ចំពោះនាយកសាលាដែលមានសិស្សជាប់និទ្ទេស A ទទួលបានកាក់ប្រាក់អនុស្សាវរីយ៍១ និងថវិកា ១លានរៀល។ ចំណែកវិទ្យាល័យដែលមានសិស្សជាប់និទ្ទេស A ទទួលបានថវិកាឧបត្ថម្ភពីសម្ដេច ហ៊ុន សែនចំនួន ៣លានរៀល។
សិស្សបាក់ឌុបប្រឡងជាប់និទ្ទេស A សម្រាប់បាក់ឌុបឆ្នាំ២០១៦ នេះ មានចំនួន ៤០៥នាក់ ក្នុង
ចំណោមបេក្ខជនប្រលងសរុប ៨៩ ៦៦១នាក់នៅទូទាំងប្រទេស។ សម្រាប់បេក្ខជនដែលទទួលបាននិទ្ទេស B មានចំនួន ២ ៨០១ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។
គួររំលឹកថា សិស្សជាប់និទ្ទេស A ឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំមុន ដែលឆ្នាំមុនមាន ១០៨នាក់។ តាំងពីមានកំណែទម្រង់ស៊ីជម្រៅលើការប្រលងបាក់ឌុបមក សម្តេចហ៊ុនសែន តែងធ្វើការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ព្រមទាំងផ្ដល់រង្វាន់លើកទឹកចិត្តផងដែរ។
សិស្សនិទ្ទេស A ទាំង១០៨នាក់ក្នុងឆ្នាំ២០១៥ បានទទួលទឹកប្រាក់លើកទឹកចិត្ត ដែលបេក្ខជនម្នាក់ៗចំនួន ២លានរៀល Samsung Tablet ម្នាក់ៗមួយគ្រឿង កាក់ប្រាក់អនុស្សាវរីយ៍ និងសៀវភៅអនុស្សាវរីយ៍មួយក្បាលផងដែរ។ ចំណែកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ គឺអាស្រ័យទៅលើសាកលវិទ្យាល័យក្នុងប្រទេស។
ចំណែកក្នុងឆ្នាំ២០១៤
ដែលជាឆ្នាំកំណែទម្រង់រឹតបន្តឹងលើការប្រឡងលើកដំបូង
សិស្សដែលទទួលបាននិទ្ទេស A មាន ១១នាក់ប៉ុណ្ណោះ។ ពេលនោះ សម្តេចតេជោ
បានប្រកាសឧបត្ថម្ភក្នុងម្នាក់ៗទទួលបាន ម៉ូតូ១គ្រឿង
កុំព្យូទ័រយូរដៃ ១គ្រឿងតម្លៃ ១២៥០ដុល្លា និង iPad ១គ្រឿង។
សម្តេចតេជោ ក៏បានផ្ដាំឲ្យឯកឧត្តម ហ៊ុន ម៉ានី
ជួយរៀបចំផ្ដល់អាហារូបករណ៍ពិសេសរបស់សម្តេច
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះយុវសិស្សទាំង ១១រូប។
នៅពិធីជួបសំណេះសំណាលនោះ សម្ដេចបានឧបត្ថម្ភថវិកាផ្ទាល់
ក្នុងម្នាក់ថវិកា ១ ០០០ដុល្លារ និង ២
០០០ដុល្លារទៀតបានមកពីការជួយឧបត្ថម្ភពីសំណាក់សប្បុរសជននានា៕







0 comments:
Post a Comment