Sponsor

Friday, February 10, 2017

កូនតូច​ញ៉ាំ​កាហ្វេ មិន​ល្អ​ចំពោះ​សុខភាព​គេ​ឡើយ​


១. ក្មេង​តូចៗ​ដែល​ចូលចិត្ត ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន អាច​ប្រឈមមុខ​ខ្ពស់ (៦០ ភាគរយ​) ទៅនឹង​ជំងឺ​ធាត់​លើស​ទម្ងន់ ពីព្រោះ​តែ​ជាតិ​ស្ករ ដែលមាន​ក្នុងនោះ​។​


២. កាហ្វេ អាចធ្វើ​ឲ្យ​កុមារ មាន​អត្តចរិត​ប្លែកៗ មាន​ជំងឺផ្លូវចិត្ត និង​ជំងឺ​បេះដូង​។​

៣. ពេល​អ្នក​ចាប់ផ្តើម​ផ្តាច់​កាហ្វេ កូនក្មេង​មួយចំនួន អាច​នឹងមាន​អាកា​រៈ​អន្ទះអន្ទែង ប្រៀបដូចជា​គេ មិនអាច​អត់​កាហ្វេ​បាន​អឺ​ចឹ​ង​។ ដូច្នេះហើយ អ្នក​មិនគួរ​បង្រៀន ឬ​ឲ្យ​គេ​ញ៉ាំ​កាហ្វេ​ឡើយ​។​

៤. កាហ្វេ អាចធ្វើ​ឲ្យ​កុមារ​ខ្វះ​ជាតិ​ទឹក ពីព្រោះ វា​បង្ខំ​ឲ្យ​រាងកាយ​បញ្ចេញ​ជាតិ​ទឹក ហើយ​ធ្វើ​ឲ្យ​កុមារ​ស្រេកទឹក​ខ្លាំង​។​

៥. ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ និង​កាហ្វេ អាច​បំផ្លាញ​ដល់​សុខភាព​ធ្មេញ ហើយ​ធ្វើ​ឲ្យ​ធ្មេញ ឆាប់​ពុកផុយ​៕ -

0 comments: