ក្រោយមានប្រតិកម្មពីលោក តែម ម៉ឺន ប្រធានសហប័ន្ធកីឡាប្រដាល់កម្ពុជាចំពោះបទចម្រៀង «ជីវិតអ្នកប្រដាល់» ច្រៀងដោយលោកខេម នៅផលិតកម្មថោន ត្រូវបានក្រសួង
វប្បធម៌និងវិចិត្រសិល្បៈដាក់ចេញនូវបម្រាមចំនួន៦ចំណុច។ ការដាក់ចេញនូវបម្រាមទាំងនេះ
ដោយសារតែមានអត្ថន័យនិងប្រើពាក្យពេជ្រន៌មិនសមរម្យ។ ម្យ៉ាងវិញទៀតគឺផលិតកម្មថោន បានផលិតនូវបទចម្រៀងដែលរងនូវការរិះគន់ជាច្រើនលើកច្រើនសារ ពីទស្សនិកជន ដូច្នេះទើបក្រសួងសម្រេចបែបនេះ។ នេះបើតាមការបញ្ជាក់ ពី ឯកឧត្តម ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ ប្រាប់ដល់អ្នកយកព័ត៌មានកាលពី ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៦។
សូមស្ដាប់ប្រសាសន៍ឯកឧត្ដម ថៃ នរៈសត្យា<
ជាប្រតិកម្មរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ចំពោះបទចម្រៀង «ជីវិតអ្នកប្រដាល់» នេះគឺត្រង់អ្នកនិពន្ធប្រើពាក្យពេជន៌បន្ទុចបង្អាប់ដល់វិស័យកីឡាប្រដាល់ដូចជាពាក្យ «ដូចសត្វតិរច្ឆានត្រូវគេវាយដំ និងឈឺហួសប្រមាណ...» ពាក្យនេះគឺជាការមើលងាយអ្នកប្រដាល់។ លោក តែម ម៉ឺន បានព្យល់ថា ប្រដាល់គឺជាកីឡា ដែលមានការប្រកួតដោយមិត្តភាព ដូច្នេះអ្នកប្រដាល់ មិនមែនជាតិរច្ឆាននោះទេ។
ចំណែក លោក ងួនសុបិន អ្នកនិព្ធទំនុកច្រៀង បទចម្រៀង« ជីវិតអ្នកប្រដាល់» នេះបានអះអាងថា ចំពោះប្រតិកម្មនេះបានកើតឡើងជាងមួយខែមកហើយ។ ហើយរូបលោកក៏បានដោះស្រាយជាមួយក្រសួង ក៏ដូចជា សហព័ន្ធកីឡាប្រដាល់កម្ពុជា ក្នុងការសម្របសម្រួលឈប់ផ្សព្វផ្សាយ បទចម្រៀងនេះហើយដែរ។
បម្រាម៦ចំណុចរបស់ក្រសួងរួមមាន៖
ចំណុចទី១៖ គឺព្រមានចុងក្រោយដល់ផលិតកម្មថោន ឲ្យឈប់រំលោភបំពានលើច្បាប់សិទ្ធអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល។
ចំណុចទី២៖ ហាមមិនអោយផលិតកម្មថោនអ៊ីនធឺធេនមេន បន្ដធ្វើការចែកផ្សាយបទចម្រៀងជីវិតអ្នកប្រដាល់តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយនិងដកបទចម្រៀងនេះចេញពី Youtubeផ្លូវការរបស់ផលិតកម្្មថោន អ៊ីនធឺធេនមេន។
ចំណុចទី៣៖ ហាមមិនឲ្យប្រពន្ធផ្សព្វផ្សាយទាំង វិទ្យុ និងទូរទស្សន៍យកបទចម្រៀងនេះទៅចាក់ផ្សាយ។
ចំណុចទី៤៖ហាមមិនឲ្យអ្នកចំរៀង ខេម ឬអ្នកចម្រៀងដទៃយកបទចម្រៀងនេះទៅច្រៀងក្នុងវេទិកាប្រគំតន្ដ្រី និងគ្រប់វេទិកាដទៃផ្សេងៗទៀត។
ចំណុចទី៥៖ ហាមមិនឲ្យផលិតកម្មថោន អ៊ីនធឺធេនមេន យកបទចម្រៀងនេះទៅផលិតជា ខារាអូខេ ឬ ជាចម្រៀងកាយវិការឡើយ។
ចំណុចទី៦៖ បង្គាប់ឲ្យផលិតកម្មថោន អ៊ីនធឺធេនមេន ធ្វើលិខិតសុំទោសជាសាធារណៈ ជូនចំពោះ សហព័ន្ធកីឡាប្រដាល់កម្ពុជា។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ បទចម្រៀងដែលក្រសួងវប្បធម៌សម្រេចហាមឃាត់មិនឲ្យចាក់ផ្សាយតាម ស្ថានីយ៌វិទ្យុ ទូរទស្សន៌ រួមមាន «អាមុំប៉ុមពីត» «ស៊ីបានចេះតែស៊ីទៅ» «ទាល់តែយូរទើបស៊ីអូនបាន» និងចុងក្រោយនេះបទ «ជីវិតអ្នកប្រដាល់» ៕
_________________________________________________________________________________
សូមស្ដាប់អត្ថន័យ បទចម្រៀង «ជីវិតអ្នកប្រដាល់» នៅខាងក្រោមនេះ...
0 comments:
Post a Comment