Sponsor

Saturday, June 4, 2016

វិធី​ដេញ​សត្វ​រុយ​ចេញ​ឱ្យ​អស់ពី​ផ្ទះ​យ៉ាងងាយៗ​

វិធី​ដេញ​សត្វ​រុយ សម្រាប់​អ្នក​ដែល​កំពុង​ត្រូវ​រុក​គួ​ន​រំខាន​ដោយ​សត្វ​រុយ​ក្បាលខៀវ ហើយ​ចង់​កម្ចាត់​សត្វ​រុយ​ទាំងនោះ​ឱ្យចេញ​ផុតពី​ផ្ទះ​នោះ ថ្ងៃនេះ​យើង​មាន​វិធីដេញ​សត្វ​រុយ​បែប​ងាយស្រួល​មក​ជម្រាបជូន។ជា​វិធីធម្មតាៗ

 ងាយៗ ដែល​មិនចាំបាច់​ទៅរក​ទិញ​ ឧបករណ៍​ពី​ទីណា​មក​ឡើយគ្រាន់តែ​យក​ទឹកសាប៊ូ​លាងចាន​មក​លាយ​ជាមួយ​ទឹក​ធម្មតា​ក្នុង​បរិមាណស្មើៗគ្នា (សាប៊ូ​លាងចាន​មួយ​ស្លាបព្រា​បាយទឹក​មួយ​ស្លាបព្រា​បាយ​ដែរ) បន្ទាប់មក​យកទៅ​ចាក់​ចូលក្នុង​បំពង់​បាញ់​ទឹក ឬ​ដប​បាញ់​ទឹក ហើយ​យកទៅ​បាញ់​ដាក់​ហ្វូង​សត្វរុយ នោះ​នឹង​ធ្វើឱ្យ​ពួកវា​ដកដង្ហើម​មិន​រួច បើ​មិន​ចង់​ឱ្យដល់​ថ្នាក់​ងាប់ ក៏​បាញ់​ពីចម្ងាយ​បន្តិច ពួក​សត្វ​រុយ​ទាំងនោះ​ច្បាស់​ជា​រាងចាល និង​ហើរ​គេច​លែង​ហ៊ាន​អើតក្បាល​មកទៀត​មិន​ខាន តែ​សូម​ប្រយ័ត្ន​កុំ​បាញ់​ដាក់​ចំណីអាហារ​ឱ្យសោះ៕

0 comments: