Sponsor

Thursday, October 27, 2016

តារាសម្តែងថៃ ល្បីឈ្មោះ នាងផ្កាយព្រឹក បាត់ទៅណាក្រោយផ្ទុះកំហឹងពីពលរដ្ឋខ្មែរ រឿងនាងថា អង្គរវត្តជារបស់ថៃ⁣ ?

នាង ” Kob Suvanant Kongying” ដែលគេស្គាល់ថាជានាងផ្កាយព្រឹក ត្រូវបានគេទទួលស្គាល់ថាជាតារាសម្តែងស្រីដ៍មានប្រជាប្រិយបំផុតមួយរូបរបស់ថៃ ហើយល្បីដល់កម្ពុជា ក្នុងកំឡុងឆ្នាំ ១៩៩០ ដល់ ឆ្នា២០០០។ ផ្កាយព្រឹក កើតនៅថ្ងៃទី ២២ កក្កដា ឆ្នាំ១៩៧៨ មានបងប្អូន២នាក់ ដែលនាងជាបងគេនៅក្នុងគ្រួសារ។ ក្រោយចាប់អាជីពជាតារាសម្តែង នាងក្លាយជាតួឯកស្រីម្នាក់នៅក្នុងរឿង Dao Pra Sook ដែលគេស្គាល់នាង ថាជាផ្កាយព្រឹកដល់សព្វថ្ងៃ។



ភាពល្បីល្បាញរបស់នាង បានសាយភាយដល់ប្រទេសកម្ពុជា ហើយក៍មានអ្នកស្រលាញ់នាងច្រើនដូចគ្នា ប៉ុន្តែនៅក្នុងឆ្នាំ២០០៣ តារាស្រីរូបនេះត្រូវបានអ្នកកាសែតស្រុកថៃមួយបានចុះផ្សាយ ដោយស្រង់សំដីរបស់នាងថា ៖ “Kob Suvanant Kongying អះអាងថាប្រសាទអង្គរវត្តគឹជាប្រាសាទរបស់ថៃ” គ្រានោះហើយដែលធ្វើអោយមហាជនខ្មែរទូទាំងប្រទេសផ្ទុះកំហឹងយ៉ាងខ្លាំង ជាពិសេសក្រុមសិស្សនិស្សិត បាននាំគ្នាធ្វើបាតុកម្ម រហូតដុតស្ថានទូតថៃ ប្រចាំនៅកម្ពុជាទៀតផង ជាពិសេសសូម្បីស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ ដែលជាស្ថានីយទូរទស្សន៍នាំមុខគេនៅកម្ពុជាក្នុងការចាក់ផ្សាយនារឿង នាជំនាន់នោះ ក៍ត្រូវបានវាយបំផ្លាញដូចគ្នា។


មួយរយៈរឿងរ៉ាវមួយនេះត្រូវបានស្ងប់ស្ងាត់ទៅវិញ ហើយនាងផ្កាយព្រឹកក៍បានធ្វើការសុំទោសដល់ប្រជាជនកម្ពុជាទាំងអស់ជាសារធារណៈ ចំពោះកំហុសឆ្គងដោយអចេតនារបស់នាង ហើយការសុំទោសជាសាធារណៈនេះ ក៍ត្រូវបានសារព័ត៌មានល្បីៗជាច្រើននៅលើពិភពលោកធ្វើការចុះផ្សាយដូចគ្នា។ ប៉ុន្តែក្រណាត់ដែលប្រឡាក់លាងមិនជ្រះមួយនេះ បានធ្វើអោយតារាស្រីរូបនេះធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង ហើយប្រជាជនខ្មែរក៍មិនគាំទ្ររូបនាងដូចកាលពីមុនទៀតនោះទេ រហូតមកដល់ពេលនេះ នាងក៍បានរៀបការជាមួយតារាសម្តែងប្រុសម្នាក់ និងមានកូនចំនួន២នាក់ផងដែរ។ តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ផ្កាយព្រឹកក៍បានបាត់មុខពីសិល្បៈតែម្តង៕


















0 comments: