Sponsor

Thursday, October 13, 2016

ប្រវត្តិរូបរបស់ ព្រះរាជបុត្រស្នងរាជសម្បត្តិ Maha Vajiralongkorn និង អតីតមហេសីទាំង ៣ ដែលកម្រមានអ្នកបានដឹង


ថៃ៖ ព្រះរាជបុត្រ ព្រះមហាក្សត្រថៃ Maha Vajiralongkorn ត្រូវបានគេដឹងថា គឺជាអ្នកស្នងមកុដ ព្រះមហាក្សត្រ បន្ទាប់ពីព្រះបិតារបស់ទ្រង់ ព្រះបាទ Bhumibol Adulyadej ។ ព្រះរាជបុត្រ Maha Vajiralongkorn គឺជាបុត្រាទី ២ របស់ព្រះមហាក្សត្រ Bhumibol Adulyadej និង ព្រះ​មហាក្សត្រី Sirikit ដោយទ្រង់បានប្រសូត្រនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​១៩៥២ គិតមកទល់នេះ ព្រះអង្គមាន ព្រះជន ៦៤ ព្រះវស្សាហើយ ។

ថ្វីបើប្រជាជនថៃទូទាំងប្រទេស គឺជាអ្នកដែល គោរព និង​ ស្រឡាញ់ព្រះមហាក្សត្ររបស់ខ្លួនយ៉ាងណាក្ដី ប៉ុន្តែសម្រាប់ ការជ្រើស ព្រះរាជបុត្រ Maha Vajiralongkorn ជាអ្នកស្នងរាជសម្បត្តិនេះ គឺពួកគេមួយចំនួនធំ មិនសូវមានអារម្មណ៍សប្បាយរីករាយប៉ុន្មានទេ ព្រោះបើតាមមើលសភាពខាងក្រៅ របស់ព្រះរាជបុត្រអង្គនេះ គឺហាក់ដូចជាមិនមែន ជាត្រកូលក្សត្រយ៉ាងដូច្នោះដែរ (មានស្នាមសាក់ពេញខ្លួន និង ចូលចិត្តធ្វើអ្វីប្លែកៗ) ។

ទោះជា រូបរាងកាយខាងក្រៅរបស់ ព្រះរាជបុត្រ Maha Vajiralongkorn មើលទៅមិនសូវគាប់ភ្នែក ប្រជារាស្រ្ត ប៉ុន្តែយោងតាមសមត្ថភាពរបស់ ព្រះអង្គគឺពិតជាស័ក្ដិសមជាមួយរាជសម្បត្តិ ហើយហេតុផលនេះ ដោយផ្អែកលើប្រវត្តិសិក្សារបស់ទ្រង់ ។ ព្រះរាជបុត្រ Maha Vajiralongkorn បានបញ្ចប់ការសិក្សាផ្នែកយោធាមកពីមហាវិទ្យាល័យយោធា​ ដ៏ល្បីល្បាញ «Royal Military College, Duntroon» នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ។


មិនត្រឹមតែប៉ុណ្ណោះ រាជបុត្រអង្គនេះ គឺជាមន្ត្រីយោធាមួយរូប ដែលបានទទួលការបណ្ដុះបណ្ដាលផ្នែកអាវុធ នៅប្រទេស អូស្រ្តាលី អង់គ្លេស និង សហរដ្ឋអាមេរិក ហើយទ្រង់ក៏អាចបើកយន្តហោះ និង ឧទ្ធម្ភាគចក្រយោធា បានយ៉ាងល្អថែមទៀតផង ។ ព្រះរាជបុត្រ Maha Vajiralongkorn គឺជាសកម្មជនម្នាក់យ៉ាងមោះមុត ក្នុងប្រតិបត្តការប្រឆាំងជាមួយបក្សកុម្មុយនីស្តថៃក្នុងអំឡុងឆ្នាំ ១៩៧០ ។


 សព្វថ្ងៃព្រះរាជបុត្រ Maha Vajiralongkorn មានព្រះរាជបុត្រា និង បុត្រីសរុប ៧ អង្គ ដែលបានប្រសូត្រចេញពីឧទរ អតីតព្រះមហេសី ទាំង ៣ របស់ព្រះអង្គ ដោយក្នុងនោះមាន ៖

១ ព្រះអង្គម្ចាស់ក្សត្រី Soamsawali


ព្រះអង្គម្ចាស់ក្សត្រី Soamsawali បានប្រសូត្រនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ១៩៥៧ លើទឹកដីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយគិតមកទល់ពេលនេះ គឺមានព្រះជន់ ៥៩ ព្រះវស្សាហើយ ។ ព្រះអង្គម្ចាស់ក្សត្រី គឺជាបុត្រីទី ១ របស់ព្រះអង្គម្ចាស់ Adulakit Kitiyakara និង ព្រះនាងម្ចាស់ Bandhu Savali Yugala ។


ព្រះអង្គម្ចាស់ក្សត្រី Soamsawali គឺជារាជវង្សក្សត្រមួយព្រះអង្គ ដែលបានរៀបអភិសេក ជាមួយព្រះរាជបុត្រ ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅឆ្នាំ ១៩៧៧ ប៉ុន្តែមិនបានប៉ុន្មាន នៅឆ្នាំ ១៩៩១​ ទ្រង់ទាំងពីរ ក៏បានបែកបាក់គ្នា ដោយបន្សល់បានរាជបុត្រីមួយព្រះអង្គ ជាចំំណងដៃ ដែលមានព្រះនាមថា Bajrakitiyabha សព្វថ្ងៃមានព្រះជន់ ៣៧ វស្សា ។



គួរបញ្ជាក់ដែរថា ក្រោយពីបានបែកបាក់គ្នាជាមួយព្រះរាជបុត្រ Maha Vajiralongkorn ហើយ ព្រះអង្គម្ចាស់ក្សត្រី Soamsawali នៅតែបន្តរស់នៅម្នាក់ឯង ដោយមិនយកស្វាមីទៀតឡើយ រហូតដល់បច្ចុប្បន្ននេះ ។


២. ព្រះអង្គម្ចាស់ក្សត្រី Yuvadhida Suratsawadee ឬ Sujarinee Vivacharawongse



ព្រះអង្គម្ចាស់ក្សត្រី Yuvadhida Suratsawadee គឺជាកូនស្រីប្រជារាស្រ្តសាមញ្ញា ដែលបានកើតនៅលើទឹកដីទីក្រុង បាងកក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ១៩៦២ ។ សព្វថ្ងៃ ព្រះអង្គម្ចាស់ក្សត្រី កំពុងរស់នៅលើទឹកដីរដ្ឋ Florida សហរដ្ឋអាមេរិក ជាមួយវ័យ ៥៤ ឆ្នាំ ។



ព្រះអង្គម្ចាស់ក្សត្រី គឺជាអតីតតារាសម្ដែងដ៏ស្រស់ស្អាតម្នាក់ និងមានឈ្មោះកំណើតថា Sujarinee Vivacharawongse ហើយសម្រាប់ឈ្មោះ Yuvadhida Suratsawadee នេះ គឺជាឈ្មោះថ្មី បន្ទាប់ពីបានរៀបអភិសេកជាមួយ ព្រះរាជបុត្រ ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅឆ្នាំ ១៩៩៤ ។ ម្ចាស់ក្សត្រីខាងលើ បាននៅសោយសុខជាមួយត្រកូលក្សត្រ ត្រឹមតែរយៈពេល ២ ឆ្នាំប៉ុណ្ណោះ ហើយក៏បានចែកផ្លូវជាមួយ ព្រះរាជបុត្រ Maha Vajiralongkorn នៅឆ្នាំ ១៩៩៦ ។


គួរបញ្ជាក់ដែរថា ថ្វីបើ ព្រះអង្គម្ចាស់ក្សត្រី និង ព្រះរាជបុត្រ Maha Vajiralongkorn រស់នៅក្រោមចំណងអាពាហ៍អាពាហ៍ត្រឹមតែរយៈពេល ២ ឆ្នាំ យ៉ាងណាក្ដី ក៏ប៉ុន្តែទ្រង់ទាំងពីរ បានរស់នៅជាមួយគ្នារយៈពេលយូរ មុនពេលរៀបអាភិសេកតាមច្បាប់ប្រទេស រហូតបង្កើតបានចំណងដៃបុត្រា ៤ អង្គ និង បុត្រី ១ អង្គ ។

៣. ព្រះអង្គម្ចាស់ក្សត្រី Srirasmi Suwadee


ព្រះអង្គម្ចាស់ក្សត្រី Srirasmi Suwadee បានកើតនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ១៩៧១ នៅខេត្ត Samut Songkhram ប្រទេសថៃ ជាកូនស្រី​ទី​ ៣ ក្នុងចំណោមបងប្អូន ៦ នាក់ (រាប់ទាំងព្រះអង្គម្ចាស់ក្សត្រីដែរ) ជាមួយគ្រួសាររាស្រ្តសមញ្ញា ។



ព្រះអង្គម្ចាស់ក្សត្រី Srirasmi Suwadee ធ្លាប់ជាស្រីបម្រើផ្ទាល់របស់ព្រះរាជបុត្រ ព្រះមហាក្សត្រ Maha Vajiralongkorn តាំងតែអាយុ ២២ ឆ្នាំ មកម្ល៉េះ ។ ឆ្នាំ ២០០១ ព្រះអង្គម្ចាស់ក្សត្រី Srirasmi Suwadee បានរៀបអភិសេកជាមួយ ព្រះរាជបុត្រ Maha Vajiralongkorn តាមច្បាប់ប្រទេស និង បានចែកផ្លូវគ្នា នៅឆ្នាំ ២០១៤ ដោយបានបន្សល់ចំណងដៃបុត្រាមួយព្រះអង្គព្រះនាម Dipangkorn Rasmijoti ព្រះជន ១១ ព្រះវស្សា ។



គួរបញ្ជាក់ដែរថា ព្រះអង្គម្ចាស់ក្សត្រី Srirasmi Suwadee គឺជាមហេសីចុងក្រោយ របស់ ព្រះរាជបុត្រ Maha Vajiralongkorn ដែលកន្លងមកធ្លាប់បានធ្វើរឿងហួសចិត្ត មួយចំនួនកើតឡើង ដូចជា បង្ហាញខ្លួនជាមួយរាងកាយអាក្រាត ក្នុងពិធីខួបកំណើតសត្វសុនខ របស់ទ្រង់ជាដើម ៕





អត្ថបទដើម ដកស្រង់ពី KBN

























0 comments: