Sponsor

Wednesday, September 21, 2016

ដឹង​អត់​ថា​ផលិត iPhone 7 មួយ​គ្រឿង Apple ចំណាយ​អស់ប៉ុន្មាន?

បន្ទាប់ពីបានបង្ហាញខ្លួន មកកាន់ពិភពលោក បានប៉ុន្មានថ្ងៃមក យើងសង្កេតឃើញថា មានមនុស្សជាច្រើន ចាប់អារម្មណ៍ ទៅលើ iPhone 7 & 7 Plus នេះមែនទែន។ ចំពោះមូលហេតុនោះ អាចនិយាយបានថា វាបណ្តាលមកពី កត្តាច្រើនយ៉ាង ដូចជា រូបរាង, សមត្ថភាព កម្លាំងម៉ាស៊ីន, ប្រព័ន្ធប្រតិបត្តិការ មិនស៊ាំញាំ ព្រមទាំងមាន ភាពថ្លៃថ្នូរ និងមាន លក្ខណៈពិសេសៗ ជាច្រើនទៀត ដែលនេះ ជាមតិរបស់ ប្រិយមិត្ត មួយចំនួន បានលើកឡើង នៅក្នុងប្រអប់ បញ្ចេញមតិ។

យើងទាំងអស់គ្នា ក៏ដឹងហើយថា នៅពេលនេះ ទូរស័ព្ទ ២ ម៉ូឌែលនេះ ក៏កំពុងតែ ចរាចរហើយ នៅក្នុង
ប្រទេសយើង ដែរហើយ ជាមួយនឹងតម្លៃ ដល់ទៅជាង 900$ ឡើងទៅ ឯណោះ។ នេះជាតម្លៃ លក់រាយ ទូទៅ​ ចុះអ្នក ទាំងអស់គ្នា មានដឹងទេថា ធាតុពិតរបស់វា ចំណាយអស់ ប៉ុន្មានទៅ ដើម្បីផលិតបាន iPhone 7 មួយគ្រឿង?
តាមគេហទំព័រល្បីអន្តរជាតិមួយ គឺ CNN បានប្រាប់ អោយដឹងថា iPhone 7​ នេះ ចំណាយទៅលើ ផ្នែក Hardware មិនដល់ 300$ នោះទេ ដោយក្នុងនោះ អ្នកជំនាញ បានបែងចែក យ៉ាងច្បាស់ ទៅលើផ្នែកគ្រឿង និមួយៗមាន តម្លៃប៉ុន្មាន។ ចំពោះគ្រឿង ទាំងនោះ មានដូចជា៖

  • អេក្រង់ = 37$
  • ថ្ម = 4$
  • កាមេរ៉ា = 26$
  • Logic Board = 74$
  • Speakers = 11.50$
  • សំបកខាងក្រោយ = 22$
  • ផ្នែកសេសសល់ ផ្សេងៗទៀត = 117.50$



រសិនបើ បូកបញ្ចូលគ្នា គឺក្រុមហ៊ុន Apple ចំណាយត្រឹមតែ 292$ ប៉ុណ្ណោះ សម្រាប់ iPhone 7 មួយគ្រឿង ដោយឡែកតម្លៃ​ ដាក់លក់ជា ផ្លូវការ អន្តរជាតិវិញ មានតម្លៃ ដល់ទៅ 749$ ឯណោះ។ យល់យ៉ាងណាដែរ ចំពោះចំណាប់ អារម្មណ៍ របស់អ្នក ទាំងអស់គ្នា?


ប្រភពដកស្រង់ CNN



0 comments: