ប្រយោជន៏ជាច្រើន សម្រាប់សុខភាពដែរ។ នៅក្នុងប្រទេសកម្ពុជាយើង មានមនុស្សជាច្រើនមិនបានដឹងពីតម្លៃសារ
ធាតុចិញ្ចឹមរបស់បណ្តូលចេក និងទឹករបស់អ្នកឡើយ។
ទឹកបណ្តូលដើមចេកនេះត្រូវបានគេទទួលទានដើម្បីការពារជំងឺទឹកនោមផ្អែម,ជួយព្យាបាលជំងឺទល់លាមក,បញ្ហារំលាយអាហារនិងជួយសម្រកទម្ងន់។ ទឹកបណ្តូលដើមចេកក៏ផ្តល់អត្ថប្រយោជន៏ចំពោះកុមារផងដែរ ព្រោះវាអាច
ជួយជម្រុញដល់កម្រិតភាពស៊ាំ ដូច្នេះវាអាចជួយឲ្យកុមារគេចផុតពីជំងឺគ្រប់ប្រភេទ។
ម្យ៉ាងវិញទៀត ទឹកបណ្តូលដើមចេកនេះពិតជាពិបាកនឹងទទួលទាន ប្រសិនបើអ្នកមិនដឹងពីវិធីធ្វើវាឲ្យបានត្រឹមត្រូវ។
វត្តមាននៃជាតិសរសៃក្នុងបណ្តូលដើមចេកអាចធ្វើឲ្យពិបាកលេប ដូច្នេះអ្វីដែលសំខាន់ត្រូវលាងសម្អាតបណ្តូលដើម
ចេកឲ្យបានស្អាតល្អ។
អ្នកក៏គួរតែដឹងថា ទឹកបណ្តូលដើមចេកមានរសជាតិចត់តិចៗ ដូច្នេះអ្វីដែលសំខាន់អ្នកអាចបន្ថែមគ្រឿងហិលអោយ
បានច្រើន។ ខាងក្រោមនេះជាអត្ថប្រយោជន៏ជាច្រើនដែលបានពីទឹកបណ្តូលដើមចេកសម្រាប់ សុខភាព៖
រូបមន្តធ្វើទឹកបណ្តូលដើមចេក
គ្រឿងផ្សំ៖ ហាន់បណ្តូលចេក, ទឹក, ស្ករមិនទាន់ស្ល ឬទឹកឃ្មុំ, ម្សៅក្រវាញ (cardamom powder)។
វិធីធ្វើ៖ ហាន់បណ្តូលចេក ហើយចម្រាញ់យកទឹក។ បន្ទាប់មកបន្ថែមទឹកឃ្មុំ ឬស្ករមិនទាន់ស្លចូល។ រួចដាក់ចូលទៅ
ក្នុងម្សៅក្រវាញ ហើយលាយចូលគ្នាឲ្យបានសព្វ។
ល្អចំពោះអ្នកកើតជំងឺគ្រោះក្នុងតម្រងនោម
ការទទួលទានទឹកបណ្តូលចេក អាចជួយរំលាយដុំគ្រួសក្នុងតម្រងនោមក្នុងរយៈពេលខ្លី។
ជួយសម្រកទម្ងន់
ប្រសិនបើអ្នកចង់សម្រកទម្ងន់ក្នុងរយៈពេល មួយសប្តាហ៍ អ្នកគួរតែទទួលទានទឹកបណ្តូលដើមចេក។ វត្តមានសារ
ធាតុដែលមានក្នុងទឹកបណ្តូលដើមចេកអាចជួយកាត់បន្ថយ ជាតិកាឡូរី និងជួយព្យាបាលក្រពះ។
គ្រប់គ្រងជាតិអាស៊ីត
ទឹកបណ្តូលដើមចេកពិតជាល្អសម្រាប់សុខភាពអ្នកមានបញ្ហាឡើងជាតិអាស៊ីត។ ទឹកនេះអាចជួយព្យាបាលអ្នកមានអាការៈក្រហាយទ្រូង និងកាត់បន្ថយកម្រិតជាតិអាស៊ីតក្នុងខ្លួន។
បញ្ហាទល់លាមក
បើទោះបីជាទឹកបណ្តូលដើមចេកផ្តល់អត្ថប្រយោជន៍ច្រើនមែន តែអ្វីដែលល្អប្រសើរជាងគេបំផុតនោះគឺ វាអាចជួយ
ប្រឆាំងនឹងបញ្ហាទល់លាមកផងដែរ។
ប្រឆាំងនឹងជំងឺទឹកនោមផ្អែម
ដើម្បីប្រឆាំងនឹងជំងឺទឹកនោមផ្អែម អ្នកគួរទទួលទានទឹកបណ្តូលដើមចេកឲ្យបាន ១ កែវ ជាប្រចាំដើម្បីអោយមាន
សុខភាពល្អ។ សារធាតុចត់ៗរបស់ទឹកបណ្តូលដើមចេកជួយគ្រប់គ្រងអាំងស៊ុយលីននៅក្នុង រាងកាយ។
ដំបៅក្រពះ
អត្ថប្រយោជន៍ផ្សេងទៀតនៃទឹកបណ្តូលដើមចេកអាចជួយព្យាបាលជំងឺដំបៅក្រពះយ៉ាងមានប្រសិទ្ធិភាពដោយសារមានវត្តមាននៃសារធាតុនៅក្នុងទឹកបណ្តូលដើមចេក។
សម្បូរទៅដោយប៉ូតាស្យូម
ដោយសារតែវាសម្បូរទៅដោយប៉ូតាស្យូម ដូច្នេះអ្វីដែលសំខាន់ការទទួលទានទឹកបណ្តូលដើមចេកអាចជួយរក្សា
កម្រិតនៃភាពស៊ាំរបស់អ្នក។
គ្រប់គ្រងសម្ពាធឈាម
ទឹកបណ្តូលដើមចេកក៏អាចជួយគ្រប់គ្រងសម្ពាធឈាមក្នុងរាងកាយ ជាពិសេសចំពោះអ្នកដែលមានជំងឺលើស
ឈាម។
កម្ចាត់ជាតិពុលចេញពីរាងកាយ
ត្រូវទទួលទានទឹកបណ្តូលដើមចេកស្រស់មួយកែវ ទាំងពោះទទេ។ អនុវត្តវិធីនេះរយៈពេលមួយសប្តាហ៍នោះនឹង
សង្កេតឃើញបំលាស់ប្តូរនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។
ការកកឈាម
អ្នក៕
ប្រភព www.mungkulkar.com