ការស្តីដណ្តឹងរវាងសម័យមុននឹងសម័យបច្ចុប្បន្ននេះក៏មាន
ការខុសប្លែកគ្នាច្រើនដែរ។
ការស្តីដណ្តឹងតម្រូវឲ្យមានការបៀបចំច្រើនដំណាក់កាលទើបស្តី
ដណ្តឹងបាន
ប៉ុន្តែតែមកដល់បច្ចុប្បន្ននេះឲ្យតែខាងកូនប្រុសនឹងខាងកូនស្រី
ត្រូវរូវគ្នាគឺកំណត់ថ្ងៃចូលស្តីដណ្តឹងតែម្តង។

ពិធីស្តីដណ្តឹងពីសម័យបុរាណ
កាល បើបានពត៌មានពីអ្នកស៊ីបសួរថា មាតាបិតាខាងកូនស្រីអនុញ្ញាតឲ្យទៅមកហើយ មាតាបិតាខាងកូនប្រុសត្រូវចូលទៅរកគ្រូហោរ គន់គូររកថ្ងៃមង្គល់ល្អចូលទៅស្តីដណ្តឹង។
==បើគ្រូហោរមើលឃើញថា
ត្រូវចូលទៅស្តីដណ្តឹងនៅថ្ងៃណាមាតាបិតាខាងកូនប្រុស
ត្រូវចូលទៅជំរាបអ្នកស៊ីបសួរឲ្យទៅជំរាបមាតាបិតាខាងកូនស្រីថា
ថ្ងៃនេះ ខែនេះ ឆ្នាំនេះ មាតាបិតាកូនប្រុសបាននាំឈ្មោយ ឬមហា
ព្រមទាំងញាតិសាច់សារលោហិតទៅស្តីដណ្តឹងកូនស្រីរបស់ខ្លួន។
មាតាបិតាកូនស្រី
- ត្រូវរៀបចំផ្ទះសំបែង
- ត្រូវរកលោកមេបា ស្រុកខ្លះហៅថាបង្គោលការ
- ជំរាបបងប្អូន និងញាតិសន្តានរបស់ខ្លួនឲ្យបានដឹង
- រកម្ហូបអាហារ សម្រាប់ទទួលភ្ញៀវខាងកូនប្រុស
- ត្រូវរកនាងឈ្មាយ ជាអ្នកនិយាយស្តីដណ្តឹង
- ជំរាបបងប្អូន និងសាច់ញាតិរបស់ខ្លួនឲ្យបានដឹង
- រកជំនូនទៅជូនមាតាបិតាខាងកូនស្រី
លុះដល់ថ្ងៃ លោកមេបា និងសាច់ញាតិកូនស្រី នាំគ្នាមកជុំគ្នានៅលើផ្ទះកូនស្រី។ ឯមាតាបិតា និងញាតិសន្តានកូនប្រុសបាននាំគ្នាយកឈ្មាល និងញាតិសន្តាន ព្រមទាំងជំនូនទៅផ្ទះមាតាបិតាកូនស្រី។ កាលបើជួបជុំគ្នាហើយ ត្រូវរៀបចំពិធីស្តីដណ្តឹងជាមួយលោកមេបា។ កាលបើលោកមេបាមានប្រសាសន៍ថា បើនាងស្រឡាញ់កូនស្រីខ្ញុំ សូមឧស្សាហ៍ទៅមកចុះ។ បន្ទាប់ពីនោះមក មាតាបិតាកូនប្រុស ត្រូវយកជំនូនទោះតិចក្តីច្រើនក្តីជារៀងរាល់ខែ។
ពិធីស្តីដណ្តឹងមួយលើកជាពីរលើក រហូតដល់ទី៣ ក៏មាន ទើបលោកមេបាអនុញ្ញាតឲ្យរៀបចំធ្វើពិធីភ្ជាប់ពាក្យ។
ពិធីស្តីដណ្តឹងពេលបច្ចុប្បន្ន
ការចូរស្តីដណ្តឹងកូនស្រីពុំមានដំណាក់កាលច្រើនដូចកាលពីមុនឡើយ បន្ទាប់ពីការស៊ីបសួររវាងខាងកូនប្រុស និងខាងកូនស្រីរួច គឺជ្រើសពេលដើម្បីចូលស្តីដណ្តឹងតែម្តង៕
(ប្រភពអត្ថបទ ខ្មែរប្រពៃ )
ពិធីស្តីដណ្តឹងពីសម័យបុរាណ
កាល បើបានពត៌មានពីអ្នកស៊ីបសួរថា មាតាបិតាខាងកូនស្រីអនុញ្ញាតឲ្យទៅមកហើយ មាតាបិតាខាងកូនប្រុសត្រូវចូលទៅរកគ្រូហោរ គន់គូររកថ្ងៃមង្គល់ល្អចូលទៅស្តីដណ្តឹង។
មាតាបិតាកូនស្រី
- ត្រូវរៀបចំផ្ទះសំបែង
- ត្រូវរកលោកមេបា ស្រុកខ្លះហៅថាបង្គោលការ
- ជំរាបបងប្អូន និងញាតិសន្តានរបស់ខ្លួនឲ្យបានដឹង
- រកម្ហូបអាហារ សម្រាប់ទទួលភ្ញៀវខាងកូនប្រុស
- ត្រូវរកនាងឈ្មាយ ជាអ្នកនិយាយស្តីដណ្តឹង
- ជំរាបបងប្អូន និងសាច់ញាតិរបស់ខ្លួនឲ្យបានដឹង
- រកជំនូនទៅជូនមាតាបិតាខាងកូនស្រី
លុះដល់ថ្ងៃ លោកមេបា និងសាច់ញាតិកូនស្រី នាំគ្នាមកជុំគ្នានៅលើផ្ទះកូនស្រី។ ឯមាតាបិតា និងញាតិសន្តានកូនប្រុសបាននាំគ្នាយកឈ្មាល និងញាតិសន្តាន ព្រមទាំងជំនូនទៅផ្ទះមាតាបិតាកូនស្រី។ កាលបើជួបជុំគ្នាហើយ ត្រូវរៀបចំពិធីស្តីដណ្តឹងជាមួយលោកមេបា។ កាលបើលោកមេបាមានប្រសាសន៍ថា បើនាងស្រឡាញ់កូនស្រីខ្ញុំ សូមឧស្សាហ៍ទៅមកចុះ។ បន្ទាប់ពីនោះមក មាតាបិតាកូនប្រុស ត្រូវយកជំនូនទោះតិចក្តីច្រើនក្តីជារៀងរាល់ខែ។
ពិធីស្តីដណ្តឹងមួយលើកជាពីរលើក រហូតដល់ទី៣ ក៏មាន ទើបលោកមេបាអនុញ្ញាតឲ្យរៀបចំធ្វើពិធីភ្ជាប់ពាក្យ។
ពិធីស្តីដណ្តឹងពេលបច្ចុប្បន្ន
ការចូរស្តីដណ្តឹងកូនស្រីពុំមានដំណាក់កាលច្រើនដូចកាលពីមុនឡើយ បន្ទាប់ពីការស៊ីបសួររវាងខាងកូនប្រុស និងខាងកូនស្រីរួច គឺជ្រើសពេលដើម្បីចូលស្តីដណ្តឹងតែម្តង៕
(ប្រភពអត្ថបទ ខ្មែរប្រពៃ )
0 comments:
Post a Comment