![]() |
សេនាប្រមុខ លន់ ណុល ព្រមទាំងកងទ័ព |
សាធារណរដ្ឋខ្មែរ គឺជារដ្ឋាភិបាលសាធារណរដ្ឋកម្ពុជាដែលត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃ៩តុលា ឆ្នាំ១៩៧០ ។ សាធារណរដ្ឋខ្មែរត្រូវផ្ដួលរំលំនៅឆ្នាំ១៩៧៥ និងត្រូវបានបន្តដោយរដ្ឋកុម្មុយនិស្តផ្ដាច់ការ ដែលគេស្គាល់ថាជាកម្ពុជាប្រជាធិបតេយ្យ ។
ផ្ទៃរឿង
បានប្រកាសជាផ្លូវការនៅ
ថ្ងៃ៩តុលា ឆ្នាំ១៩៧០
សាធារណរដ្ឋខ្មែរគឺជារដ្ឋាភិបាលដឹកនាំដោយយោធានិយមសហរដ្ឋខាងស្ដាំ ដឹកនាំដោយលោកឧត្តមសេនីយ៍លន់-ណុល
និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ដែលដណ្ដើមអំណាចបាននៅក្នុងរដ្ឋប្រហារ១៨មីនា១៩៧០ប្រឆាំងនឹងសម្ដេចនរោត្តម-សីហនុ
គឺក្រោយមកក្លាយជាប្រមុខរដ្ឋរបស់ប្រទេសនេះ
។ហេតុសំខាន់ៗនៃរដ្ឋប្រហារគឺការបណ្ដែបណ្ដោយដល់សកម្មភាពវៀតណាមខាងជើងនៅក្នុងព្រំដែនកម្ពុជា
ដែលអនុញ្ញាតអោយពួកកុម្មុយនិស្តវៀតណាមប្រដាប់អាវុធជាច្រើនផ្ដល់អោយមានការគ្រប់គ្រង តាមជាក់ស្ដែង
លើតំបន់នានាដ៏ធំនៃកម្ពុជាភាគខាងកើត ។ កត្តាសំខាន់ផ្សេងមួយទៀតគឺសភាពបន្ទាន់នៃសេដ្ឋកិច្ចកម្ពុជា
គឺជាលទ្ធផលមិនចំពោះនៃគោលនយោបាយរបស់ព្រះសីហនុ ក្នុងការស្វែងរកអព្យាក្រឹតភាពតាមរយៈប្រឆាំងអាមេរិកនិយមដែលបានរីករាលដាល
។ដោយមានការដកព្រះសីហនុចេញ
ព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានស្រាប់ក៏បានប្រែទៅជាសាធារណរដ្ឋ សូម្បីតែរាជបល្ល័ង្កត្រូវបានទំនេរជាផ្លូវការអស់រយៈពេលប៉ុន្មានឆ្នាំចាប់តាំងពីការសោយទីវង្គតនៃព្រះបាទនរោត្តម-សុរាម្រិតមក
។ ចរិកលក្ខណៈនៃរបបថ្មីនេះគឺមានលក្ខណៈស្ដាំនិយមនិងជាតិនិយម ដោយសំខាន់បំផុត
វាបានបញ្ចប់សម័យកាលរបស់ព្រះសីហនុក្នុងសហប្រតិបត្តិការបរិវត្តន៍ជាមួយនឹងរបបវៀតណាមខាងជើង
និងពួកវៀតកុង ហើយបានតម្រែតម្រង់អោយកម្ពុជាជាមួយវៀតណាមខាងត្បូងចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ
។ សាធារណរដ្ឋខ្មែរត្រូវបានប្រឆាំងនៅខាងក្នុងព្រំដែនកម្ពុជាដោយ រណសិរ្សរួបរួមជាតិកម្ពុជា
(Front Uni National du
Kampuchea) រឺ
ផ្វាំង្ក(រ.រ.ជ.ក.)
សម្ព័ន្ធមិត្តធំមួយទាក់ទងរវាងព្រះសីហនុ ពួកអ្នកគាំទ្រទ្រង់
និងបក្សកុម្មុយនិស្តកម្ពុជា។ កុបកម្មខ្លួនឯងត្រូវប្រព្រឹត្តទៅដោយ ក.អ.រ.ជ.ប.ក. (CPNLAF)
កងទ័ពរំដោះជាតិប្រជាជនកម្ពុជា:
ពួកគេនៅពីក្រោយខ្នងដោយកងទ័ពប្រជាជនវៀតណាម(ក.ប.វ.ណ. រឺ PAVN)
និងរណសិរ្សរំដោះជាតិ (រ.រ.ជ. រឺ NLF ដែលគេស្គាល់ច្បាស់ថាជាពួកវៀតកុង)
ដែលបានកាន់កាប់ប៉ែកមួយចំនួននៃកម្ពុជាជាផ្នែកនៃសង្គ្រាមដែលកំពុងកើតឡើងរបស់ពួកគេជាមួយពួកវៀតណាមខាងត្បូង
។ថ្វីបើចរិកលក្ខណៈនៃយោធានិយមដ៏ខ្លាំងក្លានៃសាធារណរដ្ឋខ្មែរ និងចំនួននៃជំនួយយោធានិង
ហិរញ្ញវត្ថុពីសហរដ្ឋច្រើនក៏ដោយ ក៏កងទ័ពខ្លួនគឺ (Force Armée Nationale
Khmère, រឺ ក.ជ.ខ.) មានការវឹកហាត់ខ្សត់ខ្សោយ
និងមិនអាចកម្ចាត់ក.រ.ជ.ប.ក. (កងទ័ពរំដោះជាតិប្រជាជនកម្ពុជា)
រឺក៏ កងកម្លាំងវៀតណាមរបស់ ក.ប.វ.ណ (កងទ័ពប្រជាជនវៀតណាម)
និងរ.រ.ជ. ( រណសិរ្សរំដោះជាតិ)បានឡើយ ។ សាធារណរដ្ឋតាមយថាហេតុបានដួលរលំនៅ
ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ នៅពេលនោះពួកកុម្មុយនិស្តកម្ពុជាបានដណ្ដើមបានភ្នំពេញ ។
រដ្ឋប្រហារ
ពួកកងពលរថក្រោះទី១១អាមេរិកចូល ស្នួល កម្ពុជា ថ្ងៃទី៤ឧសភា ឆ្នាំ១៩៧០
|
ការប្រកាសសាធារណរដ្ឋ និងការបង្កើតកងទ័ពជាតិខ្មែរ (ក.ជ.ខ. រឺ FANK)
ពួកកងពលរថក្រោះទី១១អាមេរិកចូល ស្នួល កម្ពុជា ថ្ងៃទី៤ឧសភា ឆ្នាំ១៩៧០
ឥទ្ធិពលភ្លាមៗដ៏សំខាន់បំផុតនៃរដ្ឋប្រហារគឺយុទ្ធនាការកម្ពុជានៅខែមេសា-កក្កដា
១៩៧០ នៅក្នុងនោះកងទ័ពវៀតណាមខាងត្បូង (ក.ស.វ.ណ. រឺ ARVN) បាននៅពីក្រោយខ្នងដោយកងទ័ពស.រ. (សហរដ្ឋ) បានចូលកម្ពុជាភាគខាងកើតដើម្បីវាយប្រហារកងកម្លាំងវៀតណាមខាងជើង
និងវៀតកុងដែលកំពុងប្រតិបត្តិការនៅទីនោះ ។ ថ្វីបើមានការប្រទុស្តវាយនេះក៏ដោយ ក៏ពួកកងកម្លាំងកុម្មុយនិស្តជាច្រើនបានភៀសខ្លួន
ទៅខាងលិចកាន់តែជ្រៅទៅក្នុងកម្ពុជា រឺក៏ចូលទៅតំបន់ជនបទនានានៅភាគឦសាន ដែលពួកគេបាននឹងផ្ដល់ការឧបត្ថម្ភដល់កុបកម្មប្រឆាំងនឹងលន់-ណុលថែមទៀត
។ប្រតិកម្មភ្លាមៗរបស់លន់-ណុលគឺដើម្បីផ្ដន្ទាទោសដល់សកម្មភាពពេលដែលមានការរំលោភបំពាន នៅក្នុងទឹកដីកម្ពុជា
។ គាត់ក្រោយមកបានផ្ដល់ដំណឹងដល់លោកអេឡិចស៊ែនដឺរ-ហេហ្គថាប្រទេសរបស់គាត់ត្រូវបានប្រែទៅជាមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ
ជាលទ្ធផលមកវិញ នៅពេលនោះលោកហេហ្គបានប្រាប់គាត់ថាកងទ័ពជើងគោកអាមេរិក នឹងមិនត្រូវបានប្រើប្រាស់ដើម្បីជួយកងទ័ពកម្ពុជាទេ
ក៏ប៉ុន្តែថា (ជាការអនុលោមជាមួយលទ្ធិនិច្សុន) កម្មវិធីជំនួយនឹងត្រូវបានផ្ដល់ជំនួសវិញ លន់-ណុលបានសម្រក់ទឹកភ្នែកដោយបើកចំហ
។ថ្ងៃ៩តុលា ព្រះសីហនុត្រូវបានគេដាក់ទោសប្រហារជីវិត ក្នុងអវត្តមាន ដោយតុលាការយោធា
ព្រះមាតាទ្រង់
ព្រះមហាក្សត្រយានីកុសមៈអ្នកតំណាងនិមិត្តរូបនៃរាជាធិបតេយ្យក្រោមរបបរបស់ទ្រង់ ត្រូវបានជំនួសក្រោមការឃុំម្ចាស់ក្សត្រីក្នុងដំណាក់
និងព្រះមហេសីរបស់ទ្រង់ត្រូវបានគេកាត់ទោសដាក់ទោសមួយជីវិត
។របបថ្មីនេះបានប្រកាសសាធារណរដ្ឋជាបន្តបន្ទាប់គ្នា ហើយនិងនៅទីបញ្ចប់រដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានគេយកមកប្រើនៅឆ្នាំ១៩៧២
។ ព្រះសីហនុ នៅក្នុងខណៈពេលនោះ បានបង្កើតរ.រ.រ.ជ.ក. (GRUNK) គឺរដ្ឋាភិបាលនិរទេសដែលមានមូលដ្ឋាននៅប៉ីជិង
(ប៉េកាំង) ដែលចូលរួមដោយពួកកុម្មុយនិស្តនិងបូជាដើម្បីការផ្ដួលរំលំសាធារណរដ្ឋ
ទ្រង់បានប្រកាសថាលន់-ណុលគឺជា មនុស្សលីលាពេញទី និងបានបង្ហាញចរិកលក្ខណៈទ្រង់សិរិមតៈជា
មនុស្សអប្រិយស្មោកគ្រោក ទុច្ចរិតពុតត្បុត និងអាក្រក់ ។កងទ័ពហ្លួងតូចដែលជាប់ពាក់ព័ន្ធ
ដែលនៅក្នុងពេលរដ្ឋប្រហារនេះមានក្បែរៗ៣៥,០០០កង (នៅក្នុងការយល់ស្របជាមួយគោលនយោបាយអព្យាក្រឹតភាព ដែលបានថ្លែងឡើងរបស់ព្រះសីហនុ)
ត្រូវបានពង្រីកកាន់តែធំ ។ ដោយបានរៀបចំឡើងវិញជាក.ជ.ខ. រឺ FANK កងទ័ពសាធារណរដ្ឋ បានកើនឡើងដល់ប្រហែល១៥០,០០០នាក់
នៅដើមក៏ដូចជានៅចុងនៃឆ្នាំ១៩៧០ ជាចំបងឆ្លងតាមរយៈការចូលធ្វើទាហានដោយស្ម័គ្រចិត្តពេលនោះលន់-ណុលបានប្រមើលមើលឃើញ
ហើយឆ្លៀតឱកាសលើរលកនៃការរំជើបរជួលប្រឆាំងវៀតណាម
។ស.រ.ក៏បានប្រតិបត្តិកម្មវិធីជំនួយយោធាដែលបានចងក្រង និងជំនួយខាងហ្វឹកហ្វឺន
ហើយបានបញ្ជូនកងឈ្លបខ្មែរសេរី និងខ្មែរកម្ពុជាក្រោមជាច្រើនពាន់នាក់តាមយន្តហោះ
ទៅហ្វឹកហ្វឺននៅក្នុងមូលដ្ឋានទ័ពវៀតណាមខាងត្បូង ។ ពួកនាយអគ្គរួម (នាយអគ្គសេនាធិការួម)បានទទូចលើការពង្រីកអោយច្រើននៃFANKរហូតលើស២០០,០០០នាក់ ថ្វីបើបារម្ភនូវឥទ្ធិពលអវិជ្ជមានដ៏ខ្លាំង
ដែលនេះអាចនឹងមានលើសេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ពេលនោះក្រុមដឹកជញ្ជូនបរិក្ខារយោធា
ដែលបានដឹកនាំដោយឧត្តមសេនីយ៍ ធៀដឺរស៊ី-មែធែខ្ស៊ីស (Theodore C. Mataxis) បានទាមទារអោយមាន 'អាមេរិកូបនីយកម្ម'នៃរចនាសម្ព័ន្ធខាងក្នុងដែលរងឥទ្ធិពលរបស់កងទ័ពបារាំង ថ្វីត្បិតភាពច្របូកច្របល់នេះបានបង្កនៅក្នុងសង្វាក់ផ្គត់ផ្គង់ផង
។ ទោះបីមានជំនួយស.រ.ក៏ដោយ ក៏FANK រឺ កងទ័ពជាតិខ្មែរ
(បានបញ្ជាការដោយឧត្តមសេនីយ៍សុសថេន-ផ្វឺរណាន់ដេហ្ស) ត្រូវមានឧបសគ្គយ៉ាងធ្ងន់ធ្ងរដោយអំពើពុករលួយ
ជាពិសេសដោយពួកមន្ត្រីដែលបានអះអាងប្រាក់ខែជាច្រើនដល់កងទ័ពដែលមិនមាន និងអសមត្ថភាពខាងយោធា
។ ទោះបីជាម្នាក់ក្នុងចំណោមពួកមេបញ្ជាការកងទ័ពជាតិខ្មែរ គឺជាអតីតអ្នកបះបោរទ្រង់នរោត្តម-ចន្ទរង្សី
ដែលត្រូវបានគេបញ្ចុះបញ្ចូលអោយឈប់ចូលនិវត្តយោធាដោយលន់-ណុលដើម្បីលើកស្ទួយកងពលតូចទី១៣របស់កងទ័ពជាតិកម្ពុជា
ដែលត្រូវបានជោគជ័យជាដុំកំភួននៅក្នុងការធ្វើអោយស្ងប់ស្ងៀមតំបន់ដែលនៅក្បែរផ្លូវលេខ៤និងខ្ពង់រាបគីរីរម្យដែលជាចំណុចយុទ្ធសាស្ត្រក៏ដោយ
ក៏ភាគច្រើននៃពួកឧត្តមសេនីយ៍ខ្លួនឯងមានបទពិសោធន៍ និងសមត្ថភាពយោធានៅតិចតួចនៅឡើយ ។ ការវាយលុករបស់កងទ័ពជាតិកម្ពុជាទ្រង់ទ្រាយធំប្រឆាំងនឹងពួកវៀតណាម
(យួន) ប្រតិបត្តិការចេនឡា១ និងប្រតិបត្តិការចេនឡា២ បានបញ្ចប់ដោយការបរាជ័យយ៉ាងធ្ងន់ធ្ងរ
ទោះបីជាសេចក្ដីក្លាហាននៃកងទ័ពថ្មើរជើងខ្មែរម្នាក់ៗដែលផុសឡើងជាក់ស្ដែងយ៉ាងណាក៏ដោយ
។ប្រវត្តិនយោបាយសាធារណរដ្ឋខ្មែរ
ការប្រយុទ្ធដូចគ្នាក្នុងសង្គ្រាមផ្ទៃក្នុងកម្ពុជាប្រឆាំង នឹងពួកកុបករគាំទ្រព្រះសីហនុ និងពួកកុម្មនិស្ត និងពួកយួនខាងជើង សាធារណរដ្ឋខ្មែរបានប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងជាច្រើនសន្ធឹកសន្ធាប់ ។ ការត្រួតត្រារបស់ព្រះសីហនុនៅក្នុងជីវិតនយោបាយកំឡុងទសវត្សឆ្នាំ១៩៥០ និង៦០បានសេចក្ដីថាមានពួកអ្នកនយោបាយកម្ពុជាដែលមានទំនុកចិត្ត រឺក៏បទពិសោធន៍តិចតួចមែនទែន ។ ស្ទើរតែចាប់តាំងពីការចាប់ផ្ដើម សាធារណរដ្ឋនេះត្រូវបានរុកគួនដោយការបែងចែកនយោបាយដូចគ្នាជាច្រើន និងការវាយជិតៗដែលបានកត់សំគាល់ឃើញនៅក្នុងរបបព្រះសីហនុ ដើមទីចំណោមអ្វីទាំងនេះគឺជាការដណ្ដើមអំណាចគ្នារវាងលន់-ណុល និងទ្រង់សិរិមតៈ ។ ទ្រង់សិរិមតៈធ្លាប់ដើរតួជានាយករដ្ឋមន្ត្រី កំឡុងពេលឆ្នាំដំបូងៗនៃសាធារណរដ្ឋនេះ នៅពេលដែលសុខភាពរបស់លន់-ណុលមិនល្អខ្លាំង ក៏ប៉ុន្តែបានបណ្ដាលអោយមានការអាក់អន់ចិត្តជាច្រើន ព្រោះតែរបៀបគ្រប់គ្រង និងខ្សែរាជវង្សរបស់ទ្រង់ ក៏មានការប្រែជាមានការអស់ចិត្តចំណោមពួកខ្មែរនៅតាមទីក្រុងវ័យក្មេងៗ ពេលអំពើពុករលួយបានបន្ត និងអប្រសិទ្ធិភាពនៃរបបនេះ ។ ការត្រឡប់មកវិញរបស់លន់-ណុលពីមន្ទីរពេទ្យនៅហាវ៉ៃនៅខែមេសា១៩៧១ គាត់បានបណ្ដាលអោយមានវិបត្តិគណៈរដ្ឋមន្ត្រីដោយការលាលែងពីតំណែង គឺជាការផ្ដល់អោយផ្លូវដើម្បីរំលាយរដ្ឋាភិបាល ជាមួយការជម្រុញលើកចិត្តដែលប្រព្រឹត្តទៅដោយបងប្អូនរបស់គាត់គឺ លន់-ណុន (តួអង្គដែលមានឥទ្ធិពលយ៉ាងខ្លាំង ជាពិសេសជាមួយពួកកងទ័ព) ។ បន្ទាប់ពីវិវាទកម្មនយោបាយជាច្រើនមក គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង ទោះបីយ៉ាងណាក៏ទ្រង់សិរិមតៈដូចជាធ្វើជារដ្ឋមន្ត្រីប្រមុខដែលមានងារជា នាយករដ្ឋមន្ត្រីប្រតិភូ។ ថ្ងៃ១៦តុលា១៩៧១ លន់-ណុលបានចូលរួមសកម្មភាពដើម្បីដកហូតរដ្ឋសភាពពីអំណាចនីតិបញ្ញត្តិ និងបានបញ្ជាអោយសរសេររដ្ឋធម្មនុញ្ញថ្មី ដោយមានការអះអាងថាសកម្មភាពទាំងនេះពិតជាចាំបាច់ដើម្បីទប់ស្កាត់អនាធិបតេយ្យ នេះបានបង្កអោយមានការជំទាស់ប្រឆាំងមួយដោយអ៊ិន-តាំ និងពួកព្រះសង្ឃ ។
១៩៧២:
ការដកទ្រង់សិរិមតៈចេញ
នៅខែមីនា១៩៧២
លន់-ណុលនិងបងប្អូនគាត់បានរៀបចំដើម្បីបណ្ដេញទ្រង់សិរិមតៈចេញពីអំណាច ។
បន្ទាប់ពីទ្រង់សិរិមតៈបានបណ្ដេញ កែវ-អនចេញ អ្នកបណ្ឌិតសភាប្រឆាំងម្នាក់ លន់-ណុលបានរៀបចំជាបន្តបន្ទាប់នូវបាតុកម្មបញ្ចេញមតិនិស្សិតនានា
ប្រឆាំងនឹងទ្រង់ ដែលប្រកាសអោយដកទ្រង់ចេញពីតំណែង ។សិរិមតៈបានលាលែង ហើយ (ដោយស្ដែងអោយ
'ការការពារខ្លួន'
របស់ទ្រង់) ត្រូវជំនួសមកវិញក្រោមការឃុំខ្លួនក្នុងផ្ទះជាក់ស្ដែង
។លន់-ណុលបានប្រើវិបត្តិនេះដើម្បីបណ្ដេញប្រមុខរដ្ឋ ឆេង-ហេង ហើយបានកាន់តួនាទីប្រមុខរដ្ឋដោយខ្លួនឯង
ដោយតែងតាំងអ្នកជាតិនិយមប្រឆាំងសីហនុជើងចាស់ សឺន-ង៉ុកថាញ់ជានាយករដ្ឋមន្ត្រីវិញ ។ លោកថាញ់
មេដឹកនាំខ្មែរសេរីបានកេណ្ឌទ័ពជំនួយកងទ័ពជាតិកម្ពុជាជាច្រើនក្នុងចំណោមពួកខ្មែរក្រោមនៅវៀតណាមខាងត្បូង
និងភក្ដីភាព លោកបានបញ្ជាចំណោមអ្នកទាំងនេះប្រៀបផ្ទឹមនឹងវរជន កងទ័ពបានហ្វឹកហ្វឺនដោយស.រ.បានសេចក្ដីថាការគាំទ្ររបស់លោកដល់រដ្ឋាភិបាល
ដែលផុយស្រួយរបស់សាធារណរដ្ឋនេះនៅតែចាំបាច់ ។ ក្រោយឆ្នាំនោះ
លន់-ណុលបានប្រកាសនឹងប្រារព្ធការបោះឆ្នោតប្រធានាធិបតី និងគួរអោយភ្ញាក់ផ្អើល
នៅពេលដែលអ៊ិន-តាំ និងកែវ-អន ទើបនឹងថ្លែងថាជាអ្នកសីហនុនិយមដ៏ល្បី
មិនតែប៉ុណ្ណោះបានប្រកាសថាពួកគេនឹងរត់ ក៏ប៉ុន្តែក្រោយមកបានបដិសេធច្រានចោលវិញ
។ការបោះឆ្នោត ថ្វីត្បិតតែជ័យជំនះដែលមិនអាចជៀសបានដល់លន់-ណុលក៏ពិតមែន គាត់ក៏បានដឹងថាមានការមិនសប្បាយចិត្តយ៉ាងខ្លាំង
ជាមួយរដ្ឋាភិបាលថ្វីត្បិតដូច្នេះក៏ដោយ ក៏ពួកគេត្រូវតែផ្ដល់ការគាំទ្រដល់លន់ណុលដដែល:
បើពួកគេបោះឆ្នោតដោយត្រឹមត្រូវយុត្តិធម៌នោះ វាប្រហែលជាថាលោកអ៊ិន-តាំនឹងអាចឈ្នះឆ្នោត
។កិច្ចការនេះបានបណ្ដាលអោយអ៊ិន-តាំផ្ដល់យោបល់ដែលពួកអាមេរិកឥឡូវអាចមួរម៉ៅលើសកម្មភាពរបស់លន់-ណុល
។ស្ថានភាពនយោបាយបានបន្តដោះស្រាយពេញមួយឆ្នាំ១៩៧២:
ទាំងគណបក្សប្រឆាំងទាំងពីរ(គណបក្សប្រជាធិបតេយ្យរបស់អ៊ិន-តាំ)
និងគណបក្សសាធារណរដ្ឋរបស់សិរិមតៈបានបដិសេធប្រកែកការបោះឆ្នោតរដ្ឋសភាដែលប្រារព្ធនៅខែកញ្ញា
ដែលនាំទៅដល់ជ័យជំនះទាំងស្រុងដល់គណបក្សសង្គមសាធារណរដ្ឋ របស់លន់-ណុល ។
មានការកើនឡើងចំនួនភេរវករវាយប្រហារនៅក្នុងរដ្ឋធានី
មួយក្នុងនោះបានសំដៅទៅរកលោកសឺន-ង៉ុកថាញ់ ។ លោកថាញ់ដែលកិច្ចការនយោបាយចុងក្រោយរបស់គាត់ហាមឃាត់សារពត៌មានរបស់សិរិមតៈ
ដែលក្រោយមកទៀតត្រូវបង្ខំអោយលាលែង នឹងត្រឡប់ទៅជានិរទេសទៅវៀតណាមខាងត្បូង និងត្រូវបានជំនួសមកវិញដោយអ្នកឆ្វេងនិយមកណ្ដាល
លោកហង្ស-ធន់ហាក់ ។ កាលណោះរដ្ឋាភិបាលសាធារណរដ្ឋខ្មែរដែលកំពុងតែចុះខ្សោយដោយការវាយជិតៗ
កងកម្លាំងវៀតណាមខាងជើង ដែលបានបន្តយ៉ាងប្រញាប់ប្រញាល់ដែលមានការប្រយុទ្ធជាច្រើនប្រឆាំង
នឹងកងទ័ពជាតិខ្មែរ ដូចនៅក្នុងប្រតិបត្តិការចេនឡា១ និង២ បន្តិចម្ដងៗ និងបានបកត្រឡប់មកក្នុងព្រំដែនកម្ពុជាយ៉ាងយឺតៗ
ដែលបន្សល់ទុកនៅអោយមានការដឹកនាំពស្តុភារសំខាន់ និងឧបត្ថម្ភដល់នាយទាហាន ។ កន្លែងរបស់ពួកគេត្រូវបានកាន់កាប់
ដោយកងកម្លាំងកុម្មុយនិស្តកម្ពុជាក្នុងស្រុកនៃកងទ័ពរំដោះជាតិប្រជាជនកម្ពុជា
(CPNLAF) ដែលត្រូវបានកើនឡើងយ៉ាងខ្លាំងក្លា នៅពេលព្រះសីហនុបានផ្ដល់ការគាំទ្ររបស់ទ្រង់ដល់កុបកម្ម
ពួកខ្មែរតាមជនបទដែលនៅតែមានការគាំទ្រព្រះសីហនុយ៉ាងលើសលុប ។
១៩៧៣: បទឈប់បាញ់
និងការព្យួររដ្ឋសភា
កិច្ចសម្រុះសម្រួលសន្តិភាពប៉ារីសនៅដើមឆ្នាំ១៩៧៣
ដូចជាផ្ដល់អោយការសម្រាកបណ្ដោះអាសន្នពីសង្គ្រាមក្នុងស្រុក លន់-ណុលបានប្រកាសបទឈប់បាញ់ឯកតោភាគី
ទោះបីយ៉ាងណាក៏ទីតាំងរបស់កងទ័ពជាតិខ្មែរគឺខ្សោយណាស់នៅលើដី ។ មានការពិតដែលការទាក់ទងតិចតួចរវាងបក្សពួកកណ្ដាលខ្លះទៀតនៃពួកកុម្មុយនិស្តខ្មែរក្រហម
ដោយគួរអោយកត់សំគាល់ គឺហ៊ូ-យុន និងសាធារណរដ្ឋ ។ ពួកវៀតណាមខាងជើងបានដាក់សម្ពាធពួកកុម្មុយនិស្តកម្ពុជា
អោយទទួលយកលក្ខ័ណ្ឌកិច្ចសម្រុះសម្រួលសន្តិភាព ផលប្រយោជន៍របស់ពួកគេដាក់បន្ថែមអោយសង្គ្រាមមានសកម្មភាពនូវកម្រិតទាប (ដោយការចងភ្ជាប់កងទ័ពវៀតណាមខាងត្បូងនៅក្នុងការដំណើរការ)
ជាជាងជ័យជំនះពេញទីរបស់ពួកខ្មែរក្រហម ។ ភាពដឹកនាំរបស់ខ្មែរក្រហម យ៉ាងណាៗ នៅតែដាច់អហង្ការ
។ការប្រយុទ្ធគ្នាបានចាប់បន្តនៅយប់៧កុម្ភៈ១៩៧៣ នៅពេលនោះពួកកម្លាំងកុម្មុយនិស្តបានវាយប្រហារ
បរិវេណកងទ័ពជាតិខ្មែរក្បែរៗទីក្រុង ដែលបានឡោមព័ទ្ធកំពង់ធំ ។នៅខែមេសា
របបសាធារណរដ្ឋគឺនៅក្នុងភាពច្របូកច្របល់ជាទូទៅ ជាមួយនឹងកងទ័ពជាតិខ្មែរបដិសេធដើម្បីប្រយុទ្ធ
និងការលួចយកទីរួមខេត្តផ្ទាល់ពួកគេ ហើយកងទ័ពរំដោះជាតិប្រជាជនកម្ពុជាកំពុងតែលុកទៅកាន់
តំបន់ជាច្រើននៃប្រទេស ។ ក្នុងការឆ្លើយតប
សហរដ្ឋជាចុងក្រោយបានគំរាមកាត់ផ្ដាច់ជំនួយទាំងអស់ វាលែងតែលន់-ណុលដើរតួដើម្បីពង្វាតមូលដ្ឋានអំណាចនិងគាំទ្រដល់រដ្ឋាភិបាលនេះ
អោយច្បាស់ទៅដើម្បីធ្វើអោយដូចដើមសម្ព័ន្ធមិត្តសហរដ្ឋវិញ គឺទ្រង់សិរិមតៈ និងកាត់បន្ថយឥទ្ធិពលបងប្អូនរបស់គាត់លន់-ណុន
។ ដូច្នោះហើយ
ថ្ងៃ២៤មេសា លន់-ណុលបានប្រកាសថារដ្ឋសភានឹងត្រូវព្យួរ និងក្រុមប្រឹក្សានយោបាយបានបង្កើតឡើងដោយខ្លួនគាត់
សិរិមតៈ ឆេង-ហេង និងអ៊ិន-តាំ នឹងដឹកនាំយ៉ាងមានប្រសិទ្ធិភាពដោយក្រឹត្យ ។ កងទ័ពរំដោះជាតិប្រជាជនកម្ពុជារុលទៅមុខដល់ភ្នំពេញនៅទីបំផុត
ត្រូវបានបញ្ឈប់ដោយការទម្លាក់គ្រាប់បែករបស់អាមេរិក ដែលបង្កអោយមានការកម្រិតហេតុផលដល់អាក្រក់ចំណោមពួកកងទ័ពកុម្មុយនិស្ត
។ ពួកអ្នកវិចារណកថាខ្លះ ថ្លែងថាបទពិសោធន៍នេះប្រហែលបាននាំអោយមានភាពព្រៃផ្សៃដែលបង្ហាញដោយពួកកម្មាភិបាលខ្មែរក្រហមនៅក្នុងព្រឹត្តិការណ៍នានាក្រោយមកទៀត
។
១៩៧៤: ការធ្លាក់ឧដុង្គ
នៅដើមឆ្នាំ១៩៧៤
ក្រុមប្រឹក្សានយោបាយត្រូវបានបញ្ឈប់សកម្មភាព ហើយលន់-ណុលក៏គ្រប់គ្រងតែម្នាក់ឯងម្ដងទៀត
។ ស្ថានភាពយោធា នៅក្នុងខណៈពេលនោះ កំពុងតែកាន់តែយ៉ាប់យ៉ឺនថែមទៀត ។ កងកម្លាំងកុម្មុយនិស្តមកនៅពីចម្ងាយដែលកំពុងបកក្រោយពីភ្នំពេញ
ហើយបានកាន់កាប់អតីតរាជធានីឧដុង្គនៅខែមីនា: ពួកគេបានជម្លៀសប្រជាជន
ដោយបាញ់មន្ត្រីរដ្ឋការរដ្ឋាភិបាល និងពួកគ្រូបង្រៀន ហើយបានកម្ទេច
រឺក៏ដុតទីប្រជុំជនជាច្រើន ។ មានការប្រសើរឡើងមួយរយៈខ្លីដែលឆ្នាំនោះបានរីកចម្រើនដែរ
យ៉ាងណាៗ ពេលដែលកងទ័ពជាតិខ្មែរបានយកឧដុង្គត្រឡប់មកវិញបាន និងអាចយកមកវិញនូវផ្លូវផ្គត់ផ្គង់ស្បៀងតាមរយៈបឹងទន្លេសាប
។
ការបញ្ចប់របប
ទោះបីដូច្នេះក៏ដោយ ក៏សាធារណរដ្ឋខ្មែរមិនមានជីវិតរស់រានដល់ការវាយលុកនៅរដូវប្រាំងឆ្នាំ១៩៧៥ទេ ។ កងកម្លាំងកុម្មុយនិស្តដែលមាននៅចំនុចនេះបានព័ទ្ធជុំវិញរដ្ឋធានី ប្រជាជនរដ្ឋធានីបានត្រូវកើនឡើងយ៉ាងសន្ធឹកសន្ធាប់ ដោយពួកអ្នកភៀសខ្លួនពីការប្រយុទ្ធគ្នា លន់-ណុល ដែលមានជំនឿហួសហេតុ បានបញ្ជាអោយយកខ្សាច់ដែលបូជាពង្រាយជុំវិញទីក្រុងចាប់ពីឧទ្ធម្ភាគចក្រ ដើម្បីការពារទីក្រុង ។ ទោះបីយ៉ាងណាក៏កងទ័ពជាតិខ្មែរនៅពេលនេះកំពុងតែប្រយុទ្ធជាមួយភាពស្វិតស្វាញ ហើយពួកទាហានខ្មែរក្រហមកំពុងតែរងទុក្ខដោយទឹកចិត្តខ្សត់ខ្សោយ គ្រុនចាញ់ និងអត្រាកាន់តែខ្ពស់ជាងនេះនៃទំនាក់ទំនងហេតុផលនានាជាងកងទ័ពជាតិខ្មែរទៀត ការផ្គត់ផ្គង់អាវុធថ្មីៗ និងអាវុធយុទ្ធភណ្ឌមកពីចិនដែលផ្ដល់អោយពួកគេ នូវសន្ទុះកម្លាំងរុញច្រានដើម្បីលុកលុយរាតត្បាត ទីតាំងទ័ពខាងក្រៅៗសេសសល់របស់សាធារណរដ្ឋនេះ ។ ការចរចារសន្តិភាពដែលបានស្នើដដែលៗបានបញ្ឈប់ ពេលដែលព្រះសីហនុបានបដិសេធដើម្បីទាក់ទងជាមួយលន់-ណុលដោយផ្ទាល់ ដោយស្នើអោយគាត់ដកចោលលក្ខ័ណ្ឌមុនៗមួយ ។ ផែនការមួយបានស្នើដោយលោកអេតៀងណេ-ម៉ង់ណាច់ (Étienne Manac'h) ឯកអគ្គរដ្ឋទូតបារាំងនៅចិន នៅក្នុងនោះព្រះសីហនុនឹងត្រឡប់ទៅកម្ពុជាវិញក្លាយ ជាប្រមុខនៃរដ្ឋាភិបាលរួបរួមជាតិ (ដែលនាំអោយមានការចុះចូលភ្លាមៗនៃទំហំដ៏ច្រើន នៃពួកទាហានស្រុកស្រែចំការរបស់ពួកខ្មែរក្រហម) បានបរាជ័យដើម្បីធ្វើឱ្យសម្រេច ។ថ្ងៃ១មេសា ១៩៧៥ លន់-ណុលបានលាលែង និងបានរត់គេចខ្លួននិរទេសចេញពីប្រទេស: កងទ័ពជាតិខ្មែរភ្លាមៗស្ទើរតែបានបែកខ្ចាត់ខ្ចាយទាំងអស់ ។ គ្រានោះដែលទ្រង់សិរិមតៈ ឡុង-បូរ៉េត លន់-ណុល និងពួកអ្នកនយោបាយផ្សេងៗជាច្រើនទៀតបាន នៅសេសសល់ក្នុងរដ្ឋធានីនេះនៅក្នុងការប៉ុនប៉ងដើម្បីចរចារបទឈប់បាញ់ ពួកខ្មែរក្រហមនៅទីបញ្ចប់បានចូលទីក្រុងនៅថ្ងៃ១៧មេសា ក្នុងរយៈពេលពីរបីថ្ងៃនេះ ពួកខ្មែរក្រហមបានប្រហារជីវិតពួកអ្នកតំណាងរបបចាស់ៗ ហើយនិងសាធារណរដ្ឋមួយនេះបានមកដល់ទីបញ្ចប់យ៉ាងជាក់ស្ដែងពិតមែន ។ កំឡុងពេលការស្ថិតនៅរយៈពេលដ៏ខ្លីរបស់ខ្លួន
របបនេះបានទទួលស្ទើរតែជាងមួយលានដុល្លារនៃជំនួយខាងយោធា និងសេដ្ឋកិច្ច ក្នុងមួយថ្ងៃៗ ។តំបន់ចុងក្រោយដែលបានកាន់កាប់ដោយសាធារណរដ្ឋនេះនៅក្នុងរបបគ្រប់គ្រងណាក៏ដោយនោះ ក៏គឺជាប្រាសាទព្រះវិហារនៅជួរភ្នំដងរែក ដែលកងកម្លាំងកងទ័ពជាតិខ្មែរនៅតែកាន់កាប់នៅឡើយនៅចុងខែមេសា១៩៧៥ ។ ជាចុងក្រោយ វាត្រូវបានយកមកវិញដោយពួកខ្មែរក្រហមនៅថ្ងៃ២២ឧសភា ។
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
អត្ថបទដែលទាក់ទងគ្នា ៖ រដ្ឋប្រហារកម្ពុជា ឆ្នាំ១៩៧០Publish by Rann chanrith
0 comments:
Post a Comment