Sponsor

Friday, April 7, 2017

បង្កើត​សំឡេង​ស្វាគមន៍ នៅ​ពេល​បើក​កុំ​ព្យូ​ទ័​រ ចង់​ចេះ​អត់?​

អ្នក​ចូលចិត្ត​សាកល្បង​អ្វី​ដែល​ប្លែកៗ​ទាក់ទង​បច្ចេកវិទ្យា និង​គ​ន្លឹះ​ផ្សេងៗ​ប្រាកដជា​ចង់​សាក​ជាមួយ​គ​ន្លឹះ​មួយនេះ​។ ការ​បង្កើត​សំឡេង​ស្វាគមន៍​​នៅ​ពេល​បើក​កុំ​ព្យូ​ទ័​រ​នៅ​លើ Windows 10/8/7​។ ចង់​អត់?​



​អនុវត្ត​តាម​ជំហាន​ខាងក្រោម​ ដើម្បី​បន្ថែម​សារ​ស្វា​គមន៍​លើ​ប្រ​ព័​ន្ធ​ប្រតិបត្តិការ Windows 10 ឬ​កំណែ​មុន​៖​
  • ​ដំបូង​បើក Notepad​
  • ​វាយ​បញ្ចូល​កូដ​ទៅក្នុង​ឯកសារ Notepad​
  • ​dim speed​ ​
  • welcome="Hello Slave. I'm Your Master."​ ​
  • setspeech=CreateObject("sapi.spvoice")​
  • ​speech.speak welcome​

ចំណាំ​៖ អ្នក​អាច​ប្តូរ​តួអក្សរ "Hello Slave. I'm your master.” ទៅ​ជា​ពាក្យ​បញ្ជា​អ្វី​ផ្សេង​បាន​។
  • ​រក្សាទុក Notepad របស់​អ្នកជា welcome.vbs (​ដាក់​ឈ្មោះ​អ្វី​ក៏បាន​) តែ​ត្រូវ​ប្រាកដជា​​ប្រភេទ​ឯកសារ .vbs​។ អ្នក​អាច​សាកល្បង​បើក​ឯកសារ​ដែល​អ្នក​បាន​បង្កើត​ថា​ដំណើរការ ឬ​អត់​។​ចុច​ពីរដង​លើ​ឯកសារ​នោះ​អ្នក​នឹង​លឺ​សំ​លេង ឬ​ចេញ​សារ​ប្រាប់ថា​មាន​បញ្ហា​។​
  • ​បើ​អ្នក​កំពុងប្រើ Windows 7 ត្រូវ​វាយ​"Startup” នៅត្រង់​មី​នុយ​ស្វែង​រក​ដើម្បី​ទៅកាន់​ថត​​ឯកសារ​"Startup”​។ ​តែបើ​កំពុងប្រើ Windows 10/8 ចុច Windows+R ដើម្បី​បើក RUN​។​ ​បន្ត​វាយ​ពាក្យ​គ​ន្លឹះ shell:startup រួច​ចុច Enter​។​ ​- ត្រូវ​ចំលង​ឯកសារ welcome.vbs ដែល​អ្នក​បាន​បង្កើត​ម​ក​ដាក់​ត្រង់​ថត​ឯកសារ​"Startup” នេះ​។​
​ឥឡូវ​អ្នក​អាច Restart កុំព្យូទ័រ​ដើម្បី​ស្តាប់​នៅ​សំ​លេង​ស្វា​គមន៍​ដែល​អ្នក​បាន​បង្កើត​។​ ​ ​ ​


ដកស្រង់ពី គេហទំព័រ    Sabay.com

0 comments: