បើមាតាបិតាកូនស្រី បានយល់ព្រមតាមសំនូមពររបស់មាតាបិតាកូនប្រុសហើយ មាតាបិតាទាំងសងខាង នឹងរៀបពិធីអាពាហ៍ពិពាហ៍កូនទាំងពីរទៅតាមប្រពៃណីខ្មែរ។
អាពាហ៍ពិពាហ៍ខ្មែរពីសម័យបុរាណ ត្រូវបានរៀបចំនៅពេលដែលមនុស្ស មានពេលទំនេរច្រើនមានលុយកាក់គ្រប់គ្រាន់ ហើយកូនប្រុសកូនស្រីទាំងពីរមានចិត្តចេះស្រឡាញ់ញាតិរបស់ខ្លួន និងគោរពតាមបណ្តាំជីដូនជីតា ចេះស្រឡាញ់មើលថែរក្សាគ្នាទៅវិញទៅមក។
ការរៀបអាពាហ៍ពិពាហ៍រវាង កូនស្រី និងកូនប្រុសពីសម័យបុរាណគឺ មានរយៈពេលច្រើនថ្ងៃណាស់។ តែមកដល់នៅឆ្នាំ ១៩៤០ ដល់ ឆ្នាំ ១៩៦០ គេបានរៀបអាពាហ៍ពិពាហ៍ មានរយៈពេលត្រឹម ៣ថ្ងៃប៉ុណ្ណោះ។
នៅក្នុងពេល ៣ថ្ងៃនេះ គេត្រូវចំណាយធនធានអស់ច្រើន ពីព្រោះបើមានរៀបអាពាហ៍ពិពាហ៍នៅភូមិណា ភូមិនោះត្រូវពន្លត់ភ្លើងចង្គ្រាន។ បានន័យថា មនុស្សនៅក្នុងភូមិនោះ ទាំងចាស់ ទាំងក្មេង មកចូលរួមជួយកិច្ចការទាំងស្រី ទាំងប្រុស ហើយនៅហូបបាយទាំប្តី ទាំងប្រពន្ធ ទាំងកូននោះឯង។ បើមានញាតិច្រើន ឬមានគេរាប់អានច្រើន គឺត្រូវចំណាយម្ហូបអាហារច្រើន ដើម្បីតម្រូវទៅតាមចំនួនមនុស្សផងដែរ៕
(ប្រភព៖ សៀវភៅអាពាហពិពាហ៍ខ្មែរ)
0 comments:
Post a Comment