Sponsor

Thursday, October 27, 2016

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈហាមមិនអោយចាក់បទ « ជីវិតអ្នកប្រដាល់»

ក្រោយមានប្រតិកម្មពីលោក តែម ម៉ឺន ប្រធានសហប័ន្ធកីឡាប្រដាល់កម្ពុជាចំពោះបទចម្រៀង «ជីវិតអ្នកប្រដាល់» ច្រៀងដោយលោកខេម នៅផលិតកម្មថោន ត្រូវបានក្រសួង
វប្បធម៌និងវិចិត្រសិល្បៈដាក់ចេញនូវបម្រាមចំនួន៦ចំណុច។ ការដាក់ចេញនូវបម្រាមទាំងនេះ
ដោយសារតែមានអត្ថន័យនិងប្រើពាក្យពេជ្រន៌មិនសមរម្យ។ ម្យ៉ាងវិញទៀតគឺផលិតកម្មថោន បានផលិតនូវបទចម្រៀងដែលរងនូវការរិះគន់ជាច្រើនលើកច្រើនសារ ពីទស្សនិកជន ដូច្នេះទើបក្រសួងសម្រេចបែបនេះ។ នេះបើតាមការបញ្ជាក់ ពី ឯកឧត្តម ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ ប្រាប់ដល់អ្នកយកព័ត៌មានកាលពី ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៦។

សូមស្ដាប់ប្រសាសន៍ឯកឧត្ដម ថៃ នរៈសត្យា​<

ជាប្រតិកម្មរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ចំពោះបទចម្រៀង «ជីវិតអ្នកប្រដាល់» នេះគឺត្រង់អ្នកនិពន្ធប្រើពាក្យពេជន៌បន្ទុចបង្អាប់ដល់វិស័យកីឡាប្រដាល់ដូចជាពាក្យ «ដូចសត្វតិរច្ឆានត្រូវគេវាយដំ និងឈឺហួសប្រមាណ...» ពាក្យនេះគឺជាការមើលងាយអ្នកប្រដាល់។ លោក តែម ម៉ឺន បានព្យល់ថា ប្រដាល់គឺជាកីឡា ដែលមានការប្រកួតដោយមិត្តភាព ដូច្នេះអ្នកប្រដាល់ មិនមែនជាតិរច្ឆាននោះទេ។
ចំណែក លោក ងួន​សុបិន អ្នកនិព្ធទំនុកច្រៀង បទចម្រៀង« ជីវិតអ្នកប្រដាល់» នេះបានអះអាងថា ចំពោះប្រតិកម្មនេះបានកើតឡើងជាងមួយខែមកហើយ។ ហើយរូបលោកក៏បានដោះស្រាយជាមួយក្រសួង ក៏ដូចជា សហព័ន្ធកីឡាប្រដាល់កម្ពុជា ក្នុងការសម្របសម្រួលឈប់ផ្សព្វផ្សាយ បទចម្រៀងនេះហើយដែរ។


បម្រាម៦ចំណុចរបស់ក្រសួងរួមមាន៖

ចំណុចទី១៖ គឺព្រមានចុងក្រោយដល់ផលិតកម្មថោន ឲ្យឈប់រំលោភបំពានលើច្បាប់សិទ្ធអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល។
ចំណុចទី២៖​ ហាមមិនអោយផលិតកម្មថោនអ៊ីនធឺធេនមេន បន្ដធ្វើការចែកផ្សាយបទចម្រៀងជីវិតអ្នកប្រដាល់តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយនិងដកបទចម្រៀងនេះចេញពី Youtubeផ្លូវការរបស់ផលិតកម្្មថោន អ៊ីនធឺធេនមេន។
ចំណុចទី៣៖ ហាមមិនឲ្យប្រពន្ធផ្សព្វផ្សាយទាំង វិទ្យុ និងទូរទស្សន៍យកបទចម្រៀងនេះទៅចាក់ផ្សាយ។
ចំណុចទី៤៖​ហាមមិនឲ្យអ្នកចំរៀង ខេម ឬអ្នកចម្រៀងដទៃយកបទចម្រៀងនេះទៅច្រៀងក្នុងវេទិកាប្រគំតន្ដ្រី និងគ្រប់វេទិកាដទៃផ្សេងៗទៀត។
ចំណុចទី៥៖​ ហាមមិនឲ្យផលិតកម្មថោន អ៊ីនធឺធេនមេន យកបទចម្រៀងនេះទៅផលិតជា ខារាអូខេ ឬ ជាចម្រៀងកាយវិការឡើយ។
ចំណុចទី៦៖ បង្គាប់ឲ្យផលិតកម្មថោន អ៊ីនធឺធេនមេន ធ្វើលិខិតសុំទោសជាសាធារណៈ ជូនចំពោះ សហព័ន្ធកីឡាប្រដាល់កម្ពុជា។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ បទចម្រៀងដែលក្រសួងវប្បធម៌សម្រេចហាមឃាត់មិនឲ្យចាក់ផ្សាយតាម ស្ថានីយ៌វិទ្យុ ទូរទស្សន៌ រួមមាន​ «អាមុំប៉ុមពីត» «ស៊ីបានចេះតែស៊ីទៅ» «ទាល់តែយូរទើបស៊ីអូនបាន» និងចុងក្រោយនេះបទ «ជីវិតអ្នកប្រដាល់» ៕



0 comments: