Sponsor

Saturday, June 11, 2016

យល់ដឹងពីខ្មែរក្រោម


Khmer Krom in Trà Vinh.jpg
ខ្មែរក្រោម

ចំនួនប្រជាជនសរុប កម្ពុជា កម្ពុជាក្រោម ១២៦០៦៤០ (២០០៩) តំបន់ដែលមានប្រជាជនរស់នៅច្រើន (ដីសណ្ដទន្លេមេគង្គ) ភាសា ខ្មែរ
សាសនា ពុទ្ធសាសនាថេរវាទ


ខ្មែរក្រោម គឺជាជនជាតិខ្មែរ ដែលរស់នៅតាមតំបន់ដីសណ្ដមេគង្គ និង ទន្លេមេគង្គក្រោម។ ក្រោមរបបខ្មែរក្រហម- តាមរយៈ [២] ការប៉ាន់ស្មានចាស់គឺប្រមាណ ១៥០០០០។ ក្រោមការគ្រប់គ្រងរបស់វៀតណាមពីឆ្នាំ ១៩៧៩-៩៣ កម្ពុជាប្រហែលបានបាត់បង់ខ្មែរក្រោម ២០០០០ នាក់។[២] សព្វថ្ងៃនេះ ពួកគេត្រូវបានចាត់ទុកថាជាជនជាតិភាគតិចខ្មែរដើម ដែលរស់នៅវៀតណាមខាងត្បូង។
ជាភាសាយួន ត្រូវគេហៅថា Khơ-me Crộm រឺ Khơ-me dưới, ដែលមានន័យចំថា ខ្មែរមកពីខាងក្រោម" ("ក្រោម" សំដៅទៅតំបន់ខាងក្រោមនៃដីសណ្ដមេគង្គ)។

ដើមកំណើត

ខ្មែរក្រោមគឺជាជនជាតិខ្មែរ ដែលរស់នៅកម្ពុជាក្រោម តំបន់មួយនៅវៀតណាមខាងត្បូងដែលម្ដងនោះជាផ្នែកមួយនៃអាណាចក្រខ្មែរ[៣]
តាមរយៈតួលេខរដ្ឋាភិបាលវៀតណាម (ជំរឿន ១៩៩៩) មានខ្មែរក្រោម ១០៥៥១៧៤ នាក់នៅវៀតណាម។

ប្រវត្តិ


ផ្ដើមឡើងនៅដើមសតវត្សទី១៧ អាណានិគមកិច្ចនៃតំបន់នោះ ដោយនិគមជនយួនបានរុញច្រានខ្មែរបន្តិចម្ដងៗ នៅតំបន់ដីសណ្ដមេគង្គឱ្យឃ្លាតចាកឆ្ងាយពីបងប្អូនរបស់ខ្លួននៅកម្ពុជាកណ្ដាល និងបណ្ដាលឱ្យក្លាយជាជនជាតិភាគតិចនៅតំបន់ដីសណ្ដ។
ព្រៃនគរ ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មសមុទ្រយ៉ាងសំខាន់បំផុតរបស់ខ្មែរ។ ឈ្មោះទីក្រុងនេះត្រូវបានផ្លាស់ប្ដូរដោយយួនទៅជាសៃហ្គន និងក្រោយមកទៀត ទីក្រុងហូជីមិញ។ ការបាត់បង់នៃទីក្រុងនេះបានរារាំងច្រកចេញចូលរបស់ខ្មែរ ទៅកាន់សមុទ្រចិនខាងត្បូង។ បន្ទាប់មកទៀត ច្រកចេញចូលរបស់ខ្មែរទៅកាន់សមុទ្របច្ចុប្បន្នត្រូវបានកំណត់នៅត្រឹមឈូងសមុទ្រថៃ។ វាបានចាប់ផ្ដើមក្លាយជាភូមិនេសាទតូចមួយដែលគេស្គាល់ថាជាព្រៃនគរ។ តំបន់នោះជាទីក្រុងសៃហ្គន/ហូជីមិញដែលត្រូវបានគេកាន់កាប់ ដើមឡើយជាវាលភក់ល្បប់ និងត្រូវបានតាំងទីលំនៅដោយប្រជាជនខ្មែរ​ អស់រយៈពេលច្រើនសតវត្សមកហើយមុនពេលការមកដល់នៃពួកយួន។
នៅឆ្នាំ ១៦២៣ ព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨) បានអនុញ្ញាតអោយជនភៀសខ្លួនយួនកំពុងតែរត់គេចពី សង្គ្រាមទ្រិញ-ង្វៀន ឱ្យតាំងទីលំនៅនិងបង្កើតផ្ទះប្រពៃណីនៅព្រៃនគរ។ រលកនៃនិគមជនយួនកើនឡើង ដែលព្រះរាជាណាចក្រខ្មែរ បានចុះខ្សោយដោយសារសង្គ្រាមជាមួយប្រទេសសៀម ហើយមិនអាចទប់ស្កាត់បាន ពួកគេក៏បានធ្វើយួនូបនីយកម្មតំបន់នោះយ៉ាងយឺតៗ។ គ្រានោះ ព្រៃនគរត្រូវបានគេស្គាល់ថាសៃហ្គន។
នៅឆ្នាំ ១៦៩៨ ង្វៀន-ហ៊ីវកាញ់ អភិជនយួនម្នាក់ ត្រូវបានបញ្ជូនដោយពួកមេដឹកនាំង្វៀននៅហ្វេ រឺ វ៉េ (Huế) ឱ្យបង្កើតឡើងនូវរចនាសម្ព័ន្ធរដ្ឋបាលយួននៅតំបន់នោះ ដូច្នេះក៏បំបែកចេញតំបន់នេះពីកម្ពុជា ដែលគ្មានកម្លាំងគ្រប់គ្រាន់ធ្វើអន្តរាគមន៍។ ចាប់តាំងពីឆ្នាំ ១៦៩៨ តំបន់នេះត្រូវបានស្ថិតនៅក្រោមរដ្ឋបាលយួនយ៉ាងណែន។ ពួកយួនបានក្លាយជាប្រជាជនភាគច្រើនដ៏លើសលប់នៅត្រង់កន្លែងខ្លះ[ត្រូវការអំណះអំណាង]
នៅឆ្នាំ ១៨០២ ង្វៀន-អាញ់ (Nguyễn Ánh) បានធ្វើរាជាភិសេកខ្លួនឯងជាអធិរាជ យ៉ា-ឡុង (Gia Long) និងបានបង្រួបបង្រួមទឹកដីទាំងអស់ដែលជាវៀតណាមទំនើបឥឡូវនេះ រួមមានទឹកដីខ្មែរក្រោមផង។ នៅទសវត្សឆ្នាំ ១៩៧០ របបខ្មែរក្រហម បានវាយលុកវៀតណាម ជាកិច្ចខិតខំ ដើម្បីសញ្ជ័យយកតំបន់ដីសណ្ដទាំងនោះមកវិញ ដែលបានតាំងទីលំនៅដោយខ្មែរក្រោមដ៏លើសលប់ ប៉ុន្តែដំណើរផ្សងព្រេងខាងយោធានេះគឺជាគ្រោះមហន្តរាយទាំងស្រុង និងបានធ្វើអោយធ្លាក់ខ្លួនដួលរលំដោយសារការលុកលុយកម្ពុជារបស់កងទ័ពយួន និងបណ្ដាលឱ្យធ្លាក់ចុះខ្សោយរបបខ្មែរក្រហម រួមជាមួយនិងការកាន់កាប់របស់វៀតណាមនៅកម្ពុជាផង។
សឺន-ង៉ុកថាញ់ ជាខ្មែរជាតិនិយមម្នាក់ គឺជាខ្មែរក្រោមកើតនៅត្រាវិញ វៀតណាម។ កម្ពុជាទទួលបានឯករាជ្យនៅឯទីក្រុងសឺណែវ១៩៥៤ តាមរយៈការតស៊ូរបស់វៀតណាមនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីមួយ
ចន្លោះឆ្នាំ ១៩៦៤ និង ១៩៧៤ខ្មែរក្រោមត្រូវបានជ្រើសរើសដោយយោធាស.រ.ដើម្បី​ចូលបម្រើក្នុងកងកម្លាំងម៉ៃយ៍ (ម៉ៃផ្វស់) កំឡុងសង្គ្រាមវៀតណាម។ដំបូង ពួកគេបានប្រយុទ្ធឱ្យវៀតណាមខាងត្បូងប្រឆាំងពួកវៀតកុង ប៉ុន្តែក្នុងពេលនោះ ពួកក្រុមជីវពលទាំងនេះបានដាក់ឈ្មោះខ្លួនឯងថា រណសិរ្សតស៊ូកម្ពុជាក្រោម (បារាំង: Front de Lutte du Kampuchea Krom) នៅវៀតណាមខាងត្បូង។ ក្រុមនេះ ដើមឡើយបានបង្កើតឡើងដោយព្រះសង្ឃខ្មែរក្រោមមួយអង្គ មានព្រះនាម សឺន-សាមុកដែលមាននាមក្រៅថា កន្សែងស និងត្រូវបានបញ្ចូលទៅ FULRO
បន្ទាប់ពី ជ័យជម្នះកុម្មុយនិស្តឆ្នាំ ១៩៧៥ កងជីវពលកម្ពុជាក្រោមបានដឹងថាវាពិតជាលំបាកណាស់ដើម្បីតស៊ូប្រឆាំងនឹងការ​វាយបករបស់កងកម្លាំងប្រដាប់អាវុធវៀតណាម ហើយពួកគេក៏បានឆ្លងកាត់ព្រំដែនទៅរកពួក កម្ពុជាប្រជាធិបតេយ្យដោយសង្ឃឹមថានឹងរកបានជម្រកសុវត្ថិភាពពីកន្លែងនោះដើម្បី​ផ្ដើមប្រតិបត្តិការរបស់ពួកគេឡើងវិញ។ នៅឆ្នាំ ១៩៧៦ ក្រុម កន្សែងស មួយក្រុមមានគ្នា ៦៨ នាក់ និងមេក្រុមរបស់ពួកគេបានស្វែងរកការជ្រកកោនក្នុងភូមិមួយក្បែរព្រំដែនវៀតណាមនៅស្រុកគីរីវង់ ហើយក៏បានចូលទៅដល់ជួបអាជ្ញាធរខ្មែរក្រហមដោយប្រាប់ពួកគេឱ្យទាក់ទងដើម្បី​ទទួលបានការសម្រេចចិត្តពីខៀវ-សំផន។ ពីដំបូងពួកគេត្រូវបានស្វាគមន៍ និងដកហូតអាវុធ ប៉ុន្តែនៅពេលដែលបទបញ្ជាធ្លាក់មកពីពួកមេដឹកនាំក.ប. ទៅដល់ដៃរដ្ឋអំណាចថ្នាក់មូលដ្ឋាន ពួក កន្សែងស ត្រូវបានបំបែកពីមេរបស់ខ្លួន។ មេរបស់ពួកគេបន្តបន្ទាប់មកទៀតត្រូវបានគេបញ្ជូននាំទៅ ភ្នំពេញ ដែលគាត់ត្រូវបានសម្លាប់បន្ទាប់ពីការធ្វើទារុណកម្ម ខណៈនោះ កងទ័ពខ្មែរក្រោម ៦៧ នាក់ត្រូវបានសម្លាប់រង្គាលគ្មានសល់នរណាម្នាក់ឡើយ។ កំឡុងប៉ុន្មានខែបន្តបន្ទាប់ ពួកកន្សែងស សរុបប្រហែល ២០០០ នាក់ ដែលបានឆ្លងកាត់ព្រំដែនស្វែងរកការជ្រកកោននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យត្រូវបាន ​សម្លាប់ជាប្រព័ន្ធដោយពួកខ្មែរក្រហម។
នៅឆ្នាំ ១៧៥៧ ពួកយួនបានធ្វើអាណានិគមលើខេត្តផ្សារដែក (ដាក់ឈ្មោះថ្មី Sa Đéc ជាភាសាយួន) និងមាត់ជ្រូក (ធ្វើយួននីយកម្មទៅជា Sa Đéc)។

សិទ្ធិមនុស្ស

អ.ក.រ. រឺ NGOឯករាជ្យជាច្រើនរាយការណ៍ថាសិទ្ធិមនុស្សខ្មែរក្រោមកំពុងត្រូវបានរំលោភបំពាន ​ដោយរដ្ឋាភិបាលវៀតណាម។ ខ្មែរក្រោមត្រូវបានគេបង្ខំឱ្យទទួលយកត្រកូលយួន និងនិយាយភាសាយួនបើតាមសេចក្ដីរាយការណ៍។មិនដូចជាក្រុមជនជាតិភាគតិចដទៃទៀតនៅវៀតណាម ខ្មែរក្រោមមិនត្រូវបានគេស្គាល់ទូលំទូលាយដោយពួកលោកខាងលិចទេ ទោះបីជាមានការខិតខំជាច្រើន ដោយសមាគមខ្មែរក្រោមនៅក្រៅស្រុកដូចជា សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីផ្សព្វផ្សាយស្ថានភាពរបស់ពួកគេជាមួយ អង្គការប្រជាជននិងប្រជាជាតិគ្មានតំណាង ក៏ដោយ។ គ្មានរដ្ឋាភិបាលលោកខាងលិចណាមួយ បានលើកបញ្ហាសិទ្ធិមនុស្សខ្មែរក្រោមនៅឡើយ ជាមួយរដ្ឋាភិបាលវៀតណាម។

0 comments: