បើតាមការលើកឡើងរបស់ម្ចាស់ហាងលក់ម៉ូតូមួយកន្លែងនៅម្ដុំ គីរីរម្យបានប្រាប់ឲ្យដឹងថា អាសង់
ស៊េរីឆ្នាំ ២០១៧ ដាក់លក់ក្នុងតម្លៃប្រហែល ២ ១៥០ ដុល្លារ។
ហុងដាឌ្រីមនេះ បានបំពាក់ជាមួយកម្លាំងម៉ាស៊ីន ១២៥ សេសេនេះ មានកុងតាក់ភ្លើង សាក់សុី កុងតាក់បញ្ឆេះ និងតួខ្លួនមិនខុសពីស៊េរីមុនប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ផ្លាក ក Dream មានគម្របការពារមួយជាន់ទៀត មិនឲ្យផ្លាតពន្លឺខ្លាំង មានបំពាក់ភ្លើងចង្កៀងមុខប្រភេទ LED និងមានអំពូលតូចៗប្រាំគ្រាប់ជាប្រភេទអំពូលភ្លឺពេលថ្ងៃ DRL(Daytime Running Light) ដែលធ្វើឲ្យអ្នកបើកបរអាចមើលឃើញគ្នាពីចម្ងាយជាវិធីអាចជួយ កាត់បន្ថយគ្រោះថ្នាក់មួយដ៏ល្អបំផុត ដូចជាការបើកបរក្នុងពេលបញ្ច្រាសទិសគ្នា ពេលមានធូលីដីហុយខ្លាំង ពេលចុះអ័ព្ទ ពេលមានផ្សែង ពេលភ្លៀងធ្លាក់ ឬពេលមេឃងងឹត។
អ្វីគេចាប់អារម្មណ៍សម្រាប់ម៉ូតូហុងដាឌ្រីម ០១៧ គឺការផ្លាស់ប្ដូរតែមថ្មីពណ៌ស លាយក្រហមដែលអាចបញ្ចេញពន្លឺចែងចាំងដូចហ្គាឡាក់ស៊ី រួមទាំងការបន្ថែមពណ៌ថ្មីពណ៌មាស ដែលតាមក្រុមហ៊ុនបានបញ្ជាក់ក្នុងថ្ងៃសម្ពោធថាពណ៌មាសនេះចំនួន លក់មានកំណត់៕
(ចង់ដឹង សូមទសនា Video នេះទាំងអស់គ្នា)

ដកស្រង់ពី គេហទំព័រ Sabay
0 comments:
Post a Comment