
មូលហេតុដែលមានប្រពន្ធច្រើន លោក តា Mohammed Bello Abubakar អះអាងថា «គឺជាបំណង
របស់ព្រះ» ។ លើសពីនេះលោកបញ្ជាក់ទៀតថា បុរសមានប្រពន្ធប៉ុន្មាននាក់ក៏បាន ដរាបណាអាចចិញ្ចឹមពួកនាងបាន ។លោកតា Bello និយាយថា «វត្ថុដែលខ្ញុំធ្វើព្រោះជាសទ្ធាជ្រះថ្លា ខ្ញុំមានប្រពន្ធច្រើនមែនទេ! តាមពិតមានតែ៩៧នាក់ប៉ុណ្ណោះ ហើយខ្ញុំនឹងរៀបការប្រពន្ធបន្តបន្ទាប់ទៀត ដរាបណានៅមានជីវិត លុះត្រាតែខ្ញុំស្លាប់» ។ លោកតា Bello បានណែនាំដល់យុវជនជំនាន់ក្រោយថា មិនគួរធ្វើដូចរូបគាត់ទេ ព្រោះបុរសទូទៅគួរមានប្រពន្ធត្រឹមតែ១០នាក់គឺគ្រប់គ្រាន់ហើយ ។ ទោះបីជារូបគាត់មានប្រពន្ធច្រើនជិត១០០នាក់ក៏ដោយ ប៉ុន្តែគាត់អាចចិញ្ចឹមមនុស្សក្រោមឱវាទបានល្អគឺគ្មានបញ្ហាទេ ៕

0 comments:
Post a Comment