ពាយសាកសពគត៌នៅក្នុងខ្លួន តាំងពីកើតមកម្ល៉េះ ពោលគឺអស់រយៈពេល ១៥ឆ្នាំមកហើយ ប៉ុន្តែទើបតែមានអាការៈមិនស្រួល ក្នុងរយៈពេល ៤ខែចុងក្រោយនេះប៉ុណ្ណោះ។
រូបភាព៖ យុវជន Mohd Zul Shahril Saidinសម្រាប់យុវជន Saidin ត្រូវបានគេជឿជាក់ថា គឺជាមនុស្សដំបូងគេបង្អស់ ដែលកើតមានអាការៈ «គត៌នៅក្នុងគត៌» បែបនេះក្នុងប្រទេសម៉ាឡេស៊ី ហើយវាក៏ជា បាតុភូតដ៏កម្រ ដែលអាចកើតមានឡើង ១ក្នុងចំណោម ៥០០,០០០នៃការចាប់កំណើតផងដែរ។
បើតាមសម្តី អ្នកស្រី Hasmah Ahmad ដែលត្រូវជាម្តាយបង្កើត របស់យុវជន Saidin បានប្រាប់ឲ្យដឹងថា «សាកសពគត៌ ដែលបានវះកាត់ យកចេញពីក្នុងខ្លួនរបស់ Saidin គឺមានទម្រង់ដូចជា ទារកអីចឹង ដោយមាន សក់ ជើង ដៃ និងប្រដាប់ភេទ ប៉ុន្តែ ច្រមុះ និងមាត់ គឺមិនពេញលក្ខណៈឡើយ»។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសពសម្រាប់គត៌នោះ ត្រូវបានរៀបចំរួចជាស្រេច ខណៈយុវជន Saidinកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនៅឡើយ៕


ប្រភព ៖ Metro

0 comments: