កាលពីថ្ងៃពុធនេះ Facebook បានដាក់បង្ហាញនូវអាវុធថ្មីមួយ ហៅថាបច្ចេកវិទ្យា Photo-Matching ក្នុងគោលបំណងទប់ស្កាត់ការចែករំលែកបន្តនូវរូបភាពអាសអាភាសរបស់បុគ្គលណាមួយ។ មិនថាតែនៅលើបណ្ដាញសង្គម Facebook, កម្មវិធី Messenger និង Instagram នោះទេ បើករណីបច្ចេកវិទ្យាខាងលើ ចាប់បានថានរណាម្នាក់ធ្វើការបង្ហោះចែកចាយបន្ត នូវរូបភាពដែលហាមប្រាម ភ្លាមៗនោះក្រុមហ៊ុននឹងធ្វើការព្រមានឫឈានដល់ការផ្អាកចោលនូវគណនីតែម្តង។
ការសិក្សាមួយដោយក្រុមការងារ Civil Rights Initiative បានបង្ហាញថាជនរងគ្រោះដែលបានបែកធ្លាយនូវរូបភាពអាសអាភាសប្រមាណ ៨២ ភាគរយ បានរងផលប៉ះពាល់យ៉ាងខ្លាំងក្លា ទៅលើការរស់នៅក្នុងសង្គមក៏ដូចជាជីវិតការងារពួកគេផ្ទាល់។
បញ្ជាក់ដែរថាសម្រាប់បច្ចេកវិទ្យាមួយនេះរបស់ Facebook ក៏មិនខុសច្រើនពីបច្ចេកវិទ្យា PhotoDNA របស់
Microsoft នោះដែរ ដោយបច្ចេកវិទ្យាចេញពីក្រុមហ៊ុនយក្សអាមេរិកខាងលើ បានព្យាយាមទប់ស្កាត់រាល់ថ្ងៃ ជុំវិញប្រព័ន្ធអ៊ីនធឺណិត ពីរូបភាពរំលោភបំពានលើកុមារដោយខុសច្បាប់។
អ្នកស្រី Laura Higgins ប្រធានក្រុមហ៊ុន Revenge Pron Helpline របស់ប្រទេសអង់គ្លេសបានថ្លែងថា "ដំណើរការនៃបច្ចេកវិទ្យារបស់ Facebook នឹងផ្ដល់ការការពារនូវរាល់ជនរងគ្រោះដែលទទួលការរំលោភបំពានផ្លូវភេទ តាមរយៈរូបភាពផ្សេងៗ និងកាត់បន្ថយគ្រោះថ្នាក់ជាច្រើនទៀត។
អ្នកស្រីក៏រំពឹងថា ការធ្វើបែបនេះនឹងបំផុសដល់ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ឱ្យមានការបង្កើតនូវសកម្មភាពស្រដៀងគ្នានេះ ដើម្បីទាំងអស់គ្នាអាចចូលរួមប្រយុទ្ធប្រឆាំងពីការរំលោភបំពានជុំវិញប្រព័ន្ធអ៊ីនធឺណិត។
ប្រភព៖ cnet
0 comments:
Post a Comment