Sponsor

Saturday, August 5, 2017

អត្ថប្រយោជន៍១២យ៉ាងនៃ​ទឹក​បណ្តូល​ចេក


   កុំថា​ឡើយ​តែ​ផ្លែ​ចេក​ទុំ​ទើប​មាន​អត្ថប្រយោជន៍នោះ សូម្បីតែ​​ទឹកដែល​ចម្រាញ់ចេញពី​បីបណ្តូល​ដើមចេក​ក៏ផ្តល់​អត្ថ
ប្រយោជន៏​ជាច្រើន​ សម្រាប់សុខភាព​ដែរ។ នៅក្នុង​ប្រទេសកម្ពុជាយើង មាន​មនុស្ស​ជាច្រើន​មិន​បាន​ដឹង​ពីតម្លៃ​សារ
ធាតុចិញ្ចឹម​របស់​បណ្តូល​​ចេក និង​ទឹក​របស់​អ្នក​ឡើយ។

ទឹកបណ្តូល​ដើមចេក​នេះត្រូវ​បាន​គេទទួលទាន​ដើម្បី​ការពារ​ជំងឺ​ទឹកនោមផ្អែម,ជួយ​ព្យាបាល​ជំងឺទល់លាមក,បញ្ហា​រំលាយអាហារនិងជួយ​សម្រកទម្ងន់។ ទឹកបណ្តូល​ដើមចេក​ក៏ផ្តល់​អត្ថប្រយោជន៏​ចំពោះកុមារ​ផងដែរ ព្រោះវា​អាច
ជួយ​ជម្រុញ​ដល់កម្រិត​ភាពស៊ាំ ដូច្នេះ​វាអាច​ជួយឲ្យ​កុមារ​គេចផុត​ពីជំងឺ​គ្រប់ប្រភេទ។

ម្យ៉ាងវិញ​ទៀត ទឹកបណ្តូល​ដើមចេក​នេះពិត​ជាពិបាក​នឹង​ទទួលទាន ប្រសិនបើ​អ្នក​មិន​ដឹង​ពីវិធី​ធ្វើវា​ឲ្យ​បានត្រឹមត្រូវ។
វត្តមាន​នៃជាតិ​សរសៃ​ក្នុង​បណ្តូល​ដើម​ចេក​អាច​ធ្វើឲ្យ​ពិបាក​លេប ដូច្នេះ​អ្វីដែល​សំខាន់​ត្រូវ​លាង​សម្អាត​បណ្តូល​ដើម​
ចេក​ឲ្យ​បានស្អាតល្អ។

អ្នក​ក៏គួរតែ​ដឹងថា ទឹកបណ្តូល​ដើមចេក​មាន​រសជាតិ​ចត់​តិចៗ ដូច្នេះអ្វី​ដែល​សំខាន់​អ្នក​អាចបន្ថែម​គ្រឿង​ហិល​អោយ
​បាន​ច្រើន។ ខាងក្រោមនេះ​ជា​អត្ថប្រយោជន៏​ជាច្រើន​ដែល​បាន​ពីទឹក​បណ្តូល​ដើមចេក​សម្រាប់​ សុខភាព៖

រូបមន្ត​ធ្វើទឹកបណ្តូល​ដើមចេក

គ្រឿងផ្សំ៖ ហាន់​បណ្តូល​ចេក, ទឹក, ស្ករមិន​ទាន់ស្ល ឬទឹកឃ្មុំ, ម្សៅ​ក្រវាញ (cardamom powder)។
វិធីធ្វើ៖ ហាន់​បណ្តូលចេក ហើយ​ចម្រាញ់​យកទឹក។ បន្ទាប់​មក​បន្ថែម​ទឹកឃ្មុំ ឬស្ករ​មិន​ទាន់ស្លចូល។ រួចដាក់ចូលទៅ​
ក្នុង​ម្សៅក្រវាញ ហើយលាយ​ចូល​គ្នាឲ្យ​បានសព្វ។

ល្អចំពោះ​អ្នក​កើត​ជំងឺគ្រោះ​ក្នុង​តម្រងនោម
ការទទួលទាន​ទឹក​បណ្តូល​ចេក អាច​ជួយ​រំលាយ​ដុំគ្រួស​ក្នុង​តម្រងនោម​ក្នុង​រយៈពេល​ខ្លី។

ជួយ​សម្រកទម្ងន់
ប្រសិនបើ​អ្នកចង់​សម្រក​ទម្ងន់​ក្នុងរយៈពេល មួយសប្តាហ៍ អ្នកគួរ​តែទទួលទាន​ទឹកបណ្តូល​ដើមចេក។ វត្តមាន​សារ
ធាតុ​ដែល​មាន​ក្នុង​ទឹក​បណ្តូល​ដើមចេក​អាច​ជួយកាត់​បន្ថយ​ ជាតិកាឡូរី និង​ជួយព្យាបាល​ក្រពះ។

គ្រប់​គ្រង​ជាតិអាស៊ីត
ទឹកបណ្តូល​ដើមចេក​ពិត​ជាល្អសម្រាប់​សុខភាព​អ្នក​មាន​បញ្ហាឡើង​ជាតិអាស៊ីត។ ទឹកនេះអាច​ជួយព្យាបាល​អ្នកមាន​អាការៈក្រហាយទ្រូង និង​កាត់​បន្ថយក​ម្រិត​ជាតិអាស៊ីត​ក្នុងខ្លួន។

បញ្ហា​ទល់លាមក
បើទោះបីជា​ទឹកបណ្តូលដើម​ចេក​ផ្តល់អត្ថប្រយោជន៍​ច្រើន​មែន តែអ្វីដែល​ល្អប្រសើរ​ជាងគេ​បំផុតនោះគឺ វា​អាច​ជួយ
ប្រឆាំងនឹង​បញ្ហា​ទល់លាមកផងដែរ។

ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម

ដើម្បីប្រឆាំងនឹង​ជំងឺទឹកនោមផ្អែម អ្នក​គួរទទួលទាន​ទឹកបណ្តូលដើមចេក​ឲ្យ​បាន ១ កែវ ជាប្រចាំ​ដើម្បី​អោយមាន​
សុខភាពល្អ។ សារធាតុ​ចត់ៗ​របស់​ទឹក​បណ្តូល​ដើមចេក​ជួយ​គ្រប់គ្រង​អាំងស៊ុយលីន​នៅ​ក្នុង​ រាងកាយ។

ដំបៅក្រពះ
អត្ថប្រយោជន៍​ផ្សេងទៀត​នៃទឹកបណ្តូលដើមចេក​អាចជួយព្យាបាល​ជំងឺ​ដំបៅក្រពះ​យ៉ាង​មានប្រសិទ្ធិភាពដោយសារ​មានវត្តមាន​នៃសារធាតុ​នៅក្នុង​ទឹកបណ្តូល​ដើមចេក។

សម្បូរ​ទៅដោយ​ប៉ូតាស្យូម
ដោយសារតែ​វាសម្បូរ​ទៅដោយ​ប៉ូតាស្យូម ដូច្នេះអ្វី​ដែល​សំខាន់ការ​ទទួលទាន​ទឹក​បណ្តូលដើមចេក​អាច​ជួយរក្សា
កម្រិត​នៃ​ភាពស៊ាំ​របស់អ្នក។

គ្រប់គ្រង​សម្ពាធឈាម
ទឹកបណ្តូល​ដើមចេក​ក៏អាច​ជួយគ្រប់គ្រង​សម្ពាធឈាម​ក្នុង​រាងកាយ ជាពិសេស​ចំពោះអ្នក​ដែល​មាន​ជំងឺលើស​
ឈាម។

កម្ចាត់​ជាតិពុល​ចេញ​ពីរាងកាយ
ត្រូវទទួលទានទឹកបណ្តូលដើមចេក​ស្រស់មួយកែវ ទាំង​ពោះទទេ។ អនុវត្តវិធី​នេះរយៈ​ពេលមួយសប្តាហ៍នោះនឹង​
សង្កេតឃើញ​បំលាស់ប្តូរ​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក។

ការកកឈាម
សារធាតុ​មានក្នុង​ទឹកបណ្តូល​ដើមចេក​អាចជួយ​រំលាយឈាម។ ដូច្នេះបណ្តូល​ដើមចេក​ជាអាហារ​ដ៏សំខាន់​សំរាប់
អ្នក៕

ប្រភព www.mungkulkar.com

0 comments: