ក្រុមហ៊ុន Facebook ទើបប្រកាសថ្ងៃនេះថានឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ប្រើប្រាស់ មុខងារដែលអាចបញ្ចូលវីដេអូទៅក្នុងប្រអប់ Comment ក្រោយពីបានចំណាយពេលតេស្តអស់មួយរយៈ។
អ្នកអាចធ្វើការ Comment ជាវីដេអូបានដោយគ្រាន់តែចុចលើ Icon រូបកាមេរ៉ារួចជ្រើសវីដេអូដើម្បី Upload ទៅក្នុងប្រអប់ Comment ជាការស្រេច។ បច្ចុប្បន្ននេះមុខងារអាចប្រើបានតែនៅលើកុំព្យូទ័រប៉ុណ្ណោះ ប៉ុន្តែការអាប់ដេតលើកក្រោយនឹងមានឲ្យប្រើនៅលើឧបករណ៍ iOS និង Android បានជាមិនខាន។
Bob Baldwin វិស្វករមួយរូបនៅក្រុមហ៊ុន Facebook បានឲ្យដឹងថា មុខងារមួយនេះ បង្កើតឡើងតាំងពីខែកុម្ភៈ អំឡុងពេលកម្មវិធី Hackathon លើកទី ៥០ របស់ Facebook ហើយគោលបំណងនៃការបង្កើតនេះគឺដើម្បីធ្វើឲ្យការចែករំលែកវីដេអូ កាន់តែសំបូរបែប៕
ដកស្រង់ពី News.sabay






0 comments:
Post a Comment