សម្តេចនាយក
រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន
ណារ៉ុន
ពិភាក្សាជាមួយមន្ត្រីអប់រំឲ្យសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A ដល់
C ប្រឡងចូលបណ្តុះ បណ្តាលគ្រូបឋមសិក្សា និងមធ្យមសិក្សា
ដូចសិស្សជាប់បាក់ឌុបនិទ្ទេស D និង E ដែរ។
ប្រមុខរដ្ឋាភិបាល
កម្ពុជា សម្តេច ហ៊ុន សែន ណែនាំលោក ហង់ ជួន ណារ៉ុន ជាសាធារណៈបែបនេះ
ក្នុងពិធីចែកសញ្ញាបត្រ នៅវិទ្យាស្ថានជាតិអប់រំ
តបនឹងការស្នើសុំរបស់យុវជន តាមទំព័រហ្វេសប៊ុកសម្តេច។ សម្តេច ហ៊ុន
សែន បានថ្លែងយ៉ាងដូច្នេះថា៖«ប្រសិនបើតម្រូវឲ្យមានការប្រឡងគ្រូ
ក្មួយៗ ដែលធ្លាប់បានគេហៅថា ឆ្នាំទៅចូលជាស្វ័យប្រវត្តិ ក៏កុំខ្លាច
ក្នុងឋានៈជាជើងខ្លាំងនៃការប្រឡង ដែលយើងជាប់បានដល់និទ្ទេស A B C
កុំខ្លាចចូល ប្រឡងក្មួយ ឲ្យវាស្មើភាពគ្នា»។
បេក្ខជនប្រឡង
ជាប់សញ្ញាបត្រទុតិយសភូមិ (បាក់ឌុប) នៅឆ្នាំនេះ មានចំនួន ៥៥
៧៥៣នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១នាក់ ។
នេះបើតាមសេចក្ដីប្រកាសតាមហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន
និងកីឡា។
បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤០៥ នាក់
ក្នុងចំណោមបេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះ។ រីឯ
បេក្ខជនជាប់និទ្ទេស B មានចំនួន ២ ៨០១, និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់,
និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។
គួរជម្រាបផងដែរ កាលពីដំណើរការរឹតបន្តឹងការប្រឡងលើកទី១
ក្នុងឆ្នាំ២០១៤
បេក្ខជនជាប់បាក់ឌុបទូទាំងប្រទេសក្នុងការប្រឡងទាំងពីរលើកមានចំនួន
ជាង ៣ម៉ឺននាក់ក្នុងចំណោមបេក្ខជនប្រឡងសរុបជាង ៧ម៉ឺននាក់ក្នុងនោះ
បេក្ខជនជាប់និទ្ទេសមាន A ចំនួន ១១ នាក់។ រីឯ លទ្ធផលបាក់ឌុបឆ្នាំ
២០១៥បេក្ខជនប្រឡងជាប់មានចំនួន ៤៦ ៥៦០ នាក់ស្មើនឹង ៥៥,៨៨
ភាគរយចំណោមបេក្ខជនមានវត្តមានក្នុងការប្រឡងសរុប ៨៣ ៣២៥ នាក់ ក្នុងនោះ
បេក្ខជនជាប់និទ្ទេស A មានដល់ទៅ ១០៨ នាក់៕
Tuesday, September 20, 2016
Home »
ព័ត៌មានសង្គម
,
សង្គម
» នាយករដ្ឋមន្ត្រីស្នើរដ្ឋមន្ត្រីអប់រំពិចារណាឲ្យសិស្សនិទ្ទេស A,B,C ប្រឡងគ្រូដែរ
0 comments:
Post a Comment