(ភ្នំពេញ)៖ សពតារាចម្រៀង សាន ស្រីឡៃ ត្រូវបានបូជារួចហើយ
នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ នៅវត្តសែនសុខ
ក្រោយតម្កល់បាន២ថ្ងៃនិងមានរឿងអាចារ្យទារលុយហួសហេតុមក។សូមជម្រាបថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ ត្រូវប្តីដែលលែងលះមិនទាន់ដាច់ស្រាច់របស់នាងបាញ់សម្លាប់នៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គាក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះដោយសារប្រចណ្ឌ។









0 comments:
Post a Comment