រឿងចំណីអាហារក្នុងយុគសម័យនេះសំខាន់ចំពោះរាងកាយយើងខ្លាំងណាស់ ព្រោះយើងប្រើប្រាស់រាងកាយរបស់យើងកាន់តែខ្លាំង ឡើងៗជារៀងរាល់ថ្ងៃ ទើបយើងចាំបាច់ត្រូវតែ
មើលថែទាំខ្លាំងឡើង ជាលំដាប់ដែរ។ ថ្ងៃនេះសូមនិយាយអំពីរឿងសារធាតុដែកដែលសំខាន់ចំពោះស្ត្រីម្តង។ ស្ត្រីយើងច្រើនតែខ្វះសារធាតុដែកដោយយើងមិន បានដឹងខ្លួនឡើយ ជាពិសេសអ្នកដែលធ្វើនេះធ្វើនោះជាប់ជានិច្ច តើធ្វើម៉េចយើងនឹងដឹងទៅថា កម្រិតសារធាតុដែកនៅក្នុងរាងកាយរបស់យើងស្ថិតក្នុងកម្រិតប្រក្រតី ឬក៏ទាបជាងប្រក្រតីនោះ? បើចង់ ដឹងសូមសាកល្បងមើលសញ្ញាដាស់តឿន10ចំណុចខាងក្រោមនេះ ៖
1. កាន់តែឆាប់នឿយហត់ឡើង
រាងកាយរបស់យើងប្រើសារធាតុដែកក្នុងការសាងហ៊ីម៉ូគ្លោប៊ីនជា សារធាតុដែលជួយដឹកនាំអុកស៊ីែហ្ស៊នក្នុងកោសិកាគ្រាប់ឈាម ក្រហម នៅពេលកោសិកាគ្រាប់ឈាមរបស់យើងមិនរឹងមាំ យើងនឹង មានអារម្មណ៍ដឹងថា យើងឆាប់ហត់ និងងងុយគេងញឹកញាប់។
2. ខ្វះសមាធិ
ប្រព័ន្ធទំនាក់ទំនងប្រសាទនឹងធ្វើការយឺត និងចុះខ្សោយនៅលើមនុស្សដែលខ្វះសារធាតុដែក ធ្វើឱ្យប្រសិទ្ធភាពការធ្វើការងារផ្សេងៗ ថយចុះ និងមានសមាធិតិចទៅតាមនោះដែរ។
3. ខ្វះភាពយកចិត្តទុកដាក់ចំពោះអ្វីៗជុំវិញខ្លួន
មិនគួរឱ្យជឿឡើយថា ការខ្វះសារធាតុដែកនឹងហុចផលច្រើនដល់ថ្នាក់នេះ ក្រៅពីរឿងសមាធិហើយ អាចនឹងធ្វើឱ្យយើងមានអារម្មណ៍មិនខ្វល់ខ្វាយនឹងមនុស្សជុំវិញខ្លួន ឡើយ ឬអាចនិយាយបានថា សូម្បីតែអ្វីផ្សេងៗដែលកំពុងធ្វើ ក៏មិនយកចិត្តទុកដាក់ដែរ ឬសូម្បីតែរឿង សំខាន់ៗក៏នឹងមានអារម្មណ៍ថាដូចជារឿងប្រក្រតីធម្មតា និងមិនសូវជាខ្វល់ខ្វាយជាមួយវាប៉ុន្មានឡើយ។
4. ពិបាកដកដង្ហើម
បើយើងចេះតែពិបាកដកដង្ហើមញឹកញាប់ពេលដែលហាត់ ប្រាណ ឬសូម្បីតែការដើរលេងៗធម្មតាក៏មានអារម្មណ៍ថា ដកដង្ហើមសឹងតែមិនទាន់ដែរនោះ ក៏ព្រោះតែយើងមានសារធាតុដែកនៅក្នុងរាងកាយមិនគ្រប់គ្រាន់ ធ្វើឱ្យរាងកាយខ្វះអុកស៊ីែហ្ស៊ន។
5. ស្បែកស្លេកស្លាំងខុសប្រក្រតី
សាកល្បងសង្កេតមើលទៅមើល៍ថា តើស្បែករបស់យើងមួយ រយៈនេះស្លេកស្លាំងខុសធម្មតាដែរឬទេ? មិនមែនសឡើងនោះទេ តែជាអាការស្លេកស្លាំងដែលអាចកើតចេញពីការហូរវិលរបស់លោហិតមិនល្អ គ្រប់គ្រាន់ និងចំនួនកោសិកាគ្រាប់ឈាមក្រហមក៏ថយចុះផងដែរ។
6. ក្រចកផុយស្រួយ
ទោះជាហាងធ្វើក្រចកពូកែៗប៉ុនណាក៏មិនអាចបិទបាំងអាការក្រចកផុយស្រួយ នេះបានដែរ យើងអាចមើលឃើញតាមរយៈចុងក្រចកដៃ ក្រចកជើងរបស់យើងបាន ឬអាចសង្កេតបានថា ជាអំឡុងពេលដែលយើងមានក្រចកឆាប់ស្រួយផុយហ្នឹងឯង។
7. ឈឺថ្កាត់ញឹកញាប់
បើច្រើនតែមានបញ្ហារឿងប្រព័ន្ធដកដង្ហើមនិងឈឺញឹកញាប់នោះ សាក ល្បងនឹកដល់អាការខ្វះសារធាតុដែកខ្លះផង ព្រោះវាក៏ជាមូលហេតុមួយដូចគ្នាដែរ។
8. ទឹកមូត្រមានពណ៌ក្រហម ឬផ្កាឈូក
ជារឿងដែលងាយស្រួលសង្កេតមើលបំផុត និងមើលទៅចម្លែកបំផុតក៏អាចថាបានដែរ នៅលើមនុស្សដែលខ្វះសារធាតុដែកច្រើន តែមានការបឺតជ្រាបយកពណ៌ផ្សេងនៅឯពោះវៀនច្រើនឡើង ដូច្នេះបើទទួលទានមើមប៊ីធ្រូត ហើយមានទឹកមូត្រចេញមកពណ៌ក្រហម ឬផ្កាឈូកនោះ ចូរវាយតម្លៃតែម្តងទៅថា អ្នកខ្វះសារធាតុដែកហើយ។
ដូច្នេះតើអ្នកនឹងជួយរាងកាយរបស់អ្នកយ៉ាងណាបានទៅ? អ្នកប្រហែលជាត្រូវទទួលទានអាហារ និងបន្ថែមអាហារណាដែលមានសារធាតុដែកឱ្យច្រើនឡើងហើយ ឬជួនកាលអាចនឹងទទួលទានអាហារបំប៉នតែម្តងក៏បាន។
អាហារខាងក្រោមនេះសុទ្ធតែសម្បូរទៅដោយសារធាតុដែកទាំងអស់ សាកល្បងបន្ថែមចូលទៅក្នុងពេលអាហារឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ៖
- សាច់សត្វដែលមានពណ៌ក្រហម
- ស៊ុតក្រហម
- បន្លែពណ៌បៃតងចាស់ (ខាត់ណា ស្លឹកផ្ទី)
- ផ្លែឈើក្រៀម (ផ្លែភ្រូន ទំពាំងបាយជូរក្រៀម)
- អាហារស៊ីរៀលដែលមានចំណែកផ្សំរបស់ធញ្ញជាតិផ្សេងៗ (អាននៅលើស្លាកប្រអប់)
- អាហារប្រភេទគ្រំ (អយស្ទ័រ ងាវ-ល-)
- គ្រឿងក្នុងមាន់
- សណ្តែកផ្សេងៗ
- ថ្លើម
La Reine Tips: ហើយ ឡារ៉ែន ចង់ណែនាំពីគន្លឹះល្អៗបន្តិចបន្តួចផងដែរ គឺបើយើងទទួលទានអាហារដែលសម្បូរទៅដោយសារធាតុ ដែកព្រមជាមួយអាហារដែលមានវីតាមីន C ផងនោះ រាងកាយរបស់យើងនឹងបឺតជ្រាបយកសារធាតុដែកបានកាន់តែល្អឡើង។
សាកល្បងសង្កេតមើលរាងកាយរបស់យើងទៅមើលថា តើយើងមាន អាការទាំងអស់នេះឬទេ? អ្នកខ្លះគិតថា ញ៉ាំអាហារក៏ច្រើនដែរហើយ តែវាអាចនឹងមិនសម្បូរបែបគ្រប់គ្រាន់ ដូច្នេះការយកចិត្តទុកដាក់រឿងអាហារក៏ជារឿងមួយសំខាន់ចំពោះសុខភាព យើងដូចគ្នាដែរ៕
0 comments:
Post a Comment