Sponsor

Saturday, October 15, 2016

អ៊ឹម ជីវ៉ា ទម្លាយរឿងពិតនៃរូបថត២សន្លឹករបស់ព្រះចៅក្រុងថៃ

ក្រោយពីសារព័ត៌មានជាតិនិងអន្តរជាតិស្ទើរពេញពិភពលោក បានចុះផ្សាយពីការយាងចូលទីវង្គតរបស់ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត កាលពីម្សិលមិញរួចមក គេសង្កេតឃើញថា សារព័ត៌មានខ្លះបានប្រើប្រាស់ រូបថត២សន្លឹក នៅក្នុងអត្ថបទរបស់ខ្លួន ដែលធ្វើអោយមហាជនជាច្រើនយល់ច្រឡំថា ជារូបរបស់ ព្រះចៅក្រុងថៃ ដែលបានយាង្គចូលទីវង្គតនោះ។


 ក្នុងនោះដែរ លោក អ៊ឹម ជីវ៉ា ដែលជាតារាសម្តែង របស់កម្ពុជា យើងបានធ្វើការបកស្រាយ ចំពោះ
រូបថត២សន្លឹកនោះ ដោយលោកបាននិយាយថា៖ “រូបភាពនេះគឺលោកតា ប្រសើសុវណ្ណ អតីតប្រធានរដ្ឋសភាថៃ ! ប្រជាជនថៃដែលជាមិត្តភក្តិរបស់ខ្ញុំជាច្រើនបានខលនិងផ្ញើសារមកថារូបលោកតាជាអតីតប្រធានរដ្ឋសភាថៃ ជាជនជាតិថៃដែលគេបង្ហោះនេះមិនមែនជា ព្រះចៅភូមិបុល អាប់ឌុលយា៉ដេតឡើយ ! សូមបងប្អូនប្រជាជនកម្ពុជាកុំមានការភាន់ច្រលំ នេះជារូបភាពក្លែងក្លាយ ។ ប្រជាជនថៃគាត់បាននិយាយថាពួកគាត់ពិតជាអរគុណប្រជាជនកម្ពុជាខ្លាំងបំផុតដែលបានចូលរួមរំលែកទុក្ខ ហើយពួកគាត់និយាយថាប្រជាជនដែលចូលរួមរំលែកទុក្ខច្រើនជាងបំផុតចំពោះព្រះមហាក្សត្រថៃរបស់គាត់គឺជាប្រជាជនកម្ពុជា ! គាត់ពិតជាអរគុណនិងរក្យពាក្យឋអ្វីថ្លែងពុំបាន ។”




គួរបញ្ជាក់ផងដែរថា ព្រះចៅភូមិបុល អាប់ឌុលយ៉ាដេត បានសោយទីវង្គត កាលពីល្ងាចថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងព្រះជុន្មាយុ ៨៨ព្រះវស្សា៕









0 comments: