Sponsor

Tuesday, September 20, 2016

បក្ស​ប្រឆាំង​ព្រមាន​ដក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ពេល​ចូល​សភា


ប្រភពដើម RFA



ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ សុន ឆ័យ (ឆ្វេង) និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង (ស្ដាំ)។ RFA/Brach Chev



ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ ព្រមាន​ថា នឹង​ស្នើ​ដក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដោយ​លើក​ឡើង​ថា វិស័យ​នេះ​ធ្លាក់​ចុះ​ខ្លាំង។
ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ជួប​សួរ​ សុខ​ទុក្ខ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ពន្ធនាគារ​ព្រៃស
ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ ឲ្យដឹង​ថា តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ នឹង​ចូល​ធ្វើ​ការ​នៅ​រដ្ឋសភា​វិញ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ។ លោក​យល់ថា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​គួរ​សុំ​លាលែង​ចេញ​ពី​តំណែង ព្រោះ​ពលរដ្ឋ​ខ្មែរ​កំពុង​រងគ្រោះ​យ៉ាង​ខ្លាំង​ពី​វិស័យ​នេះ។
ការ​ប្រកាស​វិល​ចូល​សភា​របស់​គណបក្ស​សង្រ្គោះជាតិ នៅ​ពេល​នេះ គណបក្ស​សង្រ្គោះជាតិ រំពឹង​ថា នឹង​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ។ ជំហរ​របស់​បក្ស​ប្រឆាំង​បែប​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​បើ​លោក​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ដោយ​ការ​គំរាម​បាតុកម្ម​គឺ​លោក “ឆ្កែ​សុទ្ធ“។ ប៉ុន្តែ​លោក​ប្រកាស​ថា បើ​ចង់​និយាយ​គ្នា​មាន​តែ​បក្ស​សង្រ្គោះជាតិ​វិញ​ចូល​សភា​ធ្វើ​ការ​ធម្មតា​វិញ។
លោក សុន ឆ័យ ថ្លែង​ដែរ​ថា គណបក្ស​កំពុង​រៀបចំ​ឯកសារ​កោះ​ហៅ​រដ្ឋមន្រ្តី​មួយ​ចំនួន​មក​បំភ្លឺ​ផ្ទាល់​ មាត់​នៅ​រដ្ឋសភា។ ក្នុង​នោះ​រួម​មាន៖ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មក​ភ្លឺ​សា​ជា​ថ្មី​ទៀត។


សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ…

0 comments: