![]() |
ព្រះបាទនរោត្ដម សី ហនុ |
បណ្ដោះអាសន្នត្រូវបានយកមកប្រើដោយលោកនាយករដ្ឋមន្ត្រីលន់-ណុល ដែលលោកក៏បានក្លាយជាប្រមុខរដ្ឋជាធរមានផងដែរ។ រដ្ឋប្រហារនេះនៅទីបំផុតបាននាំទៅដល់ការប្រកាសសាធារណរដ្ឋខ្មែរ (République khmère) នៅពេលក្រោយក្នុងឆ្នាំនោះដដែល ហើយនិងក៏ជាចំណុចរបត់មួយនៅក្នុងសង្គ្រាមរដ្ឋប្បវេណីកម្ពុជា។ មិនមែនថារបបរាជាធិបតេយ្យលែងមានទាល់តែសោះនោះឡើយ កម្ពុជាបានទទួលឈ្មោះហៅក្រៅពាក់កណ្ដាលជាផ្លូវការថា "État du Cambodge" (រដ្ឋកម្ពុជា)នៅក្នុងការអន្តរាគមប្រាំមួយខែបន្ទាប់ពីរដ្ឋប្រហារនេះរហូតដល់សាធារណរដ្ឋនេះត្រូវបានប្រកាស ឡើង។វាក៏បានកត់សំគាល់ដល់ចំណុចមួយនេះផងដែរ នៅក្នុងប្រទេសកម្ពុជាដែលប្រទេសនេះបានចូលទៅជាប់ទាក់ទិនយ៉ាងសំខាន់ទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ គ្រានោះលោកលន់-ណុលបានចេញឱសានវាទមួយទៅកាន់កងកម្លាំងវៀតណាមដើម្បីអោយចាកចេញពីកម្ពុជា។
**ផ្ទៃរឿង
ចាប់តាំងពីទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៤
ប្រទេសកម្ពុជាត្រូវបានដឹកនាំដោយ សម្តេចនរោត្ដម-សីហនុ ដែលចលនានយោបាយសង្គមរាស្ត្រនិយមរបស់ព្រះអង្គ
ទទួលបានការគាំទ្របន្ទាប់ពីបានឈ្មះការបោះឆ្នោតសភាតំណាងរាស្ត្រឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៦៣
ព្រះសីហនុបានបង្ខំអោយរដ្ឋសភាអោយទទួលយកការកែប្រែរដ្ឋធម្មនុញ្ញ ដែលធ្វើអោយព្រះអង្គក្លាយជាប្រមុខរដ្ឋដោយគ្មានលក្ខ័ណ្ឌកែប្រែមុខតំណែង
។ ព្រះអង្គបានទទួលនូវអំណាចក្នុងស្រុកតាមរយៈការច្របាច់បញ្ចូលគ្នានៃសហត្ថាករណ៍ (ឧបាយបញ្ឆោត) ការគំរាមកំហែង
បរិបាលកិច្ចខាងនយោបាយ និងការធ្វើតុល្យកម្មយ៉ាងប្រុងប្រយ័ត្ននៃធាតុឆ្វេងនិងស្ដាំនិយម
នៅខាងក្នុងរដ្ឋាភិបាលរបស់ទ្រង់ ខណៈដែលកំពុងធ្វើអោយពួកស្ដាំស្ងប់ជាមួយនឹងវោហាសាស្ត្របែបជាតិនិយម
ព្រះអង្គបានសម្របសម្រួលភាសាសង្គមនិយមច្រើនដើម្បីបន្ថែមអោយមានចលនាកុម្មុយនិស្តកម្ពុជា
ដែលព្រះអង្គបានចាត់ទុកដោយអង្គឯងថាជាពួក ខ្មែរក្រហម ។ជាមួយនឹងសង្គ្រាមឥណ្ឌូចិនលើកទីពីរកំពុងកាន់តែធំឡើងៗ
ការធ្វើតុល្យការរបស់ព្រះសីហនុរវាងពួកឆ្វេង និងស្ដាំកាន់តែពិបាកថែរក្សា ។ ការរត់ពន្ធអង្ករឆ្លងកាត់ព្រំដែន
ក៏បានចាប់ផ្ដើមមានផលប៉ះពាល់យ៉ាងខ្លាំងលើសេដ្ឋកិច្ចកម្ពុជា
។នៅក្នុងការបោះឆ្នោតកម្ពុជា១៩៦៦ គោលនយោបាយសង្គមជាធម្មតាដែលមានបេក្ខជនម្នាក់ នៅមណ្ឌលបោះឆ្នោតត្រូវបានបោះបង់ចោលហើយ
មានការយោលយោគយ៉ាងធំទៅពួកខាងស្ដាំ ជាពិសេស ពេលដែលពួកតំណាងឆ្វេងត្រូវតែប្រកួតប្រជែងដោយផ្ទាល់ជាមួយពួកសមាជិកជាប្រពៃណី
ដែលពួកគេអាចប្រើប្រាស់ឥទ្ធិពលក្នុងតំបន់របស់ខ្លួន
។ទោះបីជាជនកុម្មុយនិស្តពីរបីនាក់ដែលនៅក្នុងសង្គម ដូចជា ហ៊ូ-យុន និង ខៀវ-សំផន ជ្រើសរើសដើម្បីឈរឈ្មោះក៏ដោយ
ក៏ពួកឆ្វេងនិយមភាគច្រើនគឺត្រូវបរាជ័យយ៉ាងដាច់ណាត់ ។ លន់-ណុល អ្នកស្ដាំនិយមដែលជាសហការីដែលឈរជើងយូរមកហើយរបស់ព្រះសីហនុ
បានក្លាយជានាយករដ្ឋមន្ត្រី ។នៅឆ្នាំ១៩៦៩ លន់-ណុល និងពួកស្ដាំនិយមកំពុងប្រែជាអស់ចិត្តកាន់តែច្រើនឡើងជាមួយព្រះសីហនុ
។ ថ្វីបើវាជាមូលដ្ឋានសម្រាប់រឿងនេះក៏ដោយ ក៏គឺជាការពិចារណាច្រើនខាងសេដ្ឋកិច្ច នយោបាយជាផ្នែកៗ
ក៏បានជាប់ពាក់ព័ន្ធក្នុងនោះដែរ ។ ជាពិសេស វេទយិតភាពជាតិនិយម និងបដិកុម្មុយនិស្តនៃលន់-ណុល
និងពួកសហការីរបស់គាត់ចង់បានន័យថា នយោបាយព្រះសីហនុចំពោះការត្រាប្រណីខ្លះដល់សកម្មភាពជាច្រើនរបស់វៀតកុង
និងកងទ័ពប្រជាជនវៀតណាមនៅក្នុងព្រំដែនកម្ពុជាគឺមិនអាចទទួលយកបានទេ ព្រះសីហនុ កំឡុងពេលទោរទន់ទៅពួកឆ្វេងនៅឆ្នាំ១៩៦៣-៦៦
ទ្រង់បានចរចារសម្រុះសម្រួលជាសម្ងាត់ជាមួយហាណូយ ដោយហេតុនោះជាការតបត្រឡប់មកវិញដោយការទិញស្រូវដែលធានានូវតម្លៃអតិផរណា
កំពង់ផែក្រុងព្រះសីហនុដែលត្រូវបានបើកឡើងគឺដើម្បីការជញ្ជូនអាវុធតាមនាវាអោយទៅពួកវៀតកុង
។ ដូចគ្នានេះដែរ ពួកជាតិនិយមស្ដាំ ក៏ជាធាតុទំនើបកម្មសេរីមួយដែរក្នុងសង្គម ដែលដឹកនាំដោយអ៊ិន-តាំ
ក៏កាន់តែលែងជិតស្និទតាមរចនាបទអត្តាធិបតេយ្យរបស់ព្រះសីហនុទៀតឡើយ
។មានភស្តុតាងថាកំឡុងឆ្នាំ១៩៦៩ លន់-ណុលបានឈានទៅដល់ការបង្កើតយោធាសហរដ្ឋ ដើម្បីធានាការគាំទ្រយោធាសម្រាប់សកម្មភាពណាមួយប្រឆាំងនឹងព្រះសីហនុ
។អ្នកដែលតែងតាំងដោយលន់-ណុលជាឧបនាយរដ្ឋមន្ត្រី គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ជាអ្នកជាតិនិយមជាមិត្តនឹងសហរដ្ឋ
និងមេដឹកនាំនៃសហគមន៍ធុរកិច្ចកម្ពុជាម្នាក់ដែលត្រូវបានគិតថា បានអោយយោបល់ថាព្រះសីហនុគួរត្រូវធ្វើឃាត
លន់-ណុលផងដែរក៏បានច្រានចោលនូវផែនការនេះថាជាភាពលីលាដ៏ឧក្រិដ្ឋ ។ព្រះសីហនុព្រះអង្គឯងបានមានព្រះតម្រិះថាទ្រង់សិរិមតៈ
(ដែលទ្រង់មានចរិកជាអ្នកទាមទារសិទ្ធិប្រកួតប្រជែងដែលច្រណែនទៅ នឹងរាជបល្ល័ង្កកម្ពុជា)
ដែលនៅពីក្រោយដោយពួកសេអ៊ីអា និងនៅក្នុងការជាប់ទាក់ទងជាមួយអ្នកប្រឆាំងដែលព្រះសីហនុនិរទេសខ្លួន
សឺន-ង៉ុកថាញ់ ទ្រង់បានផ្ដល់យោបល់នូវផែនការរដ្ឋប្រហារដល់លន់-ណុលនៅឆ្នាំ១៩៦៩
។ការពាក់ព័ន្ធរបស់សេអ៊ីអាក្នុងផែនការរដ្ឋប្រហារសម្ងាត់ដែលនៅតែគ្មានភស្តុតាងអះអាង
ហើយលោកហិនន្រី-ឃីស្ស៊ីង្កឺរក្រោយមកបានអះអាងថាព្រឹត្តិការណ៍ទាំងនោះអាច នឹងនាំអោយរដ្ឋាភិបាលសហរដ្ឋភ្ញាក់ផ្អើល
ក៏ប៉ុន្តែវាហាក់បីដូចជាប្រហែលថា យ៉ាងហោចណាស់ក៏មានពួកភ្នាក់ងារសម្ងាត់យោធាខ្លះ ក៏គួរតែទទួលខុសត្រូវមួយផ្នែកដែរក្នុងរឿងនេះ
។វាក៏ត្រូវបានគេដឹងដែរថាពួកយោធាសហរដ្ឋបានចេញគម្រោងការដើម្បីការលុកលុយមួយនៅកម្ពុជានៅឆ្នាំ១៩៦៦-៧
ហើយដោយមានដំណើរការមិនស្រួល ដែលលោកលីនដុនប.-ចនសុនមិនបានយល់ស្របនឹងពួកគេឡើយ
។ឯកសារដែលមិនទាន់បានប្រកាសជាចំហជាច្រើនបង្ហាញថា នៅចុងខែមីនាឆ្នាំ១៩៧០ដដែល
រដ្ឋបាលលោកនិខ្សុនកំពុងសង្ឃឹមថានឹងរក្សា ទំនាក់ទំនងជាមិត្ត ជាមួយព្រះសីហនុ
។
ព្រះសីហនុធ្លាក់ពីតំណែងប្រមុខរដ្ឋ
នៅខែមីនា១៩៧០
គ្រានោះព្រះសីហនុកំពុងធ្វើដំណើរទៅ អឺរ៉ុប សហភាពសូវៀត និងចិន បាតុកម្មប្រឆាំងយួនទ្រង់ទ្រាយធំជាច្រើនបានផ្ទុះឡើងនៅភ្នំពេញ
។ ពួកហ្វូងបាតុករបានវាយប្រហារស្ថានទូតវៀតណាមខាងជើង និងវៀតកុង (រដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូង)
។ ព្រះសីហនុដើមឡើយបានផ្ដល់កម្រិតពិតប្រាកដនៃការគាំទ្រដល់ពួកបាតុករ ទ្រង់សង្ឃឹមថាម៉ូស្គូ
និងប៉ីជិងនឹងដាក់សម្ពាធវៀតណាមខាងជើង ដើម្បីកាត់បន្ថយវត្តមានរបស់ខ្លួននៅកម្ពុជា ។
ជាការពិត វាត្រូវបានផ្ដល់យោបល់ (ដោយវីល្លៀម ឝខ្រុស
(William Shawcross) និងអ្នកដទៃ) ថាព្រះសីហនុ
និងលន់-ណុលប្រហែលបានរៀបផែនការបាតុកម្មដំបូងៗដើម្បីទទួលបានអនុភាពនយោបាយប្រឆាំងនឹងហាណូយ
។កុប្បកម្មជាច្រើននេះ យ៉ាងណាៗ បានធ្វើកាន់តែធំឡើងៗហួសពីការគ្រប់គ្រងរបស់រដ្ឋាភិបាល
ទោះបីយ៉ាងណា នេះគឺប្រហែលជាបានធ្វើឡើងជាមួយកម្រិតនៃការជម្រុញទឹកចិត្តពីលន់-ណុល និងទ្រង់សិរិមតៈ
ហើយស្ថានទូតនោះក៏ត្រូវបានបំផ្លិចបំផ្លាញ ។ នៅខាងក្នុង ផែនការយថាភាព រឺ អនិមិត្តភាព
មួយ ដោយពោលទៅត្រូវបានគេរកឃើញមានប្រយោជន៍ដល់ពួកកុម្មុយនិស្ត ដើម្បីកាន់កាប់កម្ពុជា
។ នៅថ្ងៃ១២មីនា ទ្រង់សិរិមតៈបានលុបចោលកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម របស់ព្រះសីហនុជាមួយវៀតណាមខាងជើង
លន់-ណុលបានបិទកំពង់ផែព្រះសីហនុដើម្បីអោយពួកវៀតណាមខាងជើង និងចេញឱសានវាទមួយទៅកាន់ពួកគេ:
កងកម្លាំងក.ប.វ.ជ. (កងទ័ពប្រជាជនអាកាវៀតណាម. កងទ័ពវៀតណាមខាងជើង) និងរ.រ.ជ.
(រណសិរ្សរំដោះជាតិអាកា. វៀតកុង)ទាំងអស់ត្រូវតែដកចេញពីដីកម្ពុជាក្នុងរយៈពេល៧២ម៉ោង
(ថ្ងៃ១៥មីនា) រឺ ក៏ប្រឈមមុខនឹងសកម្មភាពយោធា ។នៅពេលនោះ ព្រឹកថ្ងៃ១៦មីនា
វាគឺច្បាស់ថាការទាមទារនេះមិនត្រូវបានតាមសន្យាទេ ពួកយុវជន៣០,០០០នាក់ខ្លះបានប្រមូលផ្ដុំគ្នា
នៅខាងក្រៅរដ្ឋសភាជាតិនៅភ្នំពេញដើម្បីធ្វើការតវ៉ាប្រឆាំង នឹងវត្តមានរបស់វៀតណាម
។ចាប់ពីចំណុចនេះទៅ ព្រឹត្តិការណ៍ជាច្រើនត្រូវរំកិលទៅមុខជាមួយភាពលឿនទ្វេរឡើង ។
នៅថ្ងៃដដែល រដ្ឋលេខាធិកាការពារជាតិកម្ពុជាលោកវរសេនីយឯក Oum Mannorine (អ៊ំ មនោរិន) (ព្រះភាតាថ្លៃរបស់ព្រះសីហនុ) ត្រូវបានគេកំណត់ពេលដើម្បីសួរសំណួរនៅអង្គនីតិបញ្ញត្តិជាតិ
ចំពោះការចោទប្រកាន់ដោយគ្មានភស្តុតាងអំពីអំពើពុករលួយ បណ្ដឹងជាច្រើនត្រូវគេពន្យារពេល
ដោយលឺការសុំអោយមានការដោះស្រាយឡើងវិញរបស់ពួកបាតុករ ។ តាមរយៈព្រះសីហនុ លោកMannorine
(មនោរិន) បានទទួលដំណឹងថាលន់-ណុល និងទ្រង់សិរិមតៈប្រហែលជាប្រញាប់ប្រញាល់ធ្វើរដ្ឋប្រហារមួយ
ក្រុមមនុស្សរបស់លោកMannorine (មនោរិន) ក្រោមបញ្ជាការនៃអគ្គនគរបាលភ្នំពេញវរសេនីយត្រី
Buor Horl (បួរ ហល) បានព្យាយាមចាប់អ្នកផ្សំគំនិត
ក៏ប៉ុន្តែវាយឺតពេលណាស់ទៅហើយ ។លោក Mannorine (មនោរិន),
ហើយនិងបុគ្គលិកសន្តិសុខសំខាន់ៗដ៏ទៃទៀតដែលស្មោះត្រង់ទៅខាងព្រះសីហនុ ត្រូវបានគេជំនួសក្រោមការចាប់ខ្លួន
។ បន្ទាប់ពីសភាបានពន្យារពេលនៅថ្ងៃនោះ មាតាព្រះសីហនុ ព្រះមហាក្សត្រយានីកុសមៈ នៅក្នុងការស្នើសុំរបស់ព្រះសីហនុ
បានកោះហៅលន់-ណុល និងទ្រង់សិរិមតៈអោយចូលគាល់ក្នុងព្រះបរមរាជវាំង ហើយសុំអោយពួកគាត់បញ្ចប់បាតុកម្មទាំងនោះ
។វាលេចឡើងជួនកាលកំឡុងថ្ងៃ១៦ រឺ ១៧មីនា ដែលទ្រង់សិរិមតៈបានធ្វើអោយលន់-ណុលដកព្រះសីហនុចេញពីរដ្ឋាភិបាល
។ លន់-ណុល ដែលរហូតដល់ចំណុចនោះប្រហែលសង្ឃឹមគ្រាន់តែថាព្រះសីហនុ នឹងបញ្ចប់ទំនាក់ទំនងរបស់ទ្រង់ជាមួយវៀតណាមខាងជើង
លោកបានបង្ហាញការស្ទាក់ស្ទើរខ្លះៗដើម្បីចូលរួមសកម្មភាពប្រឆាំង នឹងព្រះប្រមុខរដ្ឋ:
ដើម្បីល្បួងលោក ទ្រង់សិរិមតៈបានចាក់សន្និសីទសារពត៌មានដែលថតក្នុងខ្សែអាត់ពីប៉ារីស
ដោយអះអាងគ្មានភស្តុតាងដល់លោកស្ដាប់ ដែលក្នុងនោះព្រះសីហនុបានគំរាមថានឹងប្រហារជីវិតពួកគាត់ទាំងពីរ
នៅពេលការយាងត្រឡប់របស់ទ្រង់មកភ្នំពេញវិញ ។ក៏ប៉ុន្តែ
លោកនាយករដ្ឋមន្ត្រីនៅតែមិនប្រាកដប្រជា ជាមួយនឹងហេតុផលដែលថាទ្រង់សិរិមតៈបានការគាំទ្រដោយមន្ត្រីកងទ័ពបីរូប
ជាចុងក្រោយបានបង្ខិតបង្ខំអោយមានការស្រក់ទឹកភ្នែកអោយលន់-ណុលចុះហត្ថលេខា លើឯកសារចាំបាច់ជាច្រើននៅក្នុងការភ្ជុងកាំភ្លើង
។ថ្ងៃបន្ទាប់ ១៨មីនា ពួកកងទ័ពបានប្រមូលផ្ដុំនៅទីតាំងជុំវិញរាជធានី ហើយការជជែកតទល់ត្រូវបានប្រារព្ធឡើងនៅខាង
ក្នុងរដ្ឋសភាក្រោមការដឹកនាំរបស់អ៊ិន-តាំ ។ សមាជិកម្នាក់នៃសភានេះ (គឹម-ផុន
(Kim Phon) ក្រោយមកត្រូវគេសម្លាប់ដោយពួកបាតុករកាន់ជើងព្រះសីហនុនៅកំពង់ចាម)
បានដើរចេញការប្ដឹងប្រឆាំងជាច្រើន ថ្វីបើវាមិនអន្តរាយនៅពេលនោះក៏ដោយ ។ ពួកអ្នកនៅសេសសល់ក្នុងសភាបានបោះឆ្នោតជាឯកច្ឆន្ច
ដើម្បីយកមាត្រា១២២នៃរដ្ឋធម្មនុញ្ញកម្ពុជាមកប្រើ ដើម្បីដកសេចក្ដីទុកចិត្តពីព្រះសីហនុ
។ លន់-ណុលបានកាន់កាប់អំណាចប្រមុខរដ្ឋលើជំហរជាបណ្ដោះអាសន្ន កាលនោះតំណែងរដ្ឋសភាត្រូវបានកាន់ដោយប្រធានមហាសន្និបាត
ឆេង-ហេង ។ អ៊ិន-តាំបានត្រូវគេយល់ស្របអោយធ្វើជាប្រធានសង្គម ។ រដ្ឋប្រហារដូច្នេះ
ក៏បានដើរតាមរបបធម្មនុញ្ញជាចាំបាច់ដែរផ្ទុយនឹងការកាន់កាប់ដោយយោធាបើកចំហ ។ ព្រឹត្តិការណ៍ទាំងនេះបានគូសសំគាល់នូវការបង្កើតរបបសាធារណរដ្ឋខ្មែរផងដែរ
។
បាតុកម្មនានាប្រឆាំងរដ្ឋប្រហារ
នៅថ្ងៃ២៣មីនា ព្រះសីហនុ (តាមវិទ្យុប៉ីជិង)បានកោះហៅអោយមានការបះបោរសកលប្រឆាំងនឹងលន់-ណុល ។ បាតុកម្មដែលមានប្រជាប្រិយភាពទ្រង់ទ្រាយធំជាច្រើន កំពុងកោះហៅអោយមានការវិលត្រឡប់មកវិញរបស់ព្រះសីហនុដែលចាប់ផ្ដើមនៅខេត្តកំពង់ចាម តាកែវ និងកំពត ។ បាតុកម្មនៅកំពង់ចាមដោយឡែកបានប្រែជាមានភាពហិង្សា ដែលមានពួកអ្នកតំណាងរដ្ឋសភាពីររូប សុស-សឿន និងគឹម-ផុន ក៏ត្រូវស្លាប់ដោយពួកបាតុករនៅថ្ងៃ២៦មីនា បន្ទា់ពីការបើកបរទៅកាន់ទីប្រជុំជនដើម្បីចរចារ ។ បងប្អូនរបស់លន់-ណុល គឺជាមន្ត្រីនគរបាលលោកលន់-និលត្រូវបានគេវាយប្រហារនៅក្បែរៗទីប្រជុំជនទន្លេបិទដោយពួកកម្មករចំការ ហើយក៏ត្រូវបានសម្លាប់ទៅ ។បាតុកម្មនានាត្រូវបានបង្ក្រាបជាមួយអំពើព្រៃផ្សៃក្រៃលែង ដោយពួកទាហានកម្ពុជា មានមរណភាពជាច្រើនរយនាក់ និងរាប់ពាន់នាក់នៅក្នុងការចាប់ខ្លួន ។ សាក្សីខ្លះបាននិយាយថារថក្រោះកំពុងតែត្រូវបានប្រើប្រឆាំង នឹងពួកហ្វូងនៃអសេនិកជន (ជនស៊ីវិល)ដែលគ្មានអាវុធ ។វិបាក
កាលណោះលន់-ណុលដំបូងក៏បន្តសន្ទនាទ្វេភាគីជាមួយនឹងពួកវៀតណាមខាងជើង ដែលសង្ឃឹមដើម្បីចរចារកិច្ចព្រមព្រៀងពួកគេឡើងវិញ ការលុកលុយរបស់អាមេរិកនិងវៀតណាមខាងត្បូងនៃកម្ពុជាភាគអាគ្នេយ៍នៅក្នុងយុទ្ធនាការកម្ពុជានៅខែបន្ទាប់បានផ្លាស់ប្រែកម្ពុជាអោយមានការជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរទាំងស្រុង និងមិនអាចងាកត្រឡប់ក្រោយបាន ។ អំពើព្រៃផ្សៃនៃរបបលន់-ណុលនេះជារឿយៗត្រូវបានគេអះអាងថាជាកត្តាមួយនៅក្នុងការងើបឡើងនៃពួកខ្មែរក្រហមពីព្រោះតែធ្វើអោយកើនឡើងពួកប្រឆាំងស្ដាំនិយម និងការរំជើបរំជួលចិត្តប្រឆាំងអាមេរិកក្នុងចំណោមប្រជាជនខ្មែរ ។ប្រទេសជាតិជាច្រើនបានផ្ដាច់ចំណងទាក់ទងជាមួយកម្ពុជា ពីព្រោះពួកគេទទួលស្គាល់តែរាជរដ្ឋាភិបាលនិរទេសមួយគត់ប៉ុណ្ណោះ ។
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
អត្ថបទដែលទាក់ទងគ្នា ៖ សាធារណរដ្ឋខ្មែរ
Publich by Rann chanrith
0 comments:
Post a Comment